ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាហ្វ្រិក

លីប៊ី ចេញ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​អន្តោប្រវេសន៍​ឆ្លង​សមុទ្ទ​យក​ចិត្ត​អឺរ៉ុប?

media  
កូន​ទូកតូចមួយ​ដឹក​ជនភៀសខ្លួន ចេញពី​ឆ្នេរ ប្រទេសលីប៊ី ឆ្លងសមុទ្រម៉េឌីទែរ៉ាណេ មកអឺរ៉ុប REUTERS/Ismail Zitouny

អន្តោប្រវេសន៍​ខុសច្បាប់​ប្រមាណ​​៤០០​នាក់  ដែល​កំពុង​ចុះ​ទូក​សំដៅ​ត្រើយ​អឺរ៉ុប ត្រូវ​បានអាជ្ញាធរ​លីប៊ី​ឃាត់​ខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះ នៅ​កំពង់​ផែ​មួយ​ជិត​ក្រុង​ទ្រីប៉ូលី។  នេះ​បើ​តាម​សេចក្តី​ជូន​ដំណើរ​របស់​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​​អន្តោប្រវេសន៍​ខុស​ច្បាប់​លីប៊ី។ ប្រតិបត្តិការ​​ចាប់​ខ្លួន​ដែល​ធ្លាក់​មក​មួយ​ថ្ងៃ​មុន​​​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​និង​ការពារ​ជាតិអឺរ៉ុប​ ស្តី​ពី​ប្រតិបត្តិការ​ផ្លូវ​ទឹក​​ប្រឆាំង​នឹង​មេខ្យល់​និង​ការ​ជួញដូរ​មនុស្ស​តាម​សមុទ្ទមេឌីទែរ៉ាណេ។

ភាគ​ច្រើន​ជា​ជន​ជាតិ​សូម៉ាលី អេត្យូពី នីហ្សេរីយ៉ា អន្តោប្រវេសន៍​ចំនួន​ជាង​៤០០​នាក់ មាន​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង ត្រូវ​បាន​អាជ្ញាធរ​លីប៊ីចាប់​ខ្លួន​និង​បញ្ជូន​ទៅ​កាន់​​មណ្ឌល​ឃុំឃាំង​ក្រុង​ទ្រីប៉ូលី។ ម្នាក់ៗ​បាន​អះអាង​ថា​បាន​ចំណាយ​ប្រាក់​ប្រមាណ​​១៤០០​អឺរ៉ូ ដើម្បីមក​ដល់​លីប៊ី និង​១៤០០​អឺរ៉ូ ដើម្បី​ឆ្លង​ដល់​ត្រើយ​អ៊ីតាលី​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ។

 
លីប៊ី ដែល​មាន​ឆ្នេរ​​ប្រវែង​១៧៧០​គីឡូម៉ែត្រ ​និងដែល​នៅ​កៀក​​ឆ្នេរ​អ៊ីតាលី​ជាង​គេ បាន​ក្លាយ​ជា​កំពង់​ផែ​ដឹក​អន្តោប្រវេសន៍​ឆ្លង​មេឌីទែរ៉ាណេ​ យ៉ាងសកម្ម​បំផុត។​ ហើយ​ក្រោយ​ពី​របប​កាដាហ្វ៊ី​ដួល​រលំ​ទៅ ស្ថានភាព​ប្រទេស​ធ្លាក់​ក្នុង​អស្ថិរភាព​អាជ្ញាធរ​ពីរ​គិត​តែ​​ប្រជែង​អំណាច​គ្នា ទុក​ឱកាស​ឱ្យ​ក្រុម​អ្នក​រកស៊ី​ជួញ​ដូរ​មនុស្ស​​មាន​សេរីភាព​យ៉ាង​ពេញ​លេញ។
 
ប៉ុន្តែ​​​ថ្ងៃ​នេះ ជា​ការ​ចៃ​ដន្យ លីប៊ី​បានបង្ហាញ​ភាព​សហការ ដោយ​​ឃាត់​ខ្លួន​បេក្ខជន​អន្តោប្រវេសន៍ ស្របពេល​​នឹង​ការ​​បង្ហាញ​​​​អំពី​ផែនការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ពួក​មេខ្យល់​របស់​ អាជ្ញាធរ​លីប៊ី។
 
ចរន្ត​អន្តោប្រវេសន៍ ដែល​កើនឥត​ឈប់​ឈរ បាន​រុញ​ច្រាន​ឱ្យ​អឺរ៉ុប​ប្រទេស​អ្នក​ទទួល​ រិះរក​មធ្យោបាយ​ ជួយ​បន្ថយ​បន្ទុក​គ្នា​ តាម​រយៈ​​​កូតា​ទទួល​អន្តោប្រវេសន៍ដ៏​ចម្រូង​ចម្រាសផង និង​វិធី​​ទប់​ស្កាត់ ដោយ​គ្រោង​ចេញ​ធ្វើ​ប្រតិបត្តិការ​បោស​សម្អាត​ពួក​ឈ្មួញ​និង​មេខ្យល់​តាម​សមុទ្ទ​មេឌីទែរ៉ាណេផង។ នៅ​ថ្ងៃ​ចន្ទ​ទី ១៨​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ការពារ​ជាតិ​ត្រូវ​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ព្រុចសែល ដើម្បី​ត្រៀមចេញ​ធ្វើ​ប្រតិបត្តិការ នៅ​ខែ​មិថុនា ប្រសិន​បើ​បាន​ទទួល​​ភ្លើង​ខៀវ​ពី​អង្គការសហប្រជាជាតិ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ