អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ទុយនីស៊ី​ទប់់​ស្កាត់​ចលនា​ចូល​ធ្វើ​ជីហាត

ក្រុម​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ទប់​ស្កាត់​ចលនា​យុវជន​ចូល​ធ្វើ​ជីហាត​​នៅ​ប្រទេស​ទុយនីស៊ី ព្រោះ​បើ​តាម​ការ​ប៉ាន់ស្មាន មាន​យុវជន​ទុយនីស៊ី​មិន​តិច​ជាង ៥៥០០​នាក់​ទេ បាន​ចូល​ទៅ​បម្រើ​អង្គការ​អ៊ីស្លាម​ជ្រុលនិយម​ជីហាត​នៅ​ស៊ីរី​និង​នៅ​អ៊ីរ៉ាក់។ សេចក្តី​អំពាវនាវ​នេះ ធ្លាក់​មក​ជួន​ចំពេស​ដែល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន​​ កំពុង​ប្រកូក​ប្រកាស​ហៅ​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ទុយនីស៊ី ដើម្បី​គេច​ពី​គ្រោះ​គំរាម​កំហែង​ភេរវកម្ម។

ជន​ជីហាត​​ម្នាក់​ដែល​គេ​ថត​រូប​បាន​ កាលពី​ខែធ្នូ​ឆ្នាំ​២០១៤ នៅ​​Kikla.
ជន​ជីហាត​​ម្នាក់​ដែល​គេ​ថត​រូប​បាន​ កាលពី​ខែធ្នូ​ឆ្នាំ​២០១៤ នៅ​​Kikla. AFP PHOTO/MAHMUD TURKIA
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​របស់​ក្រុមការងារ​អង្គការ​សហប្រជាជាតិ ​ចលនា​យុវជន​ទុយនីស៊ី​ចូល​ទៅ​បម្រើ​ជីហាត​នៅ​បរទេស​ មាន​ចំនួន​ច្រើន​ជាង​បង្អស់​​មួយក្នុង​ចំណោម​ប្រទេស​ដែល​ពលរដ្ឋ​​ចេញ​ទៅ​ធ្វើ​ជីហាត​នៅ​បរទេស។ ​មាន​អាយុ​ជា​មធ្យម​ក្មេង​ខ្លាំង ពី ១៨-៣៥​ឆ្នាំ យុវជន​ទុយនីស៊ី​ចូល​ជីហាត​មិន​ប្រាកដ​ថា​ជា​ក្មេង​ក្នុង​គ្រួសារ​ក្រីក្រ ថ្នាក់​ទាប​ក្នុង​សង្គម​ឡើយ ខ្លះធ្វើ​ដំណើរ​ទៅ​ស៊ីរី ខ្លះ​ទៅ​អ៊ីរ៉ាក់ និង​ខ្លះ​ទៀត ទៅប្រទេស​យ៉េមែន ឬ​លីប៊ី​ជិតខាង។

 

ក្រោយ​បដិវត្ត​ឆ្នាំ​២០១១​មក ចលនា​ជីហាត​​បាន​​រីក​ធំធាត់ខ្លាំង។ ចលនា​ជីហាត​អ៊ីស្លាម​ជ្រុលនិយម​ដែល​បាន​បង្ក​ភេវកម្ម​សម្លាប់​ជីវិត​ប៉ូលិស ទេសចរ​បរទេស​អស់​ ជា​ច្រើន​នាក់ និង​ជា​ច្រើន​សា រហូត​ដល់​រដ្ឋាភិបាល​ចេញ​ក្រិត្យ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្នចំនួន​៣០​ថ្ងៃ​គិត​ចាប់​ពី ​ថ្ងៃទី ៤កក្កដា។

ប្រឈម​មុខ​នឹង​ស្ថានភាព​អស្ថិរភាព ​និង​ហានិភ័យ​ភេរវកម្មជីហាត​អ៊ីស្លាមជ្រុលនិយម​ដូច្នេះ បណ្តា​ប្រទេស​ធ្លាប់​មាន​ពលរដ្ឋ​រង​គ្រោះ​ដូច​យ៉ាង​អង់គ្លេស​បាន​ប្រកាស​ណែនាំ​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក ចាក​ចេញ​ពី​ទុយនីស៊ី ហើយ​រដ្ឋាភិបាល​ដាណឺម៉ាក ក៏​ដូច​គ្នា​បាន​ចេញ​អនុសាសន៍​នៅ​ថ្ងៃសុក្រ​នេះ ឱ្យ​ទេសចរ​ដាណឺម៉ាក​ត្រលប់​ចូល​ស្រុក​​តាម​គ្រប់​វិធី ដោយ​មធ្យោបាយ​ផ្ទាល់​ខ្លួន ឬ​តាម​រយៈ​ក្រុមទេសចរណ៍។ ដូច​គ្នា​នេះ​ដែរ ប្រទេស​ហ្វាំងឡង់ បានប្រកាស​ជូន​ដំណឹង​អំពី​ហានិភ័យ​ភេរវកម្ម​ឡើង​ខ្ពស់ខ្លាំង​នៅ​ទុយនីស៊ី និង​ចេញ​បម្រាម​នៅ​ក្នុង​វិបសៃតិ៍​មិន​ឱ្យ​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅទុយនីស៊ី។
ចំណែក​​បារាំង​វិញ ដែល​កំពុង​​កាត់​ទោស​មេ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​តូច​មួយ​ឱ្យ​ជាប់​ពន្ធនាគារ​៩​ឆ្នាំ​ពីបទ​បង្កើត​ចលនា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវនិយម មិន​ទាន់​ឃើញ​មាន​ប្តូរ​ផ្លាស់​​អនុសាសន៍​អ្វី​ទេ ក្រៅ​អំពី​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជាប់​ព្រំដែនលីប៊ី​ បើ​គ្មាន​ការ​ចាំបាច់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ