ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាហ្វ្រិក

មេ​ទ័ព​ដឹកនាំ​រដ្ឋប្រហារ​បួគីណាហ្វាសូ​ព្រមចរចា និង​ស្តាប់​អន្តរការី​អាហ្វ្រិក ​តែ​ត្រៀម​ប្រយុទ្ធ

media  
កងទ័ព​ជាតិ​បួគីណាហ្វាសូ បាន​ចូល​ឡោម​ទ័ព​រដ្ឋធានី​និង​ស្នើ​ឱ្យ​ក្រុម​ធ្វើ​រដ្ឋប្រហារ​ចុះ​ចូល AFP/SIA KAMBOU

ដោយ​មិន​ច្រាន​ចោល​ដំណោះស្រាយ​តាម​ផ្លូវ​យោធា​ មេទ័ព​Gilbert Diendere ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​កាលពី​ថ្ងៃទី ១៧​កញ្ញា បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ២២​កញ្ញា​នេះ បន្ត​ការ​ចរចា​ជាមួយ​ក្រុម​កងទ័ព​​របស់​រដ្ឋាភិបាល​ស្រប​ច្បាប់ តែ​រង់​ចាំ​មើល​សេចក្តី​សម្រេច​របស់​ក្រុម​អន្តរការី​អាហ្វ្រិក​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​អាប៊ូចា ដោះស្រាយ​វិបត្តិ​ឱ្យ​បួគីណាហ្វាសូ​នេះ។

អតីត​នាយករដ្ឋមន្ត្រី​អន្តរកាល​​បួគីណាហ្វាសូ​ លោក Isaac Zida ដែល​ជាប់​ក្នុង​កណ្តាប់​ដៃ​ពួក​យោធា​តាំង​ពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារយោធាមក​ ត្រូវ​បាន​ដោះលែង​វិញ​ហើយ​នៅ ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ចំណែក​ក្រុមកងទ័ពជាតិ​​ដែល​គាំទ្រ​រដ្ឋាភិបាល​អន្តរកាល​ក៏​បាន​​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ ចូល​មក​កាន់​រដ្ឋធានី​អៅហ្គាឌូហ្គូ និង​បាន​ដាក់​ឱសានវាទ​ដល់​ក្រុម​យោធា​​កំពុង​កាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ទម្លាក់​អាវុធ។

 

ក្រុម​កងទ័ព​ជាតិ របស់​​រដ្ឋាភិបាល​អន្តរកាល រុល​មក​​ដល់​រដ្ឋធានី តាម​​ច្រក ចំនួន​៦ ពង្រាយ​គ្នា​ឡោម​ព័ទ្ធរដ្ឋធានី។ ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ងាយ​​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នាដោយ​ចៃដន្យ​ តែ​ក៏​ជា​ឱកាស​​បើកផ្លូវ​​ឱ្យ​មាន​ការចរចា​ដោយ​ស្ងាត់ៗ រវាង​ក្រុម​ឧត្តមសេនីយ៍ ជា​គូបក្សដិបក្ស​។ ព្រោះ​សូម​បញ្ជាក់​ថាក្រុម​ដឹកនាំ​​ធ្វើ​រដ្ឋប្រហារ​យោធា​នេះ ​គឺ​មនុស្ស​ជំនិត​និង​ជា​​កង​អង្គរក្ស​របស់​អតីត​ប្រធានាធិបតី​បួគីណាហ្វាសូ ២៧​ឆ្នាំ​ឈ្មោះលោក ប្លែរ កុំប៉ោរ៉េ ខ្លះ​ជា​មិត្ត​រួម​ជំនាន់​នឹង​ក្រុមកងទ័ព​ជាតិ។

ប៉ុន្តែក្នុង​ពេល​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ជំនួប​ប្រជុំវិសាមញ្ញ​របស់​ក្រុម​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​នៃ​សហគមន៍​​សេដ្ឋកិច្ចរដ្ឋ​អាហ្វ្រិក​ខាងលិច​ ជា​អន្តរការី​ដោះស្រាយ​វិបត្តិ​ឱ្យ​បួគីណាហ្វាសូ​ឧត្តមសេនីយ៍​​ Gilbert Diendéré តាម​រយៈ​សន្និសីទ​កាសែត​ នៅ​ថ្ងៃអង្គារនេះ​ដដែល​ បាន​ប្រកាស​មិន​ចាក​ចេញ​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលបង្កើត​ឡើង​ក្រោយ​​រដ្ឋប្រហារ​​នោះ​ឡើយ។ បុរស​ខ្លាំង​រូប​នេះ​បាន​ប្រកាស​ចង់​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវ​ចរចា​ តែ​ក៏​មិន​នៅ​ឈរ​ស្ងៀម​ឱ្យ​គេ​វាយ​ប្រហារ​ឡើយ។

ក្នុង​​ពេល​នេះ​ដែល​​បួគីណាហ្វាសូ ស្ថិត​ក្នុង​ស្ថានភាពកាន់​តែ​ដុនដាប​យ៉ាង​ដូច្នេះ ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​អាសន្ន​អំពី​ហានិភ័យ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បួគីណាហ្វាសូ និង​បាន​ចេញ​អនុសាសន៍​​ឱ្យ​ពលរដ្ឋ​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ