អានតួអត្ថបទ
កាមេរូន-អំពើភេរវកម្ម

កាមេរូន៖ស្លាប់មនុស្ស​យ៉ាងតិច​៩នាក់​នៅក្នុង​អំពើ​​ភេរវកម្ម​អត្តឃាត​​​​នៅ​​ភាគ​ខាង​ជើង​​​​​កាមេរូន​​

នៅ​​កាមេរូន​ អំពើ​​ភេរវកម្ម​អត្តឃាត​​ត្រួតគ្នា​​​នៅ​​ក្នុង​​​ជំរំ​​ជនភៀសខ្លួន​​មួយ​​​​​កាលពី​​ព្រឹក​​ម្សិលមិញ ​បាន​​សម្លាប់​​ជីវិត​​មនុស្ស​យ៉ាងតិច​​៩​នាក់​​និង​​បណ្តាល​​ឲ្យ​​រង​​របួស​ដល់​​ជន​​ជា​​ច្រើន​​សិប​​នាក់​​ផ្សេង​ទៀត​​នៅ ​​Kolofata ​​ក្នុង​​​ភាគ​ខាង​​ជើង​​ប្រទេស​​កាមេរូន។​

ជំនួយស្ពៀងអាហារ​របស់​អង្កការ​ CICR សម្រាប់​ជន​ភៀសខ្លួន​​​ពី​ការវាយប្រហារ​របស់​ពួក​ Boko Haram នៅភាគខាងជើង​កាមេរូន​ ​២២​កុម្ភៈ​២០១៧​
ជំនួយស្ពៀងអាហារ​របស់​អង្កការ​ CICR សម្រាប់​ជន​ភៀសខ្លួន​​​ពី​ការវាយប្រហារ​របស់​ពួក​ Boko Haram នៅភាគខាងជើង​កាមេរូន​ ​២២​កុម្ភៈ​២០១៧​ Reinnier KAZE / AFP
ផ្សាយពាណិជ្ជកម្ម

អំពើ​​ភេរវកម្ម​​​​នេះ ត្រូវ​បាន​បង្ក​ឡើង​កាលពី​ព្រឹក​ថ្ងៃសុក្រ ​ដោយ​​​អត្តឃាតជន​ពីរ​​នាក់​​​​នៅ​​ក្នុង​​ជំរំ​​ជនភៀសខ្លួន​​មួយ​​នៅ​​​​ Kolofata  ដែល​​ស្ថិត​​នៅ​ភាគ​ខាង​ជើង​ប្រទេស​កាមេរូន​និង​នៅចម្ងាយ​ប្រមាណ​តែ​ជាង​១០​គ ម ពី​ព្រំដែន​នៃ​​ប្រទេស​នីហ្សេរីយ៉ា-នេះ​បើ​យោងតាម​អាជ្ញាធរ​កាមេរូន​នៅ​ក្នុង​តំបន់​។ យោង​តាម​ប្រភព​ដដែល ជនចំនួន​៩​នាក់​ដែល​សុទ្ធសឹង​ជា​ប្រជាជន​ស៊ីវីល បាន​រងគ្រោះស្លាប់​ដោយសារតែ​ពួក​គេ​បាន​ព្យាយាម​ព្រមាន​ទុក​ជា​មុន​​ពី​អំពើ​ភេរវកម្ម​របស់​ពួក​អ៊ីស្លាមជ្រុលនិយម​  Boko Haram ។

 
ចំណែក​ជន​រង​របួស​ចំនួន​១០​នាក់​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​ កំពុង​​តែ​ទទួល​​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីពេទ្យ​។

 គួរជំរាបថា ភាគខាងជើង​ប្រទេស​កាមេរូន បាន​ក្លាយ​ទៅ​ជា​សមរភូមិ​ប្រយុទ្ធ​ជាច្រើន​នៅ​នា​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដូច​ជា​អំពើ​ភេរវកម្ម​អត្តឃាត​ឬ​​ក៏​ការវាយប្រហារ​នានា​តាម​ជើង​​អាកាស​​របស់​​កងយោធា​​ ដែល​ទម្លាក់​ទោស​ទៅ​លើ​ក្រុម​អ៊ីស្ថាម​ជ្រុលនិយម។

កង​ទ័ព​ ជាច្រើនពាន់នាក់​ បាន​ដាក់​ពង្រាយ​ការពារសន្តិសុខនៅ​ក្នុងតំបន់​ ។ ​កង​យោធា​ទាំង​នោះ ដែល​មាន​ដូច​ជា​កងទ័ព​​នៃ​ប្រទេស​​កាមេរូន​ ​នីហ្សេរីយ៉ា នីហ្សែរ​និង​ប្រទេស ឆាដ​ បាន​ធ្វើ​ប្រតិបត្តិការ​រូម​គ្នា ដើម្បី​​​វាយ​កំចាត់​ពួក​អ៊ីស្លាម​បូកូអារ៉ាម​។ ពូក​ឧទ្ទាម​អ៊ីស្លាម បូកូអារ៉ាម​ដែល​​បាន​បាត់​បង់​ដែនដី​​ត្រូតត្រា របស់​ខ្លួន​អស់​ជា​ច្រើនកន្លែង ​ក៏ប៉ុន្តែ​​នៅតែត្រដរ​ប​ន្ត​​ការវាយ​ប្រហារ​កាប់​សម្លាប់​ប្រជាជន​​យ៉ាង​កាច​សាហាវ​​ដដែល៕​​​​​​​​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ