ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/05 12h00 GMT
អាហ្វ្រិក

ប្រធានាធិបតី ម៉ូសំប៊ិក៖ ព្យុះសង្ឃរា​ អ៊ីដាយ អាច​សម្លាប់មនុស្ស​ជាង​១ពាន់នាក់

media  
ដ្រូន​បង្ហាញ​រូបភាព​ទីក្រុង​នៅ​ក្បែរ​ឆ្នេរ​មួយ​របស់ប្រទេស​ម៉ូសំប៊ិក​ដែល​រងការបំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​ខ្យល់ព្យុះ​Idai កាលពីថ្ងៃទី ១៤​មីនា ២០១៩ © International Federation Of Red Cross And Red Crescent Societi

នៅ​ម៉ូសំប៊ិក ៥​ថ្ងៃ​ក្រោយ រងបំផ្លាញ ដោយ​ខ្យល់ព្យុះ សង្ឃរា អ៊ីដាយ ក្រុមជួយសង្រ្គោះ នៅបន្ត​រុករក ជួយ​ប្រជាជន​រាប់ពាន់​នាក់ ដែល​កំពុង​រត់ជ្រកលើ​ដំបូលផ្ទះ ឬ​ដើមឈើ ដើម្បី គេចចេញ​ពី​គ្រោះទឹកជំនន់។ តាមតួលេខ​របស់​អាជ្ញាធរ​ម៉ូសំប៊ិក ព្យុះ​កំណាច​អ៊ីដាយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ១៨០​នាក់ ប៉ុន្តែ ប្រធានាធិបតី​របស់​ម៉ូសំប៊ិក​បាន​ព្រមាន​រួចហើយ​ពីការកើនឡើង នៃ​ចំនួន​អ្នកស្លាប់ ដល់​ទៅ ជាង ១ពាន់នាក់ នៅក្នុង​គ្រោះមហន្តរាយ លើកនេះ។

 

នៅពេល​ដែល​ប្រទេស​ជិតខាង ស៊ីមបាវ៉េ កំពុងធ្វើបុណ្យ​សព​ឲ្យ​ជនរងគ្រោះ ដែល​ស្លាប់​ដោយសារ​ខ្យល់​ព្យុះកំណាច អ៊ីដាយ ម៉ូសំប៊ិក ឯណោះវិញ​ដែល​នៅ​ជាប់ផ្ទាល់​នឹង​មហាសមុទ្រ ឥណ្ឌា កំពុង​ជួយ​សង្រ្គោះ​មនុស្ស​ដែល​រត់ជ្រក លើ​ដើមឈើ និង​ដំបូលផ្ទះ។

នៅ​ថ្ងៃ​ចន្ទ ប្រធានាធិបតី ម៉ូសំប៊ិក ដែល​បាន​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ពិនិត្យ​មើល​តំបន់​ភាគកណ្តាល​របស់​ប្រទេស បាន​អះអាងថា ចំនួន​មនុស្ស​ស្លាប់ នៅក្នុង​គ្រោះ​មហន្តរាយ ដោយសារ​ខ្យល់ព្យុះ​អ៊ីដាយ អាច​ច្រើន​ជាង​១ពាន់​នាក់។ នេះ​បើសិន​គេ​មើល​ទៅលើ​ស្ថានភាព​តំបន់​ដែល​ជន់លិច ដោយសារ​ ទឹកជំនន់ ទឹកភ្លៀង។

រហូត​ដល់​ថ្ងៃ​ចន្ទ សកម្មភាព​ជួយ​សង្រ្គោះ និង​ស្វះស្វែង​រក​មនុស្ស​ដែល​បាត់ខ្លួន ប្រព្រឹត្ត​ទៅ​ដោយ​យឺតយ៉ាវ ដោយសារ​តែខ្វះ ឧទ្ធម្ភាគចក្រ ទូក ហើយ​និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ដាច់​បំផ្លាញ ជន់លិច ដោយសារ​ព្យុះកំបុតត្បូង។ នៅ​ម៉ូស៊ំប៊ិក ក៏ដូច​ស៊ីមបាវ៉េ ស្ពាន ផ្លូវថ្នល់​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ទឹកជំនន់ ចំណែក ទីក្រុង​ទី២​របស់​ម៉ូសំប៊ិក​ដែល​រងបំផ្លាញ​ស្ទើរ​ទាំងស្រុង ដោយសារខ្យល់ព្យុះ អ៊ីដាយ គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ៥​ថ្ងៃ​មកហើយ។

នៅពេល​ដែល​សកម្មភាព​ជួយសង្រ្គោះ​ជីវិត​មនុស្ស មាន​កំណត់ ប្រធានាធិបតី ម៉ូសំប៊ិក​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ទន្លេ ចាកចេញ​ពី​ផ្ទះសម្បែង ដើម្បី គេច​ចេញពី​គ្រោះបាក់​ទំនប់ ដែល​លែងមាន​សមត្ថភាព​ទប់ជាប់ទឹកជំនន់ តទៅទៀត។

ប្រឈម​មុខ​នឹង​គ្រោះមហន្តរាយ ដែល​អាច​ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ​ អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International នៅថ្ងៃ​អង្គារ​នេះ បាន​អំពាវនាវ​ដល់​សហគម​អន្តរជាតិ​ឲ្យ​ជួយ​ប្រជាជន​នៅ តំបន់​អាហ្វ្រិក ហើយ​និង​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ។ រដ្ឋាភិបាល​អង់គ្លេស នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ផ្តល់​ប្រាក់​ជំនួយ ៦លាន​livres ស្មើ​នឹង​៧លាន​អឺរ៉ូ សម្រាប់​ជំនួយ​មនុស្សធម៌ នៅក្នុង​តំបន់​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះកំណាច អ៊ីដាយ៕

 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ