ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាហ្វ្រិក

អេត្យូពី ថាអ្នកបើក​យន្តហោះ​បាន​គោរព​តាម​គ្រប់​​បទ​បញ្ជា​​របស់​ប៊ូអ៊ីង

media  
បំណែក​យន្តហោះ​អេត្បូពី ដែល​នៅ​សេសសល់​ពីការ​ធ្លាក់​ថ្ងៃទី ១០ មីនា ២០១៩ REUTERS/Baz Ratner

ដូច​កា​រគ្រោងទុក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អេត្យូពី បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​បឋម​របស់​ខ្លួន ជុំ​វិញ​ករណី​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង 737Max។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អេត្យូពី អ្នកបើកបរ​យន្តហោះនៃ​ក្រុមហ៊ុន​Ethiopian Airlines ដែលបាន​​ធ្លាក់​កាលពី​ថ្ងៃ​ទី ១០ មីនា បាន​គោរព​តាម​បែបបទ​ពេល​មាន​​គ្រោះ​អាសន្ន​ ស្រប​តាមអនុសាសន៍​របស់​​​ក្រុមហ៊ុន​ប៊ូអ៊ីង ​ ជា​ច្រើន​លើក​ច្រើន​សា ដើម្បី​អាច​បញ្ជា​​យន្តហោះបាន ប៉ុន្តែ​មិន​សម្រេច។

តើ​អ្នក​បើកបរ​យន្តហោះ​ ពិត​ជា​បាន​គោរព​តាម​​យ៉ាង​ល្អិតល្អន់​បែប​បទ​របស់​ក្រុមហ៊ុន​ពេល​មាន​គ្រោះ​អាសន្ន​ហោះហើរ​ដែរ​ឬទេ ? ចុះ​តើ​វិធានការ​ទាំង​នោះ​គ្រប់គ្រាន់​ដែរ​ឬ​យ៉ាងណា ? ការ​សម្ងាត់​នៅ​ក្នុង​បន្ទប់​បើក​បរ​យន្តហោះ​ នឹង​ត្រូវ​បាន​​ក្រុម​អ្នក​ស៊ើប​អង្កេត​អេត្យូពីទម្លាយ​ប្រាប់​​​តាម​រយៈ​របាយការណ៍​អង្កេត​បឋម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ជា​ចម្លើយ បុគ្គលិក​របស់​ក្រុមហ៊ុន​អេត្យូពីអ៊ែរឡាញ ពិត​បាន​ប្រើ​ និង​គោរព​តាម​គ្រប់​ចំណុច​នៃ​បែបបទ​ដែលអ្នក​ស្ថាបនា​យន្តហោះ​បាន​ណែនាំ​ឱ្យ​​ធ្វើ​ក្នុង​ពេល​គ្រោះ​អាសន្ន ប៉ុន្តែ​បែប​បទ​ទាំងឡាយ​នោះ ​មិនមែន​ជា​វិធានការ​សមស្រប​សម្រាប់​គ្រប់គ្រង​បញ្ជា​យន្តហោះ​បាន​វិញ​ឡើយ ! យន្តហោះ​ប៊ូអ៊ីង 737Max នៅ​តែ​ដាំក្បាល​ទាញ​សំយ៉ុង​ចុះ​ក្រោម​ដដែល។ នេះ​ ​បើ​តាម​សេចក្តីប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អេត្យូពី ក្នុង​សន្និសីទ​កាសែត ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​អង្កេត​បឋម​ជុំ​វិញ​គ្រោះ​​ធ្លាក់​យន្តហោះ។

ប៉ុន្តែ​របាយការណ៍​មិន​បាន​បង្អុល​បញ្ជាក់ ដោយ​ចំៗ​ថា ប្រព័ន្ធ​ប្រឆាំង​នឹង​ធ្លាក់​យន្តហោះ​ MCAS ដែល​គ្រប់​គ្នា​សង្ស័យ​នោះ​ អាច​​ជា​មូលហេតុ​នាំ​ឱ្យ​យន្តហោះ​ពីរ​គ្រឿង​ធ្លាក់​ទេ។ អេត្យូពី​នៅ​តែបន្ត​​ចោទ​សួរ​ខ្លួន​ឯង​ដដែល​ថា​តើ​ហេតុ​អ្វី​បាន​ជា​យន្តហោះប្រទាញ​​ក្បាល​​ដាំចុះក្រោម រហូត​ធ្លាក់​បុក​ដី​ ក្រោយ​ពី​បាន​ហោះ​ឡើង​បាន​តែ​​ប៉ុន្មាន​នាទី។

សូម​បញ្ជាក់​ថា​យន្តហោះ​នៃ​ក្រុមហ៊ុន​អេត្យូពី​អ៊ែរឡាញ បាន​ធ្លាក់​ ស្លាប់​អ្នក​ដំណើរ​១៥៧​នាក់ កាលពី​ថ្ងៃទី ១០​មីនា បន្ទាប់​ពី​ហោះ​ឡើង​បាន​៦​នាទី។ មុន​នេះ​​៥​ខែ​ ពោលគឺ​នៅ​ថ្ងៃទី ២៩​តុលា ២០១៨ យន្តហោះ​ប្រភេទ​ដូច​គ្នា ​នៃ​ក្រុមហ៊ុន​លីយ៉ុងអ៊ែរ​របស់​ឥណ្ឌូណេស៊ី ក៏​បាន​ធ្លាក់​ខ្ទេច​ក្នុង​សមុទ្ទ​ក្រោយ​ពី​បាន​ហោះ​ចេញ​បាន​១៣​នាទី។ ក្រោយ​គ្រោះ​ថ្នាក់​នៅ​ឥណ្ឌូណេស៊ី ប៊ូអ៊ីង​បាន​ចេញ​បទ​បញ្ជា​ បញ្ជាក់​ពី​បែប​បទ​ដែល​អ្នក​បើក​បរ​ត្រូវ​ធ្វើ ​នៅ​ពេល​អាសន្ន​ ដោយ​ផ្តាច់​ប្រព័ន្ធស្វ័យប្រវត្តិ​ ​MCAS ហើយ​ងាក​​​មកបញ្ជា​ដោយ​ដៃ ​​​ដើម្បី​បញ្ចៀស​ការ​ធ្លាក់យន្តហោះ។ គ្រោះថា្នក់យន្តហោះ​​កៀក​គ្នា​បែប​នេះ ​ ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​នៅ​លើ​ពិភពលោក​សម្រេច​មិន​ឱ្យ​យន្តហោះ​ប្រភេទ​៧៣៧Max ធ្វើ​ការ​ហោះហើរ​ទៀតទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ