ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
អាហ្វ្រិក

ឧត្តមសេនីយ៍ ប៊ួរ៉ាន បុរសខ្លាំងថ្មីរបស់ស៊ូដង់ ជានរណា ?

media  
ឧត្តមសេនីយ៍ Abdel Fattah Abdelrahman al-Bhurhane ស្បថ​ចូល​កាន់​តំណែង​ជា​ប្រមុខ​ក្រមប្រឹក្សា​យោធា​ស៊ូដង់ ថ្ងៃទី ១២ មេសា ២០១៩ Sudan TV / AFP

លើក​បម្រាម​គោចរ -ដោះលែង​បាតុករ​ដែល​អាជ្ញាធរ​​បាន​ចាប់​ខ្លួន​កាលពី​សប្តាហ៍​មុន -អ្នក​ដែល​បាន​ធ្វើ​បាតុករ​ស្លាប់នឹង​ត្រូវ​ទទួល​ទោស​ទៅ​តាមផ្លូវតុលាការ ​​- ​បក្សពួក​របស់​អតីត​ប្រធានាធិបតីផ្តាច់ការ​នឹង​ត្រូវ​គាស់កាយកម្ចាត់​ឱ្យដល់ឬស​គល់ -យោធា​នឹង​ប្រគល់​អំណាច​ជូន​ពលរដ្ឋ​វិញ​ យ៉ាង​យូរ​បំផុតនៅ​ពីរ​ឆ្នាំ​ទៀត​... នេះ​ជា​ពាក្យ​សន្យា​របស់​ លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន Abdel Fattah al-Burhane ប្រធាន​ក្រុមប្រឹក្សា​យោធា​ថ្មី ដែល​ទើប​ចូលកាន់​តំណែង​នៅ​សៅរ៍​ទី ១៣​មេសា​២០១៩នេះ។ ​​​​ប្រធាន​ក្រុមប្រឹក្សាយោធាចាស់ ​ដែល​ជា​អតីត​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ និង​ជាមេដឹកនាំធ្វើ​រដ្ឋប្រហារ​ បានសុំ​​លាលែង​ចេញ​ពី​តំណែង​ ​យ៉ាងទាន់​ហន់​​គួរ​ភ្ញាក់ផ្អើល និង​បាន​ប្រគល់​ភារកិច្ច​ដឹកនាំ​ប្រទេស​ឱ្យ​លោក អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន។ តើ​លោក អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន ជា​នរណា?

ឧត្តមសេនីយ៍​អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន ជា​មន្ត្រី​ក្នុង​ជួរ​យោធា​ទីពីរ ក្នុងរយៈ​ពេល​តែ​ពីរ​ថ្ងៃ ​ដែល​ឡើង​មក​ដឹកនាំ​ប្រទេស ឆ្លង​អន្តរកាល។ ឈ្មោះ​របស់​លោក ទើប​ត្រូវ​បានគេ​ឮ​និយាយ​ កាលពី​ខែ​កុម្ភៈ​កន្លង​មក​នេះ​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក អូមា អេលបាស្ហៀរ បានតែង​តាំង​លោក​ ជា​មេអធិការ (មនុស្ស​សំខាន់​ទី​បីក្នុងជួរ​យោធា)។ ពី​មុន​មក​គ្មាន​នរណា​ស្គាល់​លោក អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន ​ឡើយ។

គ្មាន​ពណ៌សម្បុរនិង​បក្ស​នយោបាយ លោក អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន់ មិន​មែន​ជា​សកម្មជន​​របស់​បក្ស​កាន់​អំណាច។ កើត​នៅ​ឆ្នាំ​១៩៦០ បាន​ទទួល​ការ​សិក្សា​នៅ​សាលាយោធា​ស៊ូដង់ អេហ្ស៊ីប និង​ហ្សកដានី លោកប៊ួរ៉ាន ​កាន់​តួនាទី​សំខាន់​ក្នុងវិស័យ​យោធា​មែន​ ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សរសរទ្រូង​នៃ​​របប​ដឹកនាំ​ប្រទេស​ ដូចលោក ឧត្តមសេនីយ៍ Ahmed Ibn Auf ​ដែល​ទើប​លាលែង​ចេញ​ពី​តំណែង​បន្ទាប់​ពី​បាន​ឡើង​កាន់​អំណាច​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​មិន​បាន​២៤​ម៉ោង​នោះ​ទេ។

ឈ្មោះ​របស់​លោក ប៊ួរ៉ាន ត្រូវ​បាន​គេ​ស្នើ​តាំង​ពី​ដំបូង (កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អតីត​ប្រធានាធិបតី​អូមា អេលបាស្ហៀរ) ឱ្យ​ធ្វើ​ជា​ប្រធាន​​ក្រុមប្រឹក្សា​យោធា​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកាល។ លោក​ត្រូវ​ជាអ្នក​អាច​សេចក្តី​ថ្លែងការណ៍​ទម្លាក់​របប​ដឹកនាំ​បាស្ហៀរ ប៉ុន្តែ​បែរ​ជា​អត់​ទៅ​វិញ ​ដោយ​សារ​តែ​មាន​ភាព​ប្រេះឆា​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ក្រុមប្រឹក្សា​យោធា។

ជា​ឧត្តមសេនីយ៍​មែន​ ប៉ុន្តែ​បុគ្គលិកលក្ខណៈ​របស់​លោក អាប់ឌែល ហ្វាតាហាលប៊ួរ៉ាន ទទួល​ការ​គោរព​ច្រើន​។ ​ក្រុម​បក្ស​​​ប្រឆាំង​ ចាត់ទុក​លោក ប៊ួរ៉ាន ជា​មនុស្សដែល​​អាច​នាំ​នូវ​កា​រប្តូរ​ផ្លាស់​ដល់​ប្រទេស។ លោក បាន​ចុះ​កៀក​និង​ចូល​រួម​ជាមួយ​បាតុករផង កាលពី​ថ្ងៃ​សុក្រ។ លោក​បាន​ទទួល​ការ​គោរព​និង​មាន​ទំនាក់ទំនង​ល្អ​ជា​គ្រប់​បក្ស​នយោបាយ។ លោក​ក៏​មាន​ប្រជាប្រិយភាព​ និង​ការ​គោរពកោត​ក្រែង​​ក្នុង​រង្វង់​អ្នកយោធា​ដូច​គ្នាទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ