ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT

ជំងឺគ្រុនចាញ់ ៖ ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក

ជំងឺគ្រុនចាញ់ ៖  ថ្នាំបង្ការ​ថ្មី​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ខ្លាំង ផ្តើម​ចាក់​សាកល្បង​នៅ​អាហ្វ្រិក
 
មូសដែកគោល anophèle ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនចាញ់​ដ៏​ចំបង​មក​មនុស្ស Getty Images

អង្គការ​សុខភាព​ពិភពលោក​សង្ឃឹម​ថា​នឹង​អាចផ្តល់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ចាញ់ ដល់​កុមារ​បាន​ ១២​ម៉ឺន​នាក់ ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០ ពោល​គឺ​ស្មើ​នឹង​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​មរណភាព​កុមារ​អាហ្វ្រិក​អាយុ​ក្រោម​៥​ឆ្នាំ ព្រោះ​ជំងឺ​គ្រុនចាញ់។ យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ ​ទ្រង់ទ្រាយ​ធំ​ ដោយ​ប្រើ​ថ្នាំ​វ៉ាក់សាំងប្រឆាំង​ជំងឺ​គ្រុន​ចាញ់ដំបូង បាន​ចាប់​ផ្តើម​នៅ​ប្រទេស​ម៉ាឡាវី កាលពី​ថ្ងៃអង្គារ​ទី​២៣​មេសា និង​នៅ​ប្រទេស​ហ្កាណា និង​កេនយ៉ា នៅ​សប្តាហ៍​នេះ។ តើ​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ចាញ់​នេះ​មាន​ប្រសិទ្ធភាព​យ៉ាងណា ? និ​ងមាន​ការ​ប្រើប្រាស់​យ៉ាង​ដូចម្តេច​ខ្លះ​ ?

ជំងឺ​គ្រុន​ចាញ់ អាច​សម្លាប់​ក្មេង​បាន​​ ក្នុង​រយៈ​ពេល​ក្រោម​២៤​ម៉ោង។ ប្រសិន​គេ​អាច​ជួ​យក្មេង​ឱ្យ​រួច​​ជីវិតបាន ប៉ុន្តែ​​ជំងឺ​គ្រុនចាញ់​បានធ្វើ​ឱ្យ​សរីរាង្គ​ក្មេង​ដូច​ជា ខួរក្បាល ឬ​តម្រង​នោម​ខូច​ខាត។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ពិភពលោក​ពុំ​ទាន់​មាន​ថ្នាំ​បង្ការ​​ណា​មាន​ប្រសិទ្ធភាព​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​រាតត្បាត​នៃ​ជំងឺ​គ្រុន​ចាញ់​នេះ​ទេ។ ក្រោយ​ពី​ធ្វើការ​សិក្សា​អស់​រយៈ​ពេល ៣០​ឆ្នាំ​ និង​ចំណាយ​ថវិកា​អស់​ជាង​មួយ​ពាន់​លាន​ដុល្លារ អ្នក​ស្រាវជ្រាវ​ទើប​តែ​បាន​សម្រេច​រក​ឃើញ​ថ្នាំ​បង្ការ​ថ្មី​ ដែល​អង្គការ​សុខភាព​ពិភពលោក បាន​ចាប់​ផ្តើម​បើកយុទ្ធនាការ​ចាក់​បង្ការ ជាដំណាក់កាល​ពិសោធន៍ ចាប់​ពី​ថ្ងៃទី ២៣ មេសា នៅ​ប្រទេស​ម៉ាឡាវី និង​ចាប់​ពី​សប្តាហ៍​នេះទៅ នៅក្នុង​ប្រទេស​ហ្កាណា និង​កេនយ៉ា។ អង្គការ​សង្ឃឹម​ថា រហូត​ដល់​ចុង​ឆ្នាំ ២០២០ នឹង​មាន​កុមារ​ម៉ាឡាវី ហ្កាណា កេនយ៉ាង ក្រោម​អាយុ ២​ឆ្នាំ មួយ​ប្រទេស​ ១២​ម៉ឺន​នាក់ បាន​ទទួល​ថ្នាំ​ការពារជំងឺ​គ្រុន​ចាញ់។

នៅ​ប្រទេស​កម្ពុជា ករណី​​ស្លាប់​ព្រោះ​ជំងឺ​គ្រុន​ចាញ់ ត្រូវ​បាន​កាត់​បន្ថយ​អស់​​៩៩%​មែន ប៉ុន្តែ​នៅ​អាហ្វ្រិក ជំងឺជំងឺ​ចម្លង​ដោយ​មូស​ដែកគោល ​ ​នៅ​បន្ត​សម្លាប់​មនុស្ស​អស់​រាប់​សិប​ពាន់​នាក់ ក្នុង​មួយ​ឆ្នាំៗ។ នៅ​ក្នុង​ចំនួន​ អ្នក​បាត់​បង់​ជីវិត នៅ​ឆ្នាំ​២០១៧ ជាង ៤៣៥០០០​នាក់ ៩០%​ជា​ពលរដ្ឋ​រស់​នៅ​អាហ្វ្រិក។ ហើយ​ពីរភាគ​បី​នៃ​ជន​រងគ្រោះ​ស្លាប់ ជា​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ។ ហេតុ​ដូច្នេះហើយ​បាន​ លោក​វេជ្ជបណ្ឌិត Matthew Coldiron ឯកទេស​រោគរាតត្បាត នៅ​អង្គការគ្រូពេទ្យ​គ្មានព្រំដែន បាន​សម្តែង​ការ​អបអរ​យុទ្ធនាការ​ចាក់ថ្នាំសាកល្បង​ទ្រង់ទ្រាយ​ធំ​នេះ ព្រោះ​ថ្វី​បើ​ថ្នាំ​បង្ការ​ពុំ​ទាន់​ល្អ​ឥតខ្ចោះ តែ​ជា​តំណាង​ភាព​ជឿន​លឿន​ផ្នែក​វេជ្ជសាស្ត្រ។

“ថ្នាំបង្ការ​នេះ​មិន​មែន​ជា​ថ្នាំ​ល្អ​ឥត​ខ្ចោះ​ទេ ! កំរិត​ប្រសិទ្ធភាព​ ក៏​មាន​ត្រឹម​ពី ​ ​ ៣០ទៅ​៤០% ហើយត្រូវ​ចាក់​ច្រើន​លើកទៀត -បួនដង​យ៉ាង​តិច។ ប៉ុន្តែ​ជំងឺ​គ្រុន​ចាញ់ ជា​ភាព​ប្រឈម​ដ៏​សំខាន់​មួយ​ មាន​មនុស្ស​ប្រមាណ​មួយ​លាន​នាក់​មាន​ផ្ទុក​ជំងឺ​នេះ និង​បាន​​​សម្លាប់ជីវិត​មនុស្ស​រាប់​សិប​ពាន់​ ក្នុង​មួយ​ឆ្នាំៗ។ ឯមធ្យោបាយ​ព្យាបាល​បច្ចុប្បន្ន ក៏​ស្ទើរ​តែ​ស៊ាំ​អស់​ទៅហើយ ដូច្នេះ​យើង​ត្រូវ​ការ​ដំណោះស្រាយ​​ថ្មី មធ្យោបាយ​ថ្មី។ ហើយខ្ញុំ​គិត​ថា ​ថ្នាំ​វ៉ាក់សាំងថ្មីនេះ ជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ​ថ្មី។ យើង​ស្វាគមន៍​ សកម្មភាព​របស់​​អង្គការ​សហប្រជាជាតិ ចំពោះ​​ប្រទេស​ម៉ាឡាវី ហ្កាណា កេនយ៉ា នាពេល​នេះ។ ពីព្រោះ​ថ្នាំវ៉ាក់សាំង​នឹង​ត្រូវ​ប្រើ ដើម្បីជា​ប្រយោជន៍​ផង និង​ទាំង​ដឹង​អំពី​គុណវិបត្តិ​ ក្នុង​លក្ខខណ្ឌជីវិត​ពិតៗ​ និង​ក្នុង​ស្ថានភាព​ជាក់ស្តែង​តែ​ម្តងផង។ ​សង្ឃឹម​ថា​ គេ​នឹង​បាន​ដឹង​អំពី​ឥទ្ធិពល​ជាក់​ស្តែង ដែល​នឹង​កើត​មាន​លើ​ប្រជាពលរដ្ឋ​ទាំង​មូលផង និង​មាន​ភស្តុតាង​​​ពិតប្រាកដបញ្ជាក់​អំពី​គុណប្រយោជន៍ និង​គុណវិបត្តិ​​នៃ​ថ្នាំ​បង្ការ​​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ផង។”

តើ​ថ្នាំ​បង្ការ​នេះមានឈ្មោះ និង​ការ​ប្រើប្រាស់​យ៉ាង​ដូចម្តេច ?

មាន​ឈ្មោះ​ថា Mosquirix ឬ RTS,S ថ្នាំវ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស GlaxoSmithKline សហការ​ជាមួយ​អង្គការក្រៅ​រដ្ឋាភិបាល PATH និង​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​សម្ព័ន្ធ​ថ្នាំ​បង្ការ មូលនិធិ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា និង​គ្រុនចាញ់ និង​អង្គការ​UNICEF។ រក​បន្សំ​ឃើញ​នៅ​ឆ្នាំ​១៩៨៧ Mosquirix ជា​ថ្នាំ​បង្ការ​សម្រាប់​ចាក់​ឱ្យ​ទារក​ចាប់​ពី​អាយុ​៦​សប្តាហ៍ ដល់​១៧​ខែ សម្រាប់​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​គ្រុន​ចាញ់​បណ្តាល​មក​ពី​ប៉ារ៉ាស៊ីត Plasmodium falciparum ដែល​ជា​ទម្រង់​ជំងឺ​មានកើត​យ៉ាង​ញឹកញាប់​ជាងគេ និង​ធ្ងន់ធ្ងរ​ជាងគេ។

ថ្នាំបង្ការ​នេះ ជា​​បន្សំ និង​មាន​សកម្មភាព​ជា​ ប្រូតេអ៊ីនPlasmodium falciparum ​ លាយ​បញ្ចូល​ជាមួយ​សារធាតុសម្រាប់​បង្កើត​ជា​អង់ទីក័រជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ ក្នុង​ទម្រង់​ជា​ធាតុ​មួយ​នៃ​មេរោគ​តែ​គ្មាន​សមត្ថភាព​ចម្លង។ ដោយ​សារ​បន្សំ​នេះ​ហើយ ​បាន​ជា​គេត្រូវ​ចាក់​ថ្នាំ​បង្ការ​ Mosquirix នេះ ដល់​ទៅ​បួន​ដង ដើម្បី​អាច​រាប់​ថា​មាន​ប្រសិទ្ធភាព​ និង​ដើម្បី​អាច​ការពារ​ខ្លួន​ប្រឆាំងនឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​មួយ​ទៀត។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ភ្នាក់ងារ​ឱសថ​អឺរ៉ុប បាន​ផ្តល់​យោបល់​វិជ្ជមាន​ចំពោះ​ថ្នាំ​ Mosquirix ដែលទើប​​បាន​ធ្វើ​ការ​សាកល្បង​ គម្រប់​ដំណាក់កាល​ទី​បី នៅក្នុង​៧​ប្រទេស​ (បួគីណាហ្វាសូ ហ្កាបុង ហ្កាណា​ កេនយ៉ា ម៉ាឡាវី ម៉ូសំប៊ិច និង​តង់ហ្សានី) ជាមួយ​លទ្ធផល​ចុះផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​សុខភាព The Lancet កាលពី​ខែ​មេសា​ឆ្នាំ ២០១៥​ផង។

គិត​មក​ទល់​នឹង​ថ្ងៃ​នេះ ជា​ថ្នាំ​បង្ការ ដែល​ពូកែ​ជាង​គេ​បំផុត ប្រឆាំង​នឹង​មេរោគ Plasmodium Falciparum ប៉ារ៉ាស៊ីត ដែល​ស្មុគស្មាញ​ជា​មីក្រុប​ដទៃ​ខ្លាំងណាស់។ មីក្រុប​នេះ​ មាន​ADN បីប្រភេទ​ និង​ហ្សែន ដល់​ទៅ ៥៣០០ មាន​ន័យ​ថា វា​អាច​ផលិត​ប្រូតេអ៊ីន ៥០០​ដង​លើស​មេរោគ​HIV ឬ​វីរ៉ុស​​គ្រុនផ្តាសាយធំ​ឯណោះ។ ឯ​ចំណែក​ថ្នាំបង្ការ​ Mosquirix វិញ អាច​ដៅ​តែ​លើ​ប្រូតេអ៊ីន​មួយ​ប្រភេទ​របស់​មេរោគ​​គ្រុន​ចាញ់ប្រភេទ​នេះ​​ប៉ុណ្ណោះ។

​បើតាម​អង្គការ​សុខភាព​ពិភពលោក នៅ​ក្នុង​ពេល​ធ្វើ​តេស្ត​សាកល្បង​បឋម នៅ​រវាង​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​២០១៥ ថ្នាំបង្ការ​នេះ​មាន​ប្រសិទ្ធភាព​អាច​កាត់​បន្ថយ​ករណី​​កុមារ (​អាយុ​ពី​៧​ដល់​៥​ឆ្នាំ) ​ឆ្លង​ជំងឺ​គ្រុនចាញ់ជាទូទៅ​ បាន​៣៩% ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ជាប់​គ្នា -​ជិត​៣០%​ ចំពោះ​ករណី​​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ និង ៥៦% ចំពោះ​ទារក​អាយុ​៦​សប្តាហ៍​ដល់​១៧​ខែ។ បើ​តាម​លទ្ធផល​នេះ ​ប្រសិទ្ធភាព​នៃ​ថ្នាំ​ មាន​កំរិត​ទាប មិន​អាច​កម្ចាត់​រោគ​គ្រុន​ចាញ់​បាន​ទេ ប៉ុន្តែ​ ជា​អាវុធ​បន្ថែម​មួយ​ទៀត​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់។ ​អ្នក​ស្រាវជ្រាវ​ និង​អាជ្ញាធ​រ​សុខាភិបាល​ សង្ឃឹម​ថា​ មាន​​ថ្នាំបង្ការ បូក​ផ្សំ​នឹង​ការ​ប្រើ​មធ្យោបាយ​ការពារ​ ដូច​ជា​ប្រើ​មុង​ជ្រលក់​ថ្នាំប្រឆាំង​មូសទៅ ​ចំនួន​ជន​រងគ្រោះ​នឹង​អាច​​ថយ​ចុះ​គួរ​ជា​ទី​កត់​សម្គាល់បាន។ នៅ​រវាង​ពី​ឆ្នាំ ២០០០-២០១៥ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​បាន​ធ្លាក់​ចុះអស់​៦២%។

ប្រសិន​បើ​លទ្ធផល​នៃ​យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​ដក​ពិសោធន៍​លើក​នេះ បាន​ទទួល​ផល​វិជ្ជមាន (គេ​នឹង​ចាប់​ដឹង​លទ្ធផល​នៅ​រវាង​ពី​រ​ឆ្នាំ​ទៀត) នាំ​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អង់គ្លេស នឹង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​​នៅ​អាហ្វ្រិក ដើម្បី​បន្ថែម​ពី​លើ​យុទ្ធសាស្ត្រ​ការពារ​ជំងឺ​គ្រុន​ចាញ់ ដោយ​ប្រើ​ម៉ុង​ជ្រលក់​ថ្នាំ ដោយ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វ​ល្អិត​សត្វ​មូស និង​ការព្យាបាល​ជា​កិច្ចការ​ពារ​ស្ត្រី​មាន​ផ្ទៃ​ពោះ។ យុទ្ធសាស្ត្រ​ដែល​ចាប់​ផ្តើម​ថយ​ប្រសិទ្ធភាព ព្រោះ​មូសចាប់​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ​ហើយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • នាទីសុខភាពនិងអនាម័យ

    វិទ្យាស្ថាន​ប៉ាស្ទ័រ​រក​ឃើញ​ភាព​ស៊ាំ​នឹង​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ នៅ​កម្ពុជា

    ស្វែងយល់បន្ថែម

  • ដំណើរ​វិជ្ជមាន​ឆ្ពោះ​ទៅ​មាន​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់

    ស្វែងយល់បន្ថែម

  • នាទីសុខភាពនិងអនាម័យ

    តើ​មូស​ពិត​ជា​ចូល​ចិត្ត​ខាំ​អ្នក​មាន​ឈាម​ផ្អែម​មែនឬ ?

    ស្វែងយល់បន្ថែម

  • កម្ពុជា-សុខាភិបាល

    ​រដ្ឋា​ភិបាល​កម្ពុជា​៖ ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ត្រូវ​បាន​កាត់​បន្ថយ​បាន​៩៩%​ដល់​ពេល​បច្ចុប្បន្ន​

    ស្វែងយល់បន្ថែម

  • តើ​រលាក​ក្រពះ​ជា​ជំងឺ​អ្វី  មាន​ផលវិបាក​យ៉ាងណា ?

    តើ​រលាក​ក្រពះ​ជា​ជំងឺ​អ្វី មាន​ផលវិបាក​យ៉ាងណា ?

    ចុក ឆ្អល់ នៅ​ក្នុង​ពោះ​ផ្នែក​ខាង​លើ ជួន​ឈឺ​​ខ្លាំង​ ជួន​ឈឺ​​តិច ញយ​ទៅ​ៗ ដែល​អាច​ផ្តល់​ជា​ការ​រំខាន​យ៉ាង​ខ្លាំង។ តើ​នេះ​ជា​សញ្ញា​រោគ​នៃ​ការ​ឈឺ​ក្រពះ រលាក​ក្រពះ​ទេ​ដឹង …

  • ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

    ពន្លឺភ្លើង LED អាច​ធ្វើ​ឱ្យ​ឆាប់​ខូច​ភ្នែក និង​គេង​មិន​លក់ !

    នៅ​ក្នុង​បរិបទ​នៃ​ការ​សន្សំ​សំចៃ​ថាមពល និង​ភាព​ជឿន​លឿន​ខ្លាំង អំពូល​ភ្លើង​បែប​បូរាណ មាន​ខ្សែ​រ៉េស៊ីស្តង់ អំពូល​អាឡូហ្សែន បាន​រលប់​បាត់​ពី​ទីផ្សារ​ទំនើប​ជា​បណ្តើរៗ និងលែង​មានដាក់​លក់​សោះ​លើ​ទីផ្សារ​អឺរ៉ុប​ …

  • វិធី​សម្រាលកូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់

    វិធី​សម្រាលកូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់

    តើ​ស្ត្រី​ពរពោះ​អាច​ឆ្លង​ទន្លេ ដោយ​ពុំ​មានការ​ឈឺចាប់​បាន​ទេ ? ពិត​បាន​ ! ដោយ​សារភាព​ជឿន​លឿន​ វេជ្ជសាស្ត្រ​អាច​ជួយ​បង្កើត​កូន ដោយ​អ្នក​ជា​ម្តាយ​ពុំ​រង​ការ​ឈឺ​ចាប់​ខ្លាំង​ឡើយ។ …

  • តើអ្វីដែលហៅថា ស្យ៉ាទិក ?

    តើអ្វីដែលហៅថា ស្យ៉ាទិក ?

    ឈឺចង្កេះ​ចាក់​ចុះ​ទៅភ្លៅ ទៅ​ដល់​ជើងឬ​ម្រាមជើង ការ​ឈឺ​បែប​នេះ​អាច​ជា​​អាការៈ​​ ស្យ៉ាទិក ដែល​ជាទូទៅ ច្រើន​បង្កឡើង​ដោយ​ហេតុ​តែ​សរសៃ​ស្យ៉ាទិក ត្រូវគាប​។ តើ​ស្យាទិក​ជា​អ្វី …

  • ឆ្អឹងខ្នងនិងការឈឺចង្កេះ

    ឆ្អឹងខ្នងនិងការឈឺចង្កេះ

    ឈឺខ្នង​ឬ​ឈឺ​ចង្កេះ ? ពេល​ខ្លះ​អ្នក​ជំងឺ​ផ្ទាល់​ខ្លួន មិន​អាច​បែងចែងឱ្យ​បាន​ច្បាស់​ថា​ខ្លួន​ឈឺត្រង់​ណា​ឱ្យ​ប្រាកដផង​ទេ។ ប៉ុន្តែ​អ្វី​ដែល​អាច​អះអាង​ដោយ​គ្មាន​ភាព​សង្ស័យ​គឺ​ឆ្អឹង​ខ្នង​របស់​អ្នក​កំពុង​រងគ្រោះ​ទ្រុឌទ្រោម​ហើយ។ …

  • អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

    អាកាសធាតុក្តៅខ្លាំង និងផលវិបាកចំពោះសរីរាង្គកាយ

    អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​នៅខែ​មេសា និង​ឧសភា​នេះ កម្ពុជា​នឹង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា ថែរក្សា​សុខភាព។ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ