អានតួអត្ថបទ
ទុយនីស៊ី

សាស្រ្តាចារ្យ​លោកកៃអ៊ីស សែយ៉េដបានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសទុយនីស៊ី

នៅ​ក្នុង​ប្រទេស​ទុយនីស៊ី លទ្ធផល​ផ្លូវការ​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃ​អាទិត្យ ទី១៣ តុលា​បាន​ផ្តល់​ជោគជ័យ​ធំធេង​ដល់​លោក​កៃអ៊ីស សៃយ៉េដ។ ជាមួយ​នឹង​សម្លេង​គាំទ្រ​ចំនួន ៧២% ទល់​នឹង​គូប្រជែង​លោក​ណាប៊ីល ការូអ៊ី​ដែល​ទទួល​បាន​សម្លេង​គាំទ្រ​តែ ២៨% លោក​កៃអ៊ីស សៃយ៉េដ​ដែល​មាន​អាយុ ៦១ឆ្នាំ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី២ របស់​ប្រទេស​តាម​ការ​បោះឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យ។ គួរ​រម្លឹក​ថា​ខុស​ពី​លោក​ណាប៊ីល ការូអ៊ី និង​ពី​បេក្ខជន​ផ្សេង​ទៀត លោក​កៃអ៊ីស សៃយ៉េដ​គ្រាន់​ជា​សាស្រ្តាចារ្យ​ឯកទេស​ផ្នែក​ច្បាប់ធម្មនុញ្ញ មិន​ជា​អ្នក​នយោបាយ គ្មាន​គណបក្សនយោបាយ និង​មិន​ធ្លាប់​មាន​បទពិសោធន៍​នយោបាយ​ទេ។ តែ​លោក​សៃយ៉េដ​ត្រូវ​បាន​មហាជន​ទុយនីស៊ី​ស្គាល់​តាម​រយៈ​បទអត្ថាធិប្បាយ​របស់​លោក​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​ទុយនីស៊ី។ អ្វី​ជា​ការ​កត់សម្កាល់ លោក​សៃយ៉េដ​បាន​ក្លាយ​ជា​មុខមាត់​ថ្មី​សម្រាប់​ទុយនីស៊ី​ដែល​កំពុង​ស្ថិត​ក្នុង​សម័យ​អន្តរកាល​ប្រជាធិបតេយ្យ។ ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ទុយនីស៊ី​ទូទៅ​នា​យប់​ថ្ងៃ​អាទិត្យ ទី១៣ តុលា លោក​កៃអ៊ីស សែយ៉េដ​បាន​ប្តេជ្ញាចិត្ត​បង្កើត​ឲ្យ​មាន​ទំនុកទុកចិត្ត​ឡើង​វិញ​រវាង​អ្នក​កាន់អំណាច និង​ប្រជាជន ពិសេស​ពី​ការ​បង្រួបបង្រួម​ប្រជាជន​ទុយនីស៊ី​គ្រប់​ជាន់​ថ្នាក់។

សាស្រ្តាចារ្យ​លោកកៃអ៊ីស សែយ៉េដបានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសទុយនីស៊ី
សាស្រ្តាចារ្យ​លោកកៃអ៊ីស សែយ៉េដបានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសទុយនីស៊ី ANIS MILI / AFP
ផ្សាយពាណិជ្ជកម្ម

« ទំនាក់ទំនង​របស់​យើង​នៅ​ទុយនីស៊ី​នឹង​ផ្អែក​លើ​ការ​ទុកចិត្ត និង​ការ​ទទួលខុស​ត្រូវ។ យើង​ត្រូវ​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​រវាង​អ្នក​កាន់អំណាច និងប្រជាជន។ យើង​នឹង​ធ្វើ​ការ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយគោរព​តាម​គ្រប់​មាត្រា​ទាំង​អស់។ យើង​ក៏​នឹង​ចូលរួម​ជួយ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ក្នុង​លោក មុន​គេ​គឺ​បញ្ហា​ប៉ាឡេស្ទីន។

គម្រោង​របស់​យើង គឺ​ផ្អែក​លើ​សេរីភាព។ ពេល​វេលា​នៃ​អាណាព្យាបាលលើ​ប្រជាជន​ត្រូវ​បាន​បិទ​បញ្ចប់។ ខ្ញុំ​មាន​ការ​គោរព​ចំពោះ​អ្នក​ដែល​បានបោះឆ្នោត​ឱ្យ​ខ្ញុំ តែ​ខ្ញុំ​ក៏​គោរព​ចំពោះ​អ្នក​ដែល​បាន​បោះឆ្នោត​ដោយ​សេរី​ដែរ។

តួនាទី​របស់​ខ្ញុំ គឺ​ការ​ប្រមូល​ផ្តុំ បង្រួបបង្រួម​ប្រជាជន​ទុយនីស៊ី​គ្រប់ជាន់ថ្នាក់​ទាំង​អស់ បុរស និង​ស្រ្តី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ