អានតួអត្ថបទ
អាល់ហ្សេរី

អាល់ហ្សេរី​ស្នើ​OPEP ឱ្យ​កាត់​បន្ថយ​ចំនួន​ផលិតប្រេងឆៅ​ ដើម្បី​ដំឡើង​ថ្លៃ

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​​អាល់ហ្សេរី បាន​ស្នើ​សុំ​​ទៅ​កាន់​អង្គការ​ប្រទេស​អ្នក​ផលិត​ប្រេង​ ហៅ​កាត់​ថា OPEP ដែល​ជា​អាល់ហ្សេរី​ជា​សមាជិក​ម្នាក់​ដែរ ឱ្យ​សម្រេច​កាត់​បន្ថយ​បរិមាណ​ផលិត​ប្រេង​ឆៅ​ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង​ពេក​នៅ​លើ​ទីផ្សារ។

អាល់ហ្សេរីស្នើ​បន្ថយ​ការ​ផលិត​ប្រេង​ឆៅ​ ដើម្បី​ដំឡើង​ថ្លៃ
អាល់ហ្សេរីស្នើ​បន្ថយ​ការ​ផលិត​ប្រេង​ឆៅ​ ដើម្បី​ដំឡើង​ថ្លៃ REUTERS/Zohra Bensemra
ផ្សាយពាណិជ្ជកម្ម

“OPEP​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​ ដើម្បី​ទប់​​តម្លៃ​ប្រេង​មាន​លំនឹង​ឡើង​វិញ ! ​កាត់​បន្ថយ​ការ​ចំនួន​ផលិត នោះ​តម្លៃ​ប្រេង​ឆៅ​នឹង​ឡើង​ថ្លៃ ហើយ​អាច​ជួយ​ការពារ​ប្រទេស​ជា​សមាជិកអង្គការ​​អ្នក​ផលិតប្រេង​ឆៅ​ផង” នេះ​ជា​ការ​​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អាល់ហ្សេរី។

 
កាលពី​សប្តាហ៍​មុន ប្រទេស​អារ៉ាប៊ីសាអ៊ូឌី ដែល​ជា​ប្រធាន​អង្គការ​OPEP និង​ក្រុម​ប្រទេស​ផលិតករ​ប្រេង​ឆៅធំៗ​ផ្សេង​ទៀត បាន​បញ្ជាក់​រួច​ហើយ ថា​នឹង​មិន​កាត់​បន្ថយ​បរិមាណ​ផលិត​ប្រេង​ទេ ទោះបី​ជា​តម្លៃ​ធ្លាក់​ចុះ​ដល់​២០​ដុល្លារ​ក្នុង​ធុង​ប៉ារីស​ក៏​ដោយ ព្រោះ​ការ​បន្ថយ​ផលិតផល​ អាច​នឹង​ជំរុញ​ឱ្យ​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​អង្គការ​ប្រទេស​អ្នក​ផលិត​ប្រេង ទាញ​យក​ផល​ចំណេញ​បាន​យ៉ាង​ងាយ។ ប៉ុន្តែ​សម្រាប់​រដ្ឋមន្ត្រីក្រសួង​ថាមពល​អាល់ហ្សេរី លោក Youcef Yousfi លោក​មិន​យល់​ស្រប​តាម​ជំហរ​របស់​ក្រុមប្រទេស​ផលិតករ​ប្រេង​ចំបងៗ​ទាំង​អស់​នោះ​ឡើយ ៖ ប្រេង​ឆៅ គួរ​ត្រូវ​ដំឡើង​តម្លៃ​​ឱ្យ​ដល់​ត្រឹម​ចន្លោះ​ពី ៦០ ទៅ​៧០ ដុល្លារ​ក្នុង​មួយ​ធុង​ប៉ារីល នៅ​ឆ្នាំ​ពី​២០១៥ និងបើ​អាច ចាប់ពី​ត្រីមាស​ទី​៤​ឆ្នាំ​២០១៥ និង​ចាប់​ពី​ឆ្នាំ​២០១៦​ទៅ​ តម្លៃ​ប្រេង​ឆៅ​មួយ​ធុង​ប៉ារីល គួរ​មាន​តម្លៃ​ប្រមាណ​៨០​ដុល្លារ។

សូម​បញ្ជាក់​ថា​ ៩៥%​នៃ​ប្រាក់​ចំណូល​អាល់ហ្សេរី​ដែលនាំ​ចូល​មក​ពី​បរទេស​ បាន​មក​ពី​ការ​លក់​ផលិតផល​ប្រេង​និង​ឧស្ម័ន​។ ពន្ធដារ​បាន​មក​ពី​ពាណិជ្ជកម្មប្រេង​ឆៅ តំណាង​ឱ្យ​៦០%​នៃ​ថវិកា​រដ្ឋ។ តម្លៃ​ប្រេង​ឆៅ​ធា្លក់​ថ្លៃ​នៅ​ពេល​នេះ បាន​​បង្ខំ​ឱ្យ​រដ្ឋាភិបាលអាល់ហ្សេរី​ ប្រកាន់​យក​ជា​លើក​ទី​មួយ​វិធានការ​ត្បិតត្បៀត​ថវិកា មិន​ជ្រើសរើស​បុគ្គលិក​រដ្ឋ​ថ្មី​ជា​ដើម​។ល។

ប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​អស់​ជាង​ពាក់​កណ្តាលក្នុង​រយៈ​ពេល​មិន​ដល់​៦​ខែ​ផង។ កាលពីពាក់​កណ្តាល​​ខែ​មិថុនា​ ប្រេង​ឆៅ​មួយធុង​តម្លៃ​១១៥​ដុល្លារ​ទល់​នឹង​ពេល​បច្ចុប្បន្ន​ថ្លៃ​តែ​ ៥៥​ដុល្លារ។ ការ​ធ្លាក់​ថ្លៃ​នេះ​បណ្តាល​មក​ពីផលិតផល​ប្រេង​មាន​ច្រើន​ហូរហៀ​ ប្រាក់​ដុល្លារ​ឡើង​ថ្លៃ និង​ម្យ៉ាង​ទៀត​ ដោយ​ហេតុ​ ​តម្រូវការ​ធ្លាក់​ចុះ​ ព្រោះ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​បន្ថយ​ល្បឿន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ