អានតួអត្ថបទ
សៀរ៉ាឡេអូន-អេបូឡា

សៀរ៉ាឡេអូន​ ​សូត្រធម៌​និង​តម​អាហារ​មួយ​អាទិត្យ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​អេបូឡា

ប្រធានាធិបតី​សៀរ៉ាឡេអូន​​ លោក អ៊ែរណេស បេ កូរ៉ូម៉ា (Ernest Bai Koroma) បាន​អំពាវនាវ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ នា​ឱកាស​ថ្លែង​សារ​ជូន​ពរ​ឆ្នាំ​ថ្មី ទៅកាន់​ពលរដ្ឋ​ ឱ្យ​នាំ​គ្នា​តាំង​ចិត្ត សូត្រធម៌ និង​តម​អាហារ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា។ អេបូឡា ដែល​បាន​រាត​ត្បាត​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡេអូន​នេះ។

គ្រូពេទ្យ​បរទេស​កំពុង​ចាំ​ស្តាប់​ដំណឹង​ឆ្លង​មេរោគអេបូឡា នៅ​សៀរ៉ាឡេអូន
គ្រូពេទ្យ​បរទេស​កំពុង​ចាំ​ស្តាប់​ដំណឹង​ឆ្លង​មេរោគអេបូឡា នៅ​សៀរ៉ាឡេអូន © Reuters
ផ្សាយពាណិជ្ជកម្ម

“ដោយ​មាន​ការ​ព្រមព្រៀង​ពី​ប្រមុខ​សាសនា​ ការ​សូត្រ និង​តម​អាហារ​ ព្រមទាំង​ពិធី​ផ្សេងៗ​ទៀត នឹង​ត្រូវ​ចាប់​ផ្តើម​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​នេះ សម្រាប់​រយៈ​ពេល​៧​ថ្ងៃ”។ នេះ​ជា​ប្រសាសន៍​របស់​ប្រធានាធិបតី​សៀរ៉ាឡេអូន នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ ដែល​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ធ្វើ​អំពើ​ល្អ​ អត់​អោន​ទោស​គ្នា កុំ​រើស​អើងប្រកាន់​​សាសនា។ សៀរ៉ាឡេអូន ជា​ប្រទេស​មាន​ប្រជាជន​៦០%​កាន់​សាសនា​អ៊ីស្លាម ១០%​គ្រិស្តសាសនា​ និង​៣០%​ជា​អ្នក​មាន​ជំនឿ​លើ​ព្រលឹង ប៉ុន្តែ​ដូច​ជា​បណ្តា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត នៅ​ទ្វីប​អាហ្វ្រិក​ ប្រជាជន​ចូល​រួម​ក្នុង​គ្រប់​ពិធីបុណ្យ​ ដោយ​គ្មាន​ប្រកាន់សាសនា​។

ជា​មួយ​នឹង​សេចក្តី​ប្រកាស​ ប្រធានាធិបតីបាន​បង្ហើប​ឱ្យដឹង​អំពី​ផែនការ​របស់​ក្រសួង​អប់រំ ដែល​នឹង​ត្រូវ​រៀបចំ​ចាត់​វិធានការ​បើក​សាលា​រៀន​ឡើង​វិញ តាម​ដែរ​អាច​ធ្វើ​បាន។ សាលា​រៀន នៅ​សៀរ៉ាឡេអូន ត្រូវ​បាន​បិទ​ទ្វារ​តាំង​ពី​ចុង​ខែ​កក្កដា​មក បន្ទាប់​ពី​មាន​ការដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន។​

 
លោក​ប្រធានាធិបតី​ បាន​បន្ទោស​អ្នក​ដែល​ចង់​យកចំណេញ​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​អេបូឡា ប៉ុន្តែ​មិន​បាន​លើកឡើង​ ដោយ​ចំ ករណី​ភ្នាក់ងារ​សុខភាព​ក្នុង​មន្ទីរ​ពេទ្យ​សាធារណៈធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​ ​ ដោយ​គ្មាន​កាល​កំណត់​ឈប់ទេ។

ក្នុង​ខណៈ​ដែល​ប្រធានាធិបតី​​អំពាវនាវ​ឱ្យ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា ការរាត​ត្បាត​ហាក់​ដូច​ជា​កំពុង​លេច​ឡើង​នៅ​ភាគ​ខាង​កើត​​ប្រទេស។ អ្នក​ទទួល​ខុស​ត្រូវ​ផ្ទាល់​នៅ​តាម​តំបន់​ បាន​គូសបញ្ជាក់​ថា បាន​រក​ឃើញ​មាន​ករណី​អេបូឡា​ថ្មីៗ​ជា​ច្រើន​ទៀត នៅ​តាម​ទីប្រជុំ​បី​កន្លែង នៅ​ភាគ​ខាង​កើត​ប្រទេស។

ដើម្បី ទប់​ស្កាត់​ការ​រាត​ត្បាត អាជ្ញាធរ​នៅ​ភាគ​ខាង​លិច​ប្រទេស​បាន​បើក​យុទ្ធនាការ​ដ៏​ធំ​មួយរាប់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ចាប់​ពី​ថ្ងៃ​ទី ១៧​ធ្នូ រហូត​ដល់​ដំណាច់​ឆ្នាំ ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​បាន​ទទួល​របាយការណ៍​អ្វី​នៅឡើយ​ទេ។ នៅ​ភាគ​ខាង​ជើង ប្រជាជន​ត្រូវ​បង្ឃាំង​ទុក​ មិន​ឱ្យ​ចេញ​ពីផ្ទះ​បួន​ថ្ងៃ។

ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ អេបូឡា បាន​ផ្តាច់​ជីវិត​មនុស្ស​អស់ ៧៨៩០​នាក់ ក្នុង​ចំណោម​មាន​ផ្ទុក​មេរោគ ជាង​២០១៧០នាក់ នៅ​ក្នុង​ប្រទេស​បី​ដែល​រង​គ្រោះខ្លាំង​ជាងគេ គឺ ហ្គីណេ លីបេរីយ៉ា និង​សៀរ៉ាឡេអូន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ