អានតួអត្ថបទ
អាហ្វ្រិកខាងត្បូង-ស៊ូដង់

រដ្ឋាភិបាល​អាហ្រ្វិក​ខាងត្បូង​រងការរិះគន់ ដែល​មិន​បាន​ចាប់ខ្លួន​​ប្រធានាធិបតី​ស៊ូដង់

តាំងពីថ្ងៃ​ចន្ទ ទី ១៥​មិថុនា រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​រងភ្លើង​រិះគន់​ពី​សហគមន៍​អន្តរជាតិ និង​ស្ថាប័ន​ច្បាប់​ក្នុង​ប្រទេស។ នៅល្ងាច​ថ្ងៃ​ចន្ទ តុលាការ​អាហ្វ្រិក​ខាងត្បូង​បាន​កំណត់​ទុកពេល​មួយសប្តាហ៍​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ពន្យល់​បកស្រាយ ពីមូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​ស៊ូដង់ លោក អូម៉ា អាល់ បាស្ហៀរ អាច​ចាកចេញ​ពី​ទឹកដី​អាហ្វ្រិកខាងត្បូង ដោយ​គ្មាន​ការឃាត់ខ្លួន​ពី អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង។ នៅ​អាហ្វ្រិក​ខាងត្បូង តុលាការ​បាន​ចេញ​ដីកា​មួយ កាលពីថ្ងៃ​អាទិត្យ បញ្ជា​ឲ្យ​អាជ្ញាធរ​ឃាត់​ខ្លួន​ជា​បណ្តោះអាសន្ន ប្រធានាធិបតី ស៊ូដង់ ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កំពុង​តាមចាប់ខ្លួន ក្នុង​បទ​ចោទប្រកាន់​ប្រល័យពូជសាសន៍​នៅ​ដាហ្វួរ។ 

នៅថ្ងៃ​ចន្ទ ប្រធានាធិបតី​ស៊ូដង់ អូម៉ា អាល់បាស្ហៀរ ធ្វើដំណើរ​ត្រលប់​ចូល​ប្រទេស​វិញ ដោយ​គ្មាន​បញ្ហា ក្រោយ​តុលាការ​អាហ្រ្វិក​ខាងត្បូង ចេញ​ដីកា​ឃាត់​ខ្លួន​លោក​ជា​បណ្តោះ​កាលពី​ថ្ងៃ​អាទិត្យ។
នៅថ្ងៃ​ចន្ទ ប្រធានាធិបតី​ស៊ូដង់ អូម៉ា អាល់បាស្ហៀរ ធ្វើដំណើរ​ត្រលប់​ចូល​ប្រទេស​វិញ ដោយ​គ្មាន​បញ្ហា ក្រោយ​តុលាការ​អាហ្រ្វិក​ខាងត្បូង ចេញ​ដីកា​ឃាត់​ខ្លួន​លោក​ជា​បណ្តោះ​កាលពី​ថ្ងៃ​អាទិត្យ។ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ស៊ូដង់ លោក​អូម៉ា អាល់ បាស្ហៀរ បាន​ចាកចេញ​មុន​កាលកំណត់ ពី​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្រ្វិក នៅ​ប្រទេស​អាហ្រិ្វក​ខាងត្បូង នៅ​ថ្ងៃចន្ទ បន្ទាប់​ពី​តុលាការ​របស់​ប្រទេស​នេះ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​អាជ្ញាធរ​ឃាត់ខ្លួន​លោក​ ជាបណ្តោះអាសន្ន កាលពីថ្ងៃ​អាទិត្យ។

 
នៅថ្ងៃ​ចន្ទ ប្រធានាធិបតី​ស៊ូដង់ បាន​ចាកចេញ​ពីអាហ្វ្រិក​ខាងត្បូង និង​អាច​ត្រលប់​ចូល​ប្រទេស​វិញ ដោយ​គ្មាន​បញ្ហា។ នៅថ្ងៃ​ចន្ទ ដដែល តុលាការ​អាហ្រ្វិក​ខាងត្បូង បាន​ប្រកាស​ទុកពេល​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ដល់​ចៅក្រម ថា ហេតុអ្វី បាន​ជា​អាជ្ញាធរ​មិន​ចាប់ឃាត់​ខ្លួន បណ្តោះអាសន្ន ប្រធានាធិបតី​ស៊ូដង់ ទៅតាម​ដីកា​របស់​តុលាការ។ លើស​ពី​នោះ​ទៀត ប្រធានាធិបតី​ស៊ូដង់ នៅ​បាន​ប្រើ​អាកាសយានដ្ឋាន​យោធា របស់​អាហ្វ្រិក​ខាងត្បូង ដើម្បី​ហោះ​ចេញ​ពី​ទឹកដី​អាហ្វ្រិកខាងត្បូង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង បាន​អះអាងថា ខ្លួន​គោរព​តាម​បទបញ្ជា​របស់​តុលាការ ទៅតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស និង​សន្យា ធ្វើការ​ស៊ើបអង្កេត លើ​ដំណើរ​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​ស៊ូដង់ អាច​រួចខ្លួន និង​ចាកចេញ​ពី​ទឹកដី​អាហ្វ្រិក​ខាងត្បូង។

អាហ្រ្វិកខាងត្បូង​ជា​ប្រទេស​ហត្ថលេខី និង​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ គេ​រំពឹង​ថា ប្រធានាធិបតី​ស៊ូដង់​នឹង​ត្រូវ​រដ្ឋាភិបាល​អាហ្វ្រិក​ចាប់បញ្ជូនខ្លួន​ឲ្យ​តុលាការ​អន្តរជាតិ នៅពេល​លោក​ធ្វើដំណើរ​ទៅចូលរួម​កិច្ចប្រជុំ​សហភាព​អាហ្វ្រិក នៅ​ទីក្រុង​Johannesburg។

គណបក្ស​កាន់អំណាច នៅ​អាហ្វ្រិក​ខាងត្បូង ដែល​ដឹកនាំ​កិច្ចប្រជុំ​កំពូល​សហភាព​អាហ្រ្វិក បាន​ចេញមុខ​និយាយ​ការពារ​រដ្ឋាភិបាល ដោយថា កិច្ចប្រជុំ​របស់​សហភាព​អាហ្វ្រិក​ដែល​លោក​ប្រធានាធិបតី​ស៊ូដង់ ចូលរួម នោះ បើកធ្វើ​នៅទឹកដី​​អាហ្វ្រិក​ខាងត្បូង​មែន។ ប៉ុន្តែ លោក​ប្រធានាធិបតី​ស៊ូដង់ គឺ​ជាភ្ញៀវ​របស់​សហភាព​អាហ្វ្រិក ដែល​មិនមែន​ជា​សមាជិក និង​ត្រូវ​គោរព​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះឡើយ។

ការឆ្លើយបំភ្លឺ​របស់​បក្ស​កាន់អំណាច​មិនអាច​បំភ្លៃការពិត​បានឡើយ។ ការខកខាន បណ្តោយ​ឲ្យ​ប្រធានាធិបតី​ស៊ូដង់​អាច​ចាកចេញ ដោយ​គ្មាន​ការចាប់ខ្លួន​យ៉ាងដូច្នេះ ធ្វើ​ឲ្យ​គេ​គិតថា អាហ្វ្រិក​ខាងត្បូង ទំនង​ចង់​ចូលរួម​ជាមួយ​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត ដែល​ចង់​បង្កើត​ក្រុមប្រឆាំង​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ប្រទេស​នៅ​អាហ្វ្រិក​ចោទ​ថា រើសអើង និង​បង្កើតឡើង ដើម្បី​គ្រាន់តែ​សម្រាប់​កាត់ទោស​មេដឹកនាំ​អាហ្វ្រិក​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ