អានតួអត្ថបទ
អាហ្វ្រិកខាងត្បូង​

អាហ្វ្រិក​ខាងត្បូង​​​នឹង​​​​​ពន្យល់​​​តុលាការ​​​អន្តរជាតិ​ ​ហេតុផល​​​​​​​មិនព្រម​​ចាប់ខ្លួន​​ប្រធានាធិបតី​​ស៊ូដង់​

ថ្ងៃសុក្រ​៧​មេសា​នេះ រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​នឹង​ឡើង​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​មូលហេតុ​ដែល​​អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង​មិនព្រម​ចាប់ខ្លួន​ប្រធានាធិបតី​​ស៊ូដង់ លោក អូម៉ា អ៊ែល បេស្ហៀ​​ កាលពី​ឆ្នាំ​២០១៥។ ប្រធានាធិបតី​ស៊ូដង់​រូបនេះ​រងការ​ចោទប្រកាន់​ពី​បទប្រល័យ​ពូជសាសន៍​​តំបន់​ដាហ្វួរ។ 

ប្រធានាធិបតី​ស៊ូដង់ Omar el-Béchir ក្នុង​ជំនួប​កំពូល​សហភាព​អាហ្វ្រិក នៅ​ក្រុង​Johannesburg ខែ​មិថុនា ឆ្នាំ២០១៥។
ប្រធានាធិបតី​ស៊ូដង់ Omar el-Béchir ក្នុង​ជំនួប​កំពូល​សហភាព​អាហ្វ្រិក នៅ​ក្រុង​Johannesburg ខែ​មិថុនា ឆ្នាំ២០១៥។ REUTERS/Siphiwe Sibeko
ផ្សាយពាណិជ្ជកម្ម

កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៥ អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង​មិនព្រម​ចាប់ខ្លួន ប្រធានាធិបតី​ស៊ូដង់ ​អូម៉ា អ៊ែល បេស្ហៀ​​​​ ដែល​បាន​មកចូល​រួម​ជំនួប​កំពូល​សហភាព​​អាហ្វ្រិក នៅ​ក្រុង​Johannesburg តែ​បែរ​ជា​បណ្តោយ​អោយ​លោក​ អ៊ែល បេស្ហៀ​​ ដែល​រង​ការចោទ​ប្រកាន់​ពី​បទប្រល័យ​ពូជសាសន៍ អាច​ឡើង​យន្តហោះយ៉ាងស្រួល ចេញ​ពី​អាហ្វ្រិក​ខាងត្បូង​ ក្រោយ​កិច្ចប្រជុំ​​នេះ។ ហើយ​បើទោះ​ជា​តុលាការ​ក្រុងព្រេតូរីយ៉ា​កាលនោះ ហាម​មិនអោយ​លោក​បេស្ហៀ​ ចេញ​ទៅ​ក៏ដោយ។

អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​ហត្ថលេខី​និង​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តែ​បែរ​មិនព្រម​ចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់ តាម​ដីកា​តុលាការ​អន្តរជាតិ។ ​ថ្ងៃសុក្រ​៧មេសា​នេះ នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាហ្វ្រិក​ខាងត្បូងត្រូវ​ពន្យល់​បំភ្លឺ​មូលហេតុ​នេះ​អោយ​ដាច់ស្រឡះ។ តាម​រយៈ​​ការបំភ្លឺ​នេះ​​ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​វាយតម្លៃ​ថា តើ​ក្រុងព្រេតូរីយ៉ា​​ពិតជា​បានគោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​រឺយ៉ាងណា ព្រោះ​ក្រុង​ព្រេតូរីយ៉ា​ធ្លាប់​សន្យា​ចាប់ខ្លួន​លោក​បេស្ហៀ អោយ​តែ​លោក​បេស្ហៀ​ហ៊ាន​ជាន់​ទឹកដី​អាហ្វ្រិក​ខាងត្បូង។ ​ ​

សូមរំលឹក​ថា ប្រធានាធិបតី​ស៊ូដង់​ អ៊ែល បេស្ហៀ ​រងការ​ចោទប្រកាន់​ពី​បទប្រល័យ​ពូជសាសាន៍​​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​នៅខែត្រ​​​ដាហ្វួរ ​ភាគខាងលិច​ស៊ូដង់។ សង្គ្រាមស៊ីវិលនៅ​ដាហ្វួរ ​​​​ជាង​១០ឆ្នាំ​​នេះ បាន​សម្លាប់​មនុស្ស​៣សែន​៣ម៉ឺននាក់។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​​​នៅឆ្នាំ២០០៩ និង​២០១០ ដើម្បី​តាមចាប់ខ្លួន​ប្រធានាធិបតី​ស៊ូដង់ អ៊ែល​ បេស្ហៀ។

ទាក់ទង​​​មូលហេតុ​មិនព្រម​ចាប់ខ្លួន​លោក​អ៊ែល បេស្ហៀ​ កន្លងមក បក្ស​កាន់អំណាច​នៅ​អាហ្វ្រិក​​ខាងត្បូងធ្លាប់​បកស្រាយ​​ថា លោក​បេស្ហៀ​ជាភ្ញៀវ​ចូលរួម​កិច្ចប្រជុំ​សហភាព​អាហ្វ្រិក សហភាព​អាហ្វ្រិក​មិនមែន​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ដូច្នេះ ​វាពិបាក​នឹង​ចាប់ខ្លួន​​លោក​បេស្ហៀ​ជាភ្ញៀវ​នេះណាស់។ ​ម្យ៉ាង​ទៀត ច្បាប់​ក្នុងស្រុក​អាហ្វ្រិក​ខាងត្បូង​ធានា​​​អភ័យឯកសិទ្ធិ​អោយ​​​ប្រធានាធិបតី ដូច្នេះ​​ពិបាក​​ចាប់ខ្លួន​លោក​បេស្ហៀ​បាន៕ ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ