អានតួអត្ថបទ
អាកាសធាតុ

ការប្រែប្រួល​​​​​​​អាកាសធាតុ​​ប៉ះពាល់​​ទ្វីប​អាហ្វ្រិក​​​​ច្រើន​ជាងគេ​ ​​​

ក្នុង​ឱកាស​សន្និសីទ​អង្គការ​សហប្រជាជាតិ ​ស្តីពី​អាកាសធាតុ ​នៅ​ក្រុង​ម៉ារ៉ាកិច ប្រទេស​ម៉ារ៉ុក ថ្ងៃអង្គារ​នេះ​ ​​អង្គការ​Germanwatch បាន​ចុះផ្សាយ​របាយការណ៍​មួយ បង្ហាញ​ថា​ ក្នុង​ចំណោម​​​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​​​អាកាសធាតុ - ​ប្រទេស​ជិតពាក់កណ្តាល ជា​ប្រទេសដែល​​​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក។ 

គ្រោះរាំងស្ងួត​នៅ​ប្រទេស​​​អេត្យូពីប៉ះពាល់​មនុស្ស​រាប់លាននាក់។
គ្រោះរាំងស្ងួត​នៅ​ប្រទេស​​​អេត្យូពីប៉ះពាល់​មនុស្ស​រាប់លាននាក់។ AFP/Vincent Defait
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​ចុះផ្សាយ​​​ដោយ​អង្គការ​​Germanwatch ការប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ច្រើនជាងគេ។ ជាទូទៅ ​ប្រទេស​ក្រីក្រ ​ច្រើនរងគ្រោះ​មុនគេ ​ដោយ​មហន្តរាយ​ធម្មជាតិ ដូចជា​ ព្យុះសង្ឃរា ទឹកជំនន់ សីតុណ្ហភាព​ក្តៅខ្លាំង ​រឺ​ក៏​គ្រោះ​រាំងស្ងួត​ជាដើម។ ​គ្រោះ​មហន្តរាយ​ទាំងនេះ​មានការ​កើនឡើង ​ដោយសារ​ការកើន​សីតុណ្ហភាព​​ភពផែនដី។

ប៉ុន្តែ​​ ជា​ប្រវត្តិសាស្ត្រ​​ ប្រទេស​ក្រីក្រ​ រឺ​ក៏​ប្រទេស​កំពុង​អភិវឌ្ឈន៍ទាំងនេះ ​មិនមែន​ជា​​អ្នក​ទទួលខុសត្រូវ រឺ​បង្ក​​ការ​សាយភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​បំផ្លាញ​លក្ខខណ្ឌ​អាកាសធាតុ​នោះទេ។ ​​របាយការណ៍​​អង្គការ​​Germanwatch សិក្សា​​​​ពី​​ហេតុការណ៍​ដែល​បាន​​កើតឡើង​ក្នុង​ប្រទេស​ចំនួន​១៨០។ 

ក្នុង​ឆ្នាំ​២០១៥, ​១០ប្រទេស​ដែល​រងផល​ប៉ះពាល់​ជាងគេ មាន​ម៉ូហ្សំប៊ិក ​ដូមីនិក ​ម៉ាឡាវី ​ឥណ្ឌា ​វ៉ាណាទូ ភូមា បាហាម៉ាស ​ហ្កាណា ម៉ាដាហ្កាស្កា និង​ឈីលី។ បើ​គិតសម្រាប់​​​​២ទស្សវត្ស​មកនេះវិញ​ ​ប្រទេស​រងគ្រោះ​ធ្ងន់ជាងគេ មាន​ហុងឌុយរ៉ាស ភូមា និង​ហៃទី។ តែ​​ហ្វីលីពីន ​បង់ក្លាដែស ​ប៉ាគីស្ថាន វៀតណាម និង​ថៃ ក៏​រង​ផលវិបាក​ដោយសារ​បញ្ហា​​​អាកាសធាតុ ​គួរកត់​សម្គាល់​ដែរ។

ពីឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០១៥ ​គ្រោះ​មហន្តរាយ​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ​បានសម្លាប់​មនុស្សជាង​កន្លះលាននាក់ ​ក្នុងពិភពលោក ធ្វើអោយ​ខាតបង់​ជាទឹកប្រាក់ ​៣រយ​ម៉ឺន​លាន​ដុល្លារ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ