ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT

លោក​Alex Gonzalez-Davidson៖​ ចលនា​​មាតា​ធម្មជាតិ​​បំបួស​​ដើម​ឈើ​ និង​​លើក​កម្ពស់​​​​​ទេសចរណ៍​​​នៅ​​តំបន់​​អារ៉ែង​ ទប់​ស្កាត់​​គម្រោង​​ធ្វើ​ទំនប់​​​វារី​​អគ្គីសនី​

លោក​Alex Gonzalez-Davidson៖​ ចលនា​​មាតា​ធម្មជាតិ​​បំបួស​​ដើម​ឈើ​ និង​​លើក​កម្ពស់​​​​​ទេសចរណ៍​​​នៅ​​តំបន់​​អារ៉ែង​ ទប់​ស្កាត់​​គម្រោង​​ធ្វើ​ទំនប់​​​វារី​​អគ្គីសនី​
 
លោក Alex Gonzalez-Davidson ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ចុះ​បេសកកម្ម​នៅ​តំបន់​អារ៉ែង ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ជាមួយ​ព្រះសង្ឃ។ Mother Nature Cambodia

នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ អ៊ឹម រចនា​ បាន​សម្ភាស​លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ។ ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ដែល​កំពុង​ព្យាយាម​ទប់​ស្កាត់​គម្រោង​ធ្វើទំនប់​​វារី​អគ្គីសនី នៅ​តំបន់​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះ​កុង ដោយ​ការ​​បំបួស​ដើម​ឈើ​ឲ្យ​ក្លាយ​ទៅ​ជា​ព្រះ​សង្ឃ។

លោក Alex ជន​ជាតិ​អេស្ប៉ាញ ​​តែ​ង​ចាត់​ទុក​ខ្លួន​ឯង​ជា​ជន​ជាតិ​ខ្មែរ និង​លើក​ឡើង​ថា ប្រសិន​បើ​វារី​អគ្គីសនី​កើត​ឡើង​មែន​នោះ វា​នឹង​ប៉ះពាល់​ផ្ទៃ​ដីព្រៃ ចម្ការ និង​ស្រែ​របស់​ប្រជាជន​រហូត​ដល់​ទៅ​២​ម៉ឺន​ហិចតា។ ក្រៅ​ពី​នោះ ធនធានព្រៃ​ឈើ ​សត្វ​ព្រៃ​ដ៏​មាន​តម្លៃ និង​​សម្បូរ​បែប​នៅ​តំបន់​អារ៉ែង នឹងរលាយ​​បាត់​បង់។ ចលនាមាតា​​ធម្មជាតិ​ បាន​បង្កើត​កញ្ចប់​ទេសចរណ៍ ជូន​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ដើរ​កម្សាន្ត នៅ​តំបន់​អារ៉ែង ដោយ​យល់​ថា ការ​អភិវឌ្ឍ​ន៍​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ មាន​សក្ដានុពល​​ជាង​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី។

 

 

 

 

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ