អានតួអត្ថបទ
បទសម្ភាស

លោក​Alex Gonzalez-Davidson៖​ ចលនា​​មាតា​ធម្មជាតិ​​បំបួស​​ដើម​ឈើ​ និង​​លើក​កម្ពស់​​​​​ទេសចរណ៍​​​នៅ​​តំបន់​​អារ៉ែង​ ទប់​ស្កាត់​​គម្រោង​​ធ្វើ​ទំនប់​​​វារី​​អគ្គីសនី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ អ៊ឹម រចនា​ បាន​សម្ភាស​លោក Alex Gonzalez-Davidson ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ។ ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ដែល​កំពុង​ព្យាយាម​ទប់​ស្កាត់​គម្រោង​ធ្វើទំនប់​​វារី​អគ្គីសនី នៅ​តំបន់​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះ​កុង ដោយ​ការ​​បំបួស​ដើម​ឈើ​ឲ្យ​ក្លាយ​ទៅ​ជា​ព្រះ​សង្ឃ។ លោក Alex ជន​ជាតិ​អេស្ប៉ាញ ​​តែ​ង​ចាត់​ទុក​ខ្លួន​ឯង​ជា​ជន​ជាតិ​ខ្មែរ និង​លើក​ឡើង​ថា ប្រសិន​បើ​វារី​អគ្គីសនី​កើត​ឡើង​មែន​នោះ វា​នឹង​ប៉ះពាល់​ផ្ទៃ​ដីព្រៃ ចម្ការ និង​ស្រែ​របស់​ប្រជាជន​រហូត​ដល់​ទៅ​២​ម៉ឺន​ហិចតា។ ក្រៅ​ពី​នោះ ធនធានព្រៃ​ឈើ ​សត្វ​ព្រៃ​ដ៏​មាន​តម្លៃ និង​​សម្បូរ​បែប​នៅ​តំបន់​អារ៉ែង នឹងរលាយ​​បាត់​បង់។ ចលនាមាតា​​ធម្មជាតិ​ បាន​បង្កើត​កញ្ចប់​ទេសចរណ៍ ជូន​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ដើរ​កម្សាន្ត នៅ​តំបន់​អារ៉ែង ដោយ​យល់​ថា ការ​អភិវឌ្ឍ​ន៍​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ មាន​សក្ដានុពល​​ជាង​ការ​សាងសង់​ទំនប់​វារី​អគ្គីសនី។

លោក Alex Gonzalez-Davidson ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ចុះ​បេសកកម្ម​នៅ​តំបន់​អារ៉ែង ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ជាមួយ​ព្រះសង្ឃ។
លោក Alex Gonzalez-Davidson ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ចុះ​បេសកកម្ម​នៅ​តំបន់​អារ៉ែង ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង ជាមួយ​ព្រះសង្ឃ។ Mother Nature Cambodia
ផ្សាយពាណិជ្ជកម្ម

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ