អេឡិច ជនបរទេសដែលស្រឡាញ់ព្រៃឈើខ្មែរខ្លាំងជាងខ្មែរខ្លះទៅទៀត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:២៧
សកម្មភាពការពារព្រៃឈើក៏ដូចជាធនធានធម្មជាតិដទៃទៀតកំពុងកើតមានយ៉ាងផុលផុសពីសំណាក់ក្រុមសកម្មជនការពារព្រៃឈើនិងក្រុមយុវជនខ្មែរ។ ក្នុងចំណោមនោះអេឡិចដែលជាជនជាតិអេស្ប៉ាញ និង ជាប្រធានចលនាមាតាធម្មជាតិក៏ជាអ្នកចូលរួមការពារព្រៃឈើខ្មែរមួយរូបដ៏សកម្មផងដែរ។ កន្លងមកក៏ដូចពេលបច្ចុប្បន្ន អេឡិចតែងតែដឹកនាំយុទ្ធនាការផ្សេងៗដើម្បីប្រឆាំងទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងក្នុងខេត្តកោះកុង។ស្តែងចេញតាមរយៈសកម្មភាពទាំងនេះ អេឡិចត្រូវបានគេមើលឃើញថាជាអ្នកស្រឡាញ់ព្រៃឈើខ្មែរខ្លាំង ខ្លាំងជាងជនជាតិខ្មែរខ្លះដែលជាម្ចាស់ស្រុក ម្ចាស់ព្រៃឈើទៅទៀត។ហេតុអ្វីបានជាជនបរទេសម្នាក់នេះសុខចិត្តចាកចោលក្រុមគ្រួសារ ចាកចោលស្រុកទេសរបស់ខ្លួន បែរជាមកការពារព្រៃឈើខ្មែរយើងយ៉ាងដូច្នេះទៅវិញ?