ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាហ្វ្រិក

​អាល់ហ្សេរី​​​បោះឆ្នោត​ប្រធានាធិបតី​ ​ដែលគ្មាន​ការ​​រង់​ចាំអ៊ុត​​លទ្ធផល​ ​

media  
រូបថត​លោក​Bouteflika បេក្ខជនប្រធានាធិបតី​ឈរ​ឈ្មោះ​ជា​លើក​ទី​បួន REUTERS/Louafi Larbi

បណ្តា​ជន​អាល់ហ្សេរី ត្រូវ​ចូល​រួម​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះទី ១៧ មេសា ២០១៤​នេះ។ អាយុ​៧៧​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​ ប្រធានាធិបតី​ផុត​អាណត្តិ​ លោក Bouteflika បាន​ឈ្មោះ​ជា​បេក្ខជន​ឱ្យ​បោះឆ្នោត​ ជា​លើក​ទី​បួន ប្រកួត​ប្រជែង​ជាមួយ​បេក្ខជន​ទាំង​​៥រូបផ្សេងទៀត។ ថ្វី​បើ​ចាស់​ គ្មាន​សុខភាព​រឹង​មាំ មិន​អាច​ដឹក​នាំ​ការ​ឃោសនា​បាន​មែន ប៉ុន្តែបេក្ខជន​រូប​នេះ​នៅ​តែ​មាន​ប្រៀប​ជាង​គេ។ ប៉ុន្តែអ្វី​ដែល​គេ​មិន​អាច​ប៉ាន់​ប្រមាណ​បាន​គឺ​​អត្រា​អ្នក​ចូល​រួម​បោះឆ្នោត​។

តើ​ប្រជាជន​អាល់ហ្សេរី នឹង​ទៅ​បោះឆ្នោត​ដែរ​ឬទេ ? នេះ​ជា​សំណួរ​ទី​មួយ​ ដែល​ចោទ​ឡើង នៅ​ប៉ុន្មាន​មុនការ​បើក​ការិយាល័យ​បោះឆ្នោត។ ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ជា​លើក​ទី​បួន របស់​លោក Bouteflika ​មិន​មែនជា​កត្តា​ជួយ​ជំរុញ​ប្រជាជន​ឱ្យ​មាន​ទឹក​ចិត្ត​ចេញ​ទៅ​បោះឆ្នោតទេ។ ឯ​ការ​វិល​ត្រលប់​របស់មេ​បក្ស​ប្រឆាំង លោក Ali Benflis (មាន​សំឡេង​គាំទ្រ​៦%​កាលពី​ឆ្នាំ​២០០៤)​ ក៏​ទំនង​ជា​មិន​អាច​អូសទាញ​ម្ចាស់​ឆ្នោត​បាន​ឈូរឆ​ដែរ។​

អ្នក​សង្កេត​ការណ៍​ជា​ច្រើន យល់​ថា​ចំនួន​អ្នក​អវត្តមាន​មិន​ទៅ​បោះឆ្នោត អាច​នឹង​ឡើង​ដល់​កំរិត​កំពូល នៅ​លើ​កនេះ។ ព្រោះ​បណ្តា​ជន​អាល់ហ្សេរី កាន់​តែ​ច្រើន​ឡើងៗ​​អស់​ជំនឿ​។ ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត បេក្ខជន​មក​ពី​បក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​​កាន់​អំណាច​ ​បាន​បរិហារ​រួច​ទៅ​ហើយ អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

ជា​ការ​កម្រ​មិន​ធ្លាប់​មាន ដែល​ការឃោសនា​​បោះឆ្នោត​បាន​ស្គាល់​អំពើ​ហិង្សា បាតុកម្ម​ប្រឆាំង រហូត​ដល់​លុប​ចោទ​មិទ្ទិញ​ខ្លះ​ផង។ រូបថត​បេក្ខជន​ប្រធានាធិបតី​ ជាពិសេស​ប្រធានាធិបតី​កំពុង​កាន់​អំណាច​ បាន​ត្រូវ​ហែក​ចោល​។ សង្គ្រាម​ពាក្យ​សំដី​កើត​មាន​ខ្លាំង ! គណបក្ស​កាន់​អំណាច​របស់​លោក​ Bouteflika បាន​ចោទ​បេក្ខភាព​មក​ពី​​​បក្ស​ប្រឆាំង​លោក អាលី បិនហ្លីស ថា​ជា​ភេរវជន​ទូរទស្សន៍។

អ្វី​ដែល​ជា​កង្វល់​ខ្លាំង​សម្រាប់​បណ្តាជន​អាល់ហ្សេរី​នៅ​ពេលនេះ គឺ​ហេតុការណ៍​ក្រោយ​ការ​បោះឆ្នោត។ តើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​នឹង​ដំណើរ​ការ​យ៉ាង​ដូចម្តេច ? បើ​​បេក្ខជន​ប្រធានាធិបតី​ចាស់​ជរា ហើយ​មាន​ជំងឺ​​​សរសៃ​ឈាម​ខួរក្បាល​ទៅហើយ ?! តើ​លោក​ Bouteflika អាច​ក្តាប់​អំណាច​បាន​យ៉ាង​ដូចម្តេច ? ត្រូវ​រំលែង​អំណាច​ជាមួយ​អនុប្រធានាធិបតី​យ៉ាង​ណា ? ការ​បោះឆ្នោត​នេះ​មិន​មែនដំណោះស្រាយ​បញ្ហា​បន្ត​តំណែង និង​កំណែទម្រង់​ទេ បញ្ហា​ទាំង​ពីរ​នេះ​នឹង​វិល​ត្រលប់​មក​ហែក​ហូរ​អាល់ហ្សេរី​វិញ​នៅ​ពេល​ប៉ុន្មាន​តែ​ខាង​មុខ​ទៀត​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ