ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

ភេរវជន​នៅ​អាល់ហ្សេរី ដែល​ជា​បណ្តាញ​​រដ្ឋ​អ៊ីស្លាម​គំរាមសម្លាប់​ចំណាប់​ខ្មាំង​បារាំង

media  
ចំណាប់​ខ្មាំ​ង​ ជន​ជាតិ​បារាំង​ ដែល​ត្រូ​វ​បាន​ពួក​អាល់​ហ្សេ​រី​ចាប់​ខ្លួន​នោះ ​មាន​ឈ្មោះ​ Herve​ Pierre ​Gourd​el អាយុ​៥៥​ឆ្នាំ​។​ @AFP

ពួក​អាល់ហ្សេរី​ ដែល​ជាប់​ពាក់ព័ន្ធ​ជិតស្និទ​នឹង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ បាន​គំរាម​សម្លាប់​ចំណាប់​ខ្មាំង​ជនជាតិ​បារាំង​ ប្រសិន​បើ​ប្រទេស​បារាំង​នៅ​តែ​បន្ត​វាយ​ប្រហារ​ផ្លូវ​អាកាស​បន្ត​ទៀត ​ទៅ​លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ នៅ​ប្រទេស​អ៊ីរ៉ាក់។ ​នេះ​បើ​តាម​វីដេអូ​ ដែល​បាន​បង្ហោះ​តាម​អ៊ីនធ័រនែត​ នៅ​ថ្ងៃ​ទី​២២កញ្ញា ២០១៤។

ចំណាប់​ខ្មាំង ​ជន​ជាតិ​បារាំង​ ដែល​ត្រូវ​បាន​ពួក​អាល់ហ្សេរី​ចាប់​ខ្លួន​នោះ​ មាន​ឈ្មោះ​ថា ​អែរវេ ព្យែរ​ ហ្កួកដែល ​(Hervé Pierre Gourdel) ​ អាយុ​៥៥​ឆ្នាំ។​ នៅ​ក្នុង​វីដេអូ ​គេ​ឃើញ​បុរស​សក់​ពណ៌​ស​នេះ ​អង្គុយ​ក្តោប​ដៃ​ និង ​មាន​ទាហាន​២​នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង​ ព្រម​ទាំង​បិទ​មុខ​ដោយ​ក្រណាត់​ពណ៌​ខ្មៅ។

ពួក​អាល់ហ្សេរី ​បាន​និយាយ​ថា ​នឹង​សម្លាប់​បុរស​បារាំង​ម្នាក់​នេះ ​ក្នុង​រយៈ​ពេល២៤​ម៉ោង​ បើ​ប្រទេស​បារាំង​នៅ​តែ​បន្ត​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស ​ទៅ​លើ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ នៅ​ក្នុង​ទឹក​ដី​អ៊ីរ៉ាក់​បន្ត​ទៀត។ ​ពួក​គេ​គំរាម​បន្ថែម​ថា​ នឹង​បន្ត​សម្លាប់​ជន​ជាតិ​អាមេរិក​ អឺរ៉ុប​ និង​ប្រជាជន​នៃ​ប្រទេស​ដទៃ​ផ្សេង​ទៀត ​ដែល​ចូល​រួម​វាយ​ប្រហារ​ផ្លូវ​អាកាស​លើ​ទឹក​ដី​ស៊ីរី​ និង​អ៊ីរ៉ាក់។

«ទង្វើ​ និង​ការ​គំរាម​កំហែង​របស់​បណ្តាញ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​នេះ​ គឺ​ធ្ងន់ធ្ងរ​និង​សាហាវ​ព្រៃ​ផ្សៃ​បំផុត»។​ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បារាំង​ ឡូ​រ៉ង់​ ហ្វាប្យូស ​(Laurent Fabius)។

ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ ប៊ែកណា ​កាហ្សែននើវ​ (Bernard Cazeneuve)​ បាន​បញ្ជាក់​ថា​៖​ «បារាំង​មិន​ភ័យ​ខ្លាច​ទេ ​ហើយ​បារាំង​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ​សម្រាប់​ឆ្លើយ​តប​នឹង​ការ​គំរាម​គំហែង​នេះ»។

គួរ​រម្លឹក​ដែរ​ថា ​ប្រទេស​បារាំង​បាន​ចូល​រួម​ជា​មួយ​អាមេរិក​ ដោយ​បានបញ្ជូន​យន្តហោះ​ចម្បាំង​រ៉ាហ្វាល​ ដំបូង​គេ​ទៅ​កាន់​តំបន់​ជម្លោះ ​និង​បាន​ប្រតិបត្តិ​ការ​ទម្លាក់​គ្រាប់​បែក ទៅលើ​ទីតាំង​របស់​ក្រុមជីហាតអ៊ីរ៉ាក់។ សហរដ្ឋ​អាមេរិក​បាន​គៀង​គរ​ចលនា​អន្តរជាតិ​ ដើម្បី​ប្រឆាំង​នឹង​​រដ្ឋ​អ៊ីស្លាម​ជីហាត​ នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​ បន្ទាប់​ពី​ពួក​នេះ ​បាន​សម្លាប់​កាត់​ក​អ្នក​កាសែត​ជន​ជាតិ​អាមេរិក​២​នាក់។

មក​ទល់​ពេល​នេះ​ មាន​ប្រទេស​ជាង​៥០​ហើយ​ ដែល​បាន​ប្រកាស​គាំ​ទ្រ​អាមេរិក ​ដើម្បី​ប្រឆាំង​តទល់​នឹង​ពួក​រ​រដ្ឋ​អ៊ី​ស្លាម​ជី​ហាត ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី២២​នេះ​ ប្រទេស​អូស្ត្រាលី​ក៏​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់​ស៊ីរី។

ចុង​ក្រោយ​នេះ ​មន្ទីរ​បញ្ចកោណ​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២​កញ្ញា ​ថា ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត ​បាន​វាយ​ប្រហារ​ទម្លាក់​គ្រាប់​បែក​ និង​បាញ់​កាំ​ជ្រួច​មីស៊ីល ទៅ​លើ​សំបុក​ពួក​​រដ្ឋ​អ៊ីស្លាម​ជីហាត​ នៅ​ប្រទេស​ស៊ីរី។ ​គិត​តាំង​ពី​ថ្ងៃ​ទី​៨​សីហា​មក ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន ​១៩០​លើក ​រួច​មក​ហើយ ​ទៅ​លើ​ទឹក​ដី​ស៊ីរី​និង​អ៊ីរ៉ាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ