អានតួអត្ថបទ
អាល្លឺម៉ង់

ឆ្នាំ២០១៦​​​នេះ​ អាល្លឺម៉ង់​​ត្រៀម​ទទួល​​អ្នកសុំ​សិទ្ធិជ្រកកោន​​៣០០០ ០០០នាក់​

អាល្លឺម៉ង់​កំពុង​ត្រៀម​ទទួល​ជនសុំសិទ្ធិជ្រកកោន ក្នុង​ទឹកដី​​អាល្លឺម៉ង់ ប្រមាណ​ពី​២៥0 000នាក់​ ទៅ​៣000 000នាក់ សម្រាប់​ឆ្នាំ​២០១៦នេះ។ ប្រៀបនឹង​ឆ្នាំ២០១៥ ចំនួន​អ្នកសុំសិទ្ធិជ្រកកោន​នៅ​អាល្លឺម៉ង់ ​ថយចុះ​ប្រមាណ​១ភាគ៣។ 

ជនភៀសខ្លួន​ស៊ីរី មកដល់​ជំរុំ​Friedland ភាគខាងជើង​អាល្លឺម៉ង់ ខែមេសា ២០១៦
ជនភៀសខ្លួន​ស៊ីរី មកដល់​ជំរុំ​Friedland ភាគខាងជើង​អាល្លឺម៉ង់ ខែមេសា ២០១៦ REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

យោងតាម​​​ការិយាល័យ​​សហព័ន្ធ​ទទួលបន្ទុក​ជន​អន្តោប្រវេសន៍​ និង​ជនភៀសខ្លួន​ដែល​មកដល់​​អាល្លឺម៉ង់ សម្រាប់​ឆ្នាំ២០១៦​នេះ អាល្លឺម៉ង់​អាច​ទទួល​អ្នកសុំសិទ្ធិ​ជ្រកកោនក្នុង​ទឹកដី​អាល្លឺម៉ង់ ​​បាន​​៣សែននាក់។ ​ប៉ុន្តែ បើ​ហួសពីនេះ អាល្លឺម៉ង់អាច​នឹង​ជួប​វិបត្តិ។ តួលេខ​៣សែននាក់​នេះ​​​គិតទៅ គឺ​មាន​​ការថយចុះ​១ភាគ៣ បើប្រៀប​នឹង​ឆ្នាំ២០១៥។

​ឆ្នាំ​២០១៥ ជនភៀសខ្លួន​ក្នុង​តួលេខ​ខ្ពស់ខ្លាំង គឺ​​​រហូត​​​១លាន​១សែននាក់ បានធ្វើដំណើរ​​​មកដល់​អាល្លឺម៉ង់ ធ្វើអោយ​​រដ្ឋាភិបាល​​អាល្លឺម៉ង់​ក្រពុលមុខ​ដោះស្រាយ។ ​កន្លងមក ​កិច្ចព្រមព្រៀងខែមិនា ​​ដែល​អឺរ៉ុប​សម្រេច​បាន​ជាមួយ​តួកគី ក្នុង​ការទប់ស្កាត់​លំហូ​ជនភៀសខ្លួន​ពីឆ្នេរ​​តួកគី​មកកាន់​កោះក្រិក បូករួម​នឹង​ការបិទច្រក​តំបន់​បាល់កង់ បានចូលរួម​កាត់បន្ថយចំនួន​​​​ជនភៀសខ្លួន ដែលធ្វើដំណើរ​មកពី​អាហ្វហ្កានីស្ថាន និង​​ដើមបូព៌ា។

នយោបាយ​ជនភៀសខ្លួន​របស់​រដ្ឋាភិបាល​លោកស្រី​មែរគែល មានភាពចម្រូងចម្រាស​ច្រើន។ លោកស្រី​មែរគែល​​រឹតបន្តឹង​នយោបាយ​អន្តោប្រវេសន៍ ប៉ុន្តែ​បាន​​បដិសេធ​​បិទព្រំដែន ដល់ជនភៀសខ្លួន។ រដ្ឋាភិបាល​​អាល្លឺម៉ង់​​អួតថា អាល្លឺម៉ង់ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អឺរ៉ុបទី១ អាល្លឺម៉ង់​​​មានលទ្ធភាព​ដោះស្រាយ ​ជួយ​​ជនភៀសខ្លួន​អោយរស់នៅ​ ​ចូលចុះ​​សង្គម​អាល្លឺម៉ង់។ ​​
ដោយឡែក គេ​រំពឹង​ថា កិច្ចការ​​​ជួយ​អោយ​ជនភៀសខ្លួនបានរស់នៅ​ចូលចុះ​ក្នុង​សង្គម​អាល្លឺម៉ង់ ត្រូវប្រើប្រាស់​​ថវិកា​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ