ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
អាមេរិក

នុយក្លេអ៊ែរអ៊ីរ៉ង់៖​លោក​អូបាម៉ា​សាទរ​សករាជថ្មី​នៅ​អ៊ីរ៉ង់ តែ​នៅ​បន្ត​ដាក់​គំនាប

media  
លោក​ប្រធានាធិបតី​អាមេរិក ​បារ៉ាក់ អូបាម៉ា REUTERS/Yuri Gripas

មួយ​ថ្ងៃ​ក្រោយ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៦ មករា​មក លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ថ្លែង​សាទរ​ដោយ​បាន​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​នៃ​ការ​បើក​សករាជ​ថ្មី​សម្រាប់​ប្រទេស និង​ប្រជាជន​អ៊ីរ៉ង់។ តែ​ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​ឆ្លៀត​លើកឡើង​ពី​សំណុំរឿង​ផ្សេង​ទៀត​ដែល​អ៊ីរ៉ង់ និង​អាមេរិក​នៅ​មិន​ទាន់​អាច​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ ពិសេស​ទាក់ទង​នឹង​កម្មវិធី​មីស៊ីលអន្តរទ្វីប​របស់​អ៊ីរ៉ង់​ដែល​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាស​ដាក់​ទ័ណ្ឌកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី១៧ មករា។

សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា ថ្ងៃ​ដាក់​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចូល​ជា​ធរមាន គឺ​ជា​ថ្ងៃ​ដ៏​ប្រសើរ​ដែល​បញ្ជាក់​ពី​ជោគជ័យ​ផ្នែក​ការទូត​របស់​អាមេរិក។ ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​យក​ដំណឹង​ដ៏​ល្អ​នេះ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង និង​បើក​ចំហរ​ជា​ថ្មីជាមួយ​ពិភពលោក​ដែល​អ៊ីរ៉ង់​បាន​ស្ថិត​ឯកោ​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ដោយសារ​តែ​រឿង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស។

គួរ​ជម្រាប​ជូន​ថា នៅ​ក្រោយ​ការ​ដាក់​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចូល​ជា​ធរមាន​មក សហគមន៍​អន្តរជាតិ និង​ក្រុមប្រទេស​លោកខាងលិច​មួយ​ចំនួន​បាន​ផ្តើម​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បណ្តើរ​ចេញ​ពី​អ៊ីរ៉ង់។ ក្រៅ​ពី​នោះ ដំណឹង​ថ្មី​មួយ​នេះ​ក៏​បាន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ចាប់​ផ្តើម​តភ្ជាប់​ទំនាក់ទំនង​ទូត​ឡើង​វិញ​ជាមួយ​បរទេស​ដែរ។ ជាក់ស្តែង​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អាមេរិក ទីក្រុង​វ៉ាស៊ីតោន និង​តេហេរ៉ង់​បាន​ធ្វើ​ការ​ដោះដូរ​អ្នកទោស​រវាង​គ្នា។
 
តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​អូបាម៉ា​ក៏​បាន​ឆ្លៀត​បញ្ជាក់​ថា នៅ​មាន​រឿងរ៉ាវ​មួយ​ចំនួន​ទៀត​ដែល​អាមេរិក និង​អ៊ីរ៉ង់​និយាយ​មិន​ទាន់​ចុះ​សម្រុង​គ្នា​ទេ។ លោក​អូបាម៉ា​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖
 
« ជា​ការ​ពិត យើង​ពេញ​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ ហើយ​យើង​សាទរ​ចំពោះ​ការ​វិលត្រឡប់​របស់​អ្នកទោស​អាមេរិក​ពី​អ៊ីរ៉ង់​មក​កាន់​អាមេរិក​វិញ។ តែ​យើង​ដឹង​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​អាមេរិក និង​អ៊ីរ៉ង់​កំពុង​បន្ត​ខ្វែង​គំនិត​គ្នា។
 
យើង​ប្រឆាំង​ជា​ដាច់​ខាត​ចំពោះ​កាយវិការ​របស់​អ៊ីរ៉ង់​ប្រឆាំង​អ៊ីស្រាអែល ប្រឆាំង​ដៃគូ​របស់​អាមេរិក​នៅ​ឈូងសមុទ្រពែក្ស និង​ជំហរ​អ៊ីរ៉ង់​ដែល​គាំទ្រ​ក្រុម​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​ស៊ីរី និង​នៅ​យេម៉ែន។
 
ទាក់ទង​នឹង​កម្មវិធី​មីស៊ីល​អន្តរទ្វីប​របស់​អ៊ីរ៉ង់ យើង​នឹង​បន្ត​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់។ ការ​ដែល​អ៊ីរ៉ង់​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ថ្មីៗ​នេះ ជា​ទង្វើ​រំលោភបំពាន​ច្បាប់​អន្តរជាតិ។ អាមេរិក​ដាក់​ទ័ណ្ឌកម្ម​ថ្មីៗ​ទៀត​ប្រឆាំង​បុគ្គល និង​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​មីស៊ីល​អ៊ីរ៉ង់។ យើង​នៅ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ជានិច្ច »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ