អានតួអត្ថបទ

លោកដូណាល់ ត្រាំ គម្រាម​ផ្តួលរំលំ​របប​ផ្តាច់ការ​ម៉ាឌូរ៉ូ ជា​យុទ្ធសាស្ត្រ​​រក​សម្លេងឆ្នោត?

លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានប្រកាសថ្កោលទោស ពីការប៉ុនប៉ង ធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី៣០មេសា របស់លោក រ័្ហន ហ្កៃដូ។ ដោយឡែក សហរដ្ឋអាមេរិក បានចេញមុខ​ប្រកាសគាំទ្រលោក រ័្ហន ហ្កៃដូ ក្នុងប្រតិបត្តិការរុញទំលាក់លោកម៉ាឌូរ៉ូ។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា អាមេរិកអាចនឹងសម្រេចចិត្តប្រើកម្លាំង ដើម្បីរំលំរបបផ្តាច់ការ ដឹកនាំដោយ​ ប្រធានាធិបតីម៉ាឌូរ៉ូ បើទោះបីអាមេរិក ចង់ឃើញការផ្ទេរអំណាច ដោយសន្តិវិធីក៏ដោយ។

រ្ហ័ន ហ្កៃដូ (ឆ្វេង) និង នីកូឡា ម៉ាឌូរ៉ូ (ស្តាំ)
រ្ហ័ន ហ្កៃដូ (ឆ្វេង) និង នីកូឡា ម៉ាឌូរ៉ូ (ស្តាំ) Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់លោក គ្រីស្តូហ្វ វេនទូរ៉ា (Christophe Ventura) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ (IRIS) លោកយល់ឃើញថា គោលជំហររបស់អាមេរិក នៅក្នុងសំណុំរឿង វ៉េណេស៊ុយអេឡា គឺគ្រាន់តែ​ជាយុទ្ធសាស្ត្រ ឃោសនាប្រមូលយកសម្លេងឆ្នោត សម្រាប់អាណត្តិថ្មី របស់លោកដូណាល់ ត្រាំ តែប៉ុណ្ណោះ។

“យើងអាចមើលឃើញថា លោកដូណាល់ ត្រាំ កំពុងតែចាប់ផ្តើម ធ្វើការឃោសនាយកសម្លេងឆ្នោត សម្រាប់អាណត្តិថ្មី នៅឆ្នាំ២០២០។ ដូច្នេះ ក្នុងន័យនេះ លោកដូណាល់ ត្រាំ ត្រូវការ បង្ហាញពីភាពជោគជ័យ នៃអាណត្តិបច្ចុប្បន្នរបស់គាត់ ជាមួយនឹងជោគជ័យនៃវិស័យការទូតអន្តរជាតិ លើគ្រប់សំណុំរឿងទាំងអស់ ដែលគាត់ធ្លាប់បានសន្យា។ មានជាអាទិ៍ សំណុំរឿង កូរ៉េខាងជើង សំណុំរឿងជាមួយរុស្ស៊ី និងសំណុំរឿងអ៊ីរ៉ង់ជាដើម។ឥឡូវពេលនេះ សំណុំរឿង វ៉េណេស៊ុយអេឡា និង គុយបា កំពុងតែក្លាយជាកម្មវត្ថុមួយទៀត សម្រាប់លោកដូណាល់ ត្រាំ ក្នុងការបង្ហាញកម្លាំងនិងភាពជោគជ័យរបស់លោក ដើម្បីឈានទៅស្រូបយកសម្លេងឆ្នោត។ លោកដូណាល់ ត្រាំ មានយុទ្ធសាស្ត្រ សំដៅចាក់ឲ្យចំ លើទឹកចិត្តរបស់អ្នកបោះឆ្នោតតំណាង នៅក្នុងរដ្ឋហ្វ្ល័ររីដា។រដ្ឋហ្វ្ល័ររីដា គឺជាសំបុក នៃសកម្មជននយោបាយ និងអ្នកបោះឆ្នោតតំណាង ដែលប្រឆាំងដាច់ខាត ទៅនឹងរបបផ្តាច់ការកុម្មុយនីស្តិ នៅគុយបា និងវ៉េណេស៊ុយអេឡា។ ដូច្នេះ ពួកគេ អាចយល់ឃើញថា មានតែលោកដូណាល់ ត្រាំ ទេ ដែលអាចជួយផ្តួលរំលំ របបកុម្មុយនីស្តិផ្តាច់ការ នៅគុយបា និងនៅវ៉េណេស៊ុយអេឡា បាន។នេះហើយគឺ ជាយុទ្ធសាស្ត្រ ដែលមនុស្សនៅសេតវិមាន ជុំវិញលោកដូណាល់ ត្រាំ បានគូសវាស និងកំពុងតែអនុវត្តនាពេលនេះ។”

01:18

សំរង់បទវិភាគ របស់លោក គ្រីស្តូហ្វ វេនទូរ៉ា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ