ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាមេរិក

ប្រធានគណកម្មការ​កិច្ចការបរទេស​នៃ​​ព្រឹទ្ធសភា​អាមេរិក ជឿថា​ព្រះអង្គម្ចាស់​MBS​​ជាអ្នកបញ្ជាឃាតកម្ម

media  
លោក Bob Corker ប្រធាន​​គណកម្មការ​​កិច្ចការ​អន្តរជាតិ​​នៃ​ព្រឺទ្ធសភា​​អាមេរិក​ REUTERS/Joshua Roberts

អគ្គនាយកCIA បាន​ទៅជួបសមាជិកព្រឹទ្ធសភាអាមេរិក ដើម្បីពន្យល់ពីការសន្និដ្ឋានរបស់​CIA ទាក់ទិននឹងអំពើឃាតុកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី។​ ក្រោយស្តាប់ការពន្យល់របស់CIA លោកប្រធានគណកម្មការកិច្ចការអន្តរជាតិនៃព្រឹទ្ធសភា បានថ្លែងថា​ វាប្រាកដណាស់ ដែលថាព្រះអង្គម្ចាស់ ​​បេនសាល់ម៉ាន់ គឺជាអ្នកបញ្ជា និងរៀបចំអំពើឃាតកម្ម​នេះ។ គួរកត់សំគាល់ថា​ គោលជំហររបស់CIA ព្រមទាំងសមាជិកព្រឹទ្ធសភានេះ ​គឺវាផ្ទុយពីគោលជំហររបស់លោកដូណាល់ ត្រាំ ដែលនៅតែអះអាង ថាពុំមានភស្តុតាងណាមួយ មកសំអាងថាព្រះអង្គម្ចាស់បេនសាល់ម៉ាន់ មានជាប់ពាក់ព័ន្ធ និងរឿងនេះ ហើយទោះយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីត​នៅតែជាសម្ព័ន្ធមិត្តដ៏ល្អ របស់អាមេរិក។

កិច្ចប្រជុំបិទទ្វារជិតមួយ​ ត្រូវបានរៀបចំឡើង កាលពីថ្ងៃអង្គារទី៤ធ្នូ រវាងគណកម្មកិច្ចការបរទេសនៃព្រឹទ្ធសភា ដែលមានលោកBob Corker ជាប្រធាន​​ ជាមួយនឹងលោកស្រី Gina Haspel អគ្គនាយកCIA។ នៅក្រោយកិច្ចប្រជុំនេះ លោក Bob Corker បានថ្លែងប្រាប់អ្នកកាសែតថា ក្រោយបានស្តាប់ការពន្យល់សន្និដ្ឋានរបស់CIA គឺវាគ្មានអ្វីត្រូវសង្ស័យទៀតទេ គឺព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ ពិតជាអ្នកបញ្ជា និងបានដឹងឮ អំពើឃាតកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្គី។

គួរបញ្ជាក់ថា ការយល់ឃើញរបស់​CIA គណកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភានេះ វាគឺផ្ទុយស្រលះពីលោកដូណាល់ ត្រាំ។ លោកត្រាំ បានអះអាងម្តងហើយម្តងទៀតថា CIA មិនមានភស្តុតាង ឲ្យច្បាស់ប្រាកដ ថាព្រះអង្គម្ចា ម៉ូហាម៉េដ បេនសាល់ម៉ាន់ មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវឃាតកម្មនេះទេ។​ លោកដូណាល់ ត្រាំ​បានប្រកាសទៀតថា ទោះយ៉ាងណាក៏ដោយ សម្ព័ន្ធភាពរវាងអាមេរិក​ និង អារ៉ាប៊ីសាអូឌីត នៅតែរឹងមាំជានិច្ច។

ផ្ទុយទៅវិញ លោកប្រធានគណកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភា ព្រមទាំងលោកស្រីអគ្គនាយក CIA បាន ទទួលស្គាល់ថា អារ៉ាប៊ីសាអូឌីត គឺជាដៃគូសម្ពន័្ធមិត្តរបស់អាមេរិកដ៏ធំមែនហើយ​ ក៏ប៉ុន្តែ មិនមែនមានន័យថា អាមេរិកត្រូវតែបិទភ្នែកគ្រប់រឿងនោះទេ។ លោកស្រី Gina Haspel និយាយថា ចង់ការពារសម្ព័ន្ធភាពនេះ វាល្អហើយ តែសួរថាតើអាមេរិក​អាចខាតបង់អ្វីខ្លះ? បើអាមេរិកធ្មេចភ្នែកនឹងរឿងនេះ កិត្តិយស និងសន្តិសុខរបស់អាមេរិក អាចនឹងរងគ្រោះ។ លោក Bob Corker វិញបាននិយាយថា ព្រះអង្គម្ចាស់បេនសាល់ម៉ាន់ គឺជាមនុស្សឆ្គួតវង្វេងនឹងអំណាច និងជាមនុស្សគ្រោះថ្នាក់បំផុត។ ឆ្លងកាត់រឿងរ៉ាវឃាតកម្មដ៏សាហាវនេះ បង្ហាញឲ្យឃើញថា អនាគតស្តេចអារ៉ាប៊ីសាអូឌីតរូបនេះ ជាមនុស្សដែលមិនគួរឲ្យទុកចិត្តបានទេ ហើយថ្ងៃក្រោយទៅ វានឹងបង្កគ្រោះថ្នាក់ ដល់ទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីត។

ព្រឹទ្ធសភា កំពុងតែពិចារណា តាក់តែងសេចក្តីសម្រេចចិត្តមួយចំនួន សំដៅដាក់ទោសទៅលើអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តមួយ ដែលចាប់បង្ខំឲ្យអាមេរិក ត្រូវតែផ្តាច់ជំនួយយោធា ទៅឲ្យអារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមនៅយេម៉ែន បានទទួលការគាំទ្រកាន់តែច្រើនឡើង ពីសំណាក់សមាជិសសភា។ សមាជិកព្រឹទ្ធសភាខ្លះ កំពុងពិចារណា លើអត្ថបទមួយផ្សេងទៀត ដែលសំដៅព្យួរកិច្ចសន្យាលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណាក៏ដោយ លោក Bob Corker បានលើកឡើងថា សមាជិកព្រឹទ្ធសភា ចង់ឲ្យរដ្ឋាភិបាលលោកដូណាល់ ត្រាំ ចេញមុខមកនិយាយឲ្យបានច្បាស់ ពីគោលជំហរ និងវិធានការរបស់ខ្លួន ទាក់ទិននឹងរឿងរ៉ាងនេះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ