ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
អាមេរិក

លោកត្រាំ ថាឲ្យស្ត្រី​សមាជិក​សភា​អាមេរិក​ដើមកំណើត​បរទេស ឲ្យ​ត្រលប់​ទៅ“ស្រុកដើម”​ វិញ

media លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្ងៃ​ទី​៥​កក្កដា ២០១៩ REUTERS/Carlos Barria

លោកដូណាល់ ត្រាំ បានបង្កឲ្យមាន​ការតវ៉ារិះគន់ថ្មីមួយទៀត ដោយសារតែសារសរសេរ នៅលើទំព័រTwitter របស់លោក។ លោកបានសរសេរ ចំអកទៅលើ​ស្ត្រី​សមាជិកសភាអាមេរិក​ជាច្រើនរូប ដែលមានដើមកំណើតបរទេស  ថាឲ្យពួកគេ​​ត្រលប់ទៅស្រុកដើមវិញ ហើយមិនបាច់​មកប្រាប់ថា ឲ្យ​លោកត្រូវដឹកនាំរដ្ឋាភិបាលអាមេរិក ដោយ​​របៀបណា​នោះទេ។ សារសរសេររបស់​លោកប្រធានាធិបតី​អាមេរិកនេះ ត្រូវបាន​ អ្នកនយោបាយ​អាមេរិក ភាគច្រើន​ លើកឡើងថាគឺជាសម្តី មានខ្លឹមសាររើសអើងប្រកាន់ពូជសាសន៍ និងមាន​លក្ខណៈមើលងាយស្ត្រីភេទ។

លោកដូណាល់ ត្រាំ បានសរសេរលើ Twitter ថា “វាជារឿងគួរឲ្យអស់សំណើចណាស់ ដែលពួកសមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ខ្លះ ចង់មក​ប្រាក់ថា រដ្ឋាភិបាល​ ត្រូវដឹកនាំប្រទេសរបៀបណា។” លោកត្រាំបន្តថា “ពួកស្រីៗសាមជិក​សភាខ្លះ មានកំណើតមកពីស្រុក​ពុករលួយ ដ៏យ៉ាប់បំផុត ស្រុកខ្លះ​គ្មានទាំងរដ្ឋាភិបាលដែលចេះធ្វើការផង។ ហេតុអ្វី​ មិនត្រលប់ទៅស្រុកដើមវិញទៅ ក្រែងបានទៅជួយផ្តល់យោបល់ដោះស្រាយ​បញ្ហា​ នៅទីនោះបាន​!”

គួរកត់សំគាល់ថា សារប៉ុន្មានឃ្លា របស់លោកដូណាល់ ត្រាំនេះ ត្រូវបាន​គេដឹងយ៉ាងច្បាស់ ថាលោកបានសំដៅ​ថាឲ្យស្ត្រីសមាជិក​សភាអាមេរិក មកពី​បក្សប្រជាធិបតេយ្យចំនួនប្រមាណ​៤រូប ដែលពួកគេសុទ្ធតែមានដើមកំណើតបរទេស ហើយ​ដែលពួកគេ ធ្លាប់បាន​និយាយរិះគន់​ការដឹកនាំរបស់លោកដូណាល់ ត្រាំ។ ក្នុងនោះមានដូចជា លោកស្រី Alexandria Ocasio-Cortez សមាជិកសភា​រដ្ឋញូយ៉ក លោកស្រី Ilhan Oma សមាជិកសភារដ្ឋម៉េនីសូតា លោកស្រីAyanna Pressley សមាជិកសភា​រដ្ឋ ម៉ាសាជូសេត និងលោកស្រី Rashida Tlaib សមាជិកសភា​រដ្ឋមីឈីហ្គែន។

លោកស្រី Nancy Pelosi ប្រធានសភាតំណាង មកពីបក្សប្រជាធិបតេយ្យ បានចេញមុខរិះគន់លោកដូណាល់ ត្រាំ​មុនគេ បន្ទាប់ពីបានឃើញ​សារនេះ។ លោកស្រីបានលើកឡើងថា លោកស្រីសោកស្តាយ​ណាស់ នៅពេលបានឃើញសាររបស់លោក​ដូណាល់ ត្រាំ ដែលមានខ្លឹមសារមើលងាយស្ត្រីភេទ  ព្រមទាំងមានខ្លឹមសារពុះចែក​សង្គមជាតិ​អាមេរិក។

លោក Ben Ray Lujan មន្ត្រីសភា​ខុសហ្ក្រេស ដើមកំណើតអេស្ប៉ាញ​ដ៏សំខាន់ម្នាក់ បាន​រិះគន់ថា សម្តីលោកដូណាល់ ត្រាំ ជាសម្តី​រើសអើងប្រកាន់ពូជសាសន៍។ លោកបន្ថែមថា សមាជិកសភា​អាមេរិក ទោះមានដើមកំណើតពីស្រុកណាក៏ដោយ​ គឺសុទ្ធសឹងតែជាប្រជាជនអាមេរិក ហើយបានទទួលដំណែង ដោយការបោះឆ្នោត​ដ៏ត្រឹមត្រូវ​ពីសំណាក់ប្រជាជនអាមេរិក។

គួរកត់សំគាល់ដែរថា មជ្ឈដ្ឋាននយោបាយ​អាមេរិក ភាគច្រើនសុទ្ធតែបាន​បរិហារ ចាត់ទុកសម្តីរបស់លោកដូណាល់ ត្រាំ ថាជាសម្តី​រើសអើងប្រកាន់ពូជសាសន៍ និងមើលងាយស្រី្តភេទ។ ប្រជាជនអាមេរិក ដែលមានដើមកំណើតចម្រុះជាតិសាសន៍ មានសិទ្ធិស្មើគ្នា គឺជាអ្វី​ដែលកំណត់ពីប្រវត្តិសាស្ត្រ និងលក្ខណៈសម្បតិ្ត របស់សហរដ្ឋអាមេរិក។ លោក Joe Biden អតីតអនុប្រធានាធិបតី បាន​លើកឡើងថា ការរើសអើងប្រកាន់ពូជសាសន៍ និង​ការ​មើលងាយ​ស្ត្រីភេទ អាមេរិក​មិនស្វាគមន៍ជាដាច់ខាត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ