អានតួអត្ថបទ
កាណាដា-​ការប្តូរប្រែ​អាកាសធាតុ​

ប្រទេស​កាណាដា​ដកខ្លួន​ចេញពី​ពិធីសា​រក្យូតូ​

ក្រោយពី​សន្និសីទ​នៃ​ទីក្រុង​ Durban ​ស្ដីពី​បញ្ហា​អាកាសធាតុ​ ប្រទេស​កាណាដា​ដកខ្លួន​ចេញពី​ពិធីសា​រក្យូតូ។​ បើយោងតាម​រដ្ឋមន្ត្រី​កាណាដា​នៃ​ក្រសួង​បរិស្ថាន ​ ​កិច្ចព្រមព្រៀង​នៃ​ពិធីសារ​ក្យូតូ​គ្មាន​ប្រសិទ្ធិភាព​ឡើយ​ ​ ដោយហេតុ​គ្មាន​វត្តមាន​របស់​ប្រទេស​ដែល​បំពុល​បរិយាកាស​ពិភព​ផែនដី​ខ្លាំង​ជាងគេ​មាន​ដូចជា​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ជាដើម។​ បក្សប្រឆាំង​និង​អ្នក​ការ​ពារ​បរិស្ថាន​បន្ទោស​អ្នកដឹកនាំ​ប្រទេស​កាណាដា​បច្ចុប្បន្ន​ថា​ គ្មាន​សកម្មភាព​ប្រឆាំង​ទល់នឹង​ការឡើង​បរិមាណ​​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

ការប្រកប​​អាជីវកម្ម​​នៅ​វាលខ្សាច់​​ប្រេងកាត ​​Alberta ដែលឋិត​​នៅ​ប៉ែក​​ខាង​លិច​​​នៃ​ប្រទេស​​កាណាដា​នេះហើយ​​ដែល​ធ្វើឲ្យ​​មាន​​ការកើន​​ឡើង​ខ្លាំង​​ជាងគេ​​នៃបរិមាណឧស្ម័ន​​ផ្ទះ​កញ្ចក់​​
ការប្រកប​​អាជីវកម្ម​​នៅ​វាលខ្សាច់​​ប្រេងកាត ​​Alberta ដែលឋិត​​នៅ​ប៉ែក​​ខាង​លិច​​​នៃ​ប្រទេស​​កាណាដា​នេះហើយ​​ដែល​ធ្វើឲ្យ​​មាន​​ការកើន​​ឡើង​ខ្លាំង​​ជាងគេ​​នៃបរិមាណឧស្ម័ន​​ផ្ទះ​កញ្ចក់​​ (Photo : Mike Hudema/Greenpeace-Canada)
ផ្សាយពាណិជ្ជកម្ម

 មាន​លេចឮ​ពាក្យ​ចចាម​អារ៉ាម​ពីសំណាក់​អ្នកឯកទេស​ខាង​អាកាសធាតុ​ជាច្រើន​សប្តាហ៍​មកហើយថា​ ​ ប្រទេស​កាណាដា​នឹង​ដកខ្លួន​ចេញពី​ពិធីសារ​ក្យូតូ។

 
សម្រាប់​អ្នកអភិរក្សនិយម​កាណាដា​ដែល​នៅ​កាន់​អំណាច​សព្វថ្ងៃនេះ​ ​ ការ​បោះបង់​ចោល​ពិធីសារ​ក្យូតូ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​កាណាដា​សំចៃ​បាន​ប្រាក់​ប្រមាណ​១៤ពាន់លាន​ដុលា្លរ​ឬ​ត្រូវជា​១ ៦០០ដុល្លារ​សម្រាប់​គ្រួសារ​កាណាដា​នីមួយៗ។​ ១៤ពាន់លាន​ដុលា្លរ​ដែលជា​ប្រាក់​ពិន័យ​ទៅលើ​ប្រទេស​កាណាដា​ដែល​ពុំគោរព​កិច្ចព្រមព្រៀង​នៃ​ពិធីសារ​ក្យូតូ។

បើយោងតាម​ក្រសួង​បរិស្ថាន​ ​ ប្រទេស​កាណាដា​គ្មាន​លទ្ធភាព​នឹង​ធ្វើការ​កាត់​បន្ថយ​ការឡើង​កម្តៅ​ខ្លាំង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដូច​ការសន្យា​របស់​អ្នកដឹកនាំ​កាណាដា​សេរីនិយម​នៅពេល​មុន​បាន​ឡើយ។​ ដោយហេតុថា​ ​ នាពេល​បច្ចុប្បន្ននេះ​ប្រទេស​កាណាដា​បាន​ធ្វើឲ្យ​មាន​ការកើន​ឡើង​នៃ​កម្តៅ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ​៣០%​ប្រៀបផ្ទឹម​ទៅនឹង​កម្រិត​ឆ្នាំ១៩៩០​ ​ ដែលខុស​ផ្ទុយ​ពី​ការត្រូវ​កាត់បន្ថយ​៦%​នៃ​កម្រិត​ឆ្នាំ១៩៩០។

គួររំលឹកថា​ ​ ការដកខ្លួន​ថយចេញ​ពី​ពិធីសា​រក្យូតូ​មុន​កាលបរិច្ឆេទ​ខែធ្នូ​ឆ្នាំ២០១២​ ​ ប្រទេស​កាណាដា​នឹង​រួច​ខ្លួន​ពី​ការ​បង់​ពិន័យ​ប្រមាណ​១៤ពាន់លាន​ដុល្លារ​។​ ប៉ុន្តែ​ទាំងនេះ​បានត្រូវ​​អ្នក​ឯកទេស​ខាង​ច្បាប់​បរិស្ថាន​​ថ្លែងថា​​ ជាការ​គន់​គូរ​​ពុំ​​ត្រឹមត្រូវ។​​ ដោយហេតុថា​ នៅ​វគ្គ​ទីពីរ​នៃ​ការ​ប្រយុទ្ធ​ទល់នឹង​ការកើន​ឡើង​នៃបរិមាណ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹងមាន​ភាព​ធូរស្រាល​ជាង​វគ្គមុន។

សូមបញ្ជាក់ថា​ ​ អ្នកដឹកនាំ​អភិរក្សនិយម​កាណាដា​បច្ចុប្បន្ន​បដិសេធ​ពុំ​យល់ព្រម​គោរព​តាម​វិធានច្បាប់រួម​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ការបូនិក។​ ដូច​សហរដ្ឋ​អាមេរិក​ដែលជា​ប្រទេស​ជិតខាងដែរ​ ​ ប្រទេស​កាណាដា​ចង់ឲ្យ​មាន​ការ​សម្រប​សម្រួល​ជាមួយ​ឧស្សាហករ​ពាក់ព័ន្ធនឹង​ការកាត់​បន្ថយ​ការកើន​ឡើង​នៃ​កម្តៅ​ឧស្ម័ន​ផ្ទះ​កញ្ចក់។​ កាណាដា​ពុំយល់ព្រម​ឲ្យ​គេ​ដាក់​វិធានច្បាប់​តឹងរ៉ឹង​ទៅលើ​ការប្រកប​អាជីវកម្ម​នៅ​វាលខ្សាច់​ប្រេងកាត​ដែលឋិត​នៅ​ប៉ែក​ខាង​លិច​​នៃ​ប្រទេស​កាណាដា​ឡើយ។​ គួរបញ្ជាក់ថា​ ​ ការប្រកប​អាជីវកម្ម​នៅ​វាលខ្សាច់​ប្រេងកាត​នេះហើយ​ដែល​បាន​ធ្វើឲ្យ​មាន​ការកើន​ឡើង​ខ្លាំង​ជាងគេ​នៃ​កម្តៅ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ប្រទេស​កាណាដា។

“អសកម្មភាព”​ ​របស់​រដ្ឋាភិបាល​កាណាដា​ក្នុង​ការ​ប្រយុទួ្ធ​ទល់នឹង​ការកើន​ឡើង​នៃ​កម្តៅឧស្ម័ន​ផ្ទះ​កញ្ចក់​ ​ បាន​បណ្តាលឲ្យ​អ្នកការពារ​បរិស្ថាន​ងាក​ទៅរក​ខេត្ត​ Québec ​ដែលជា​អ្នកមាន​ទំនោរ​​ការពារ​ពិធីសា​រក្យូតូ​ជាង​អ្នកអភិរក្ស​និយម​កាណាដា។​ ហើយ​អ្នកការពារ​បរិស្ថាន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ខេត្ត​ Québec​ ធ្វើការ​ប្រឆាំង​នឹង​ “អសកម្មភាព”​ របស់​រដ្ឋាភិបាល​កណ្តាល​កាណាដា​ក្នុង​ការ​ប្រយុទ្ធ​ទល់នឹង​ការកើន​ឡើង​បរិមាណ​​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ