ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាមេរិក

ភ្នាក់ងារ NSA អះអាង​ថា កម្ម​វិធី​តាម​ដាន​ស្តាប់​ទូរស័ព្ទ​ សំខាន់​ក្នុង​ការ​ទប់ស្កាត់ ភេរវកម្ម

media  
លោក Keith-Alexander កំពុង​​​​បំភ្លឺ​នៅ​មុខ​សភា​អាមេរិក​​ទាំង​ពីរ​ថ្នាក់ ថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៣ REUTERS/Jonathan Ernst

ដើម្បី​ទប់​ស្កាត់​បាន​នូវ ការ​ប៉ុនប៉ង​ភេរវកម្ម ឱ្យ​បាន​ទាន់​ពេល និងគ្រប់ ទីកន្លែង សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​កម្មវិធី សង្កេត មួយ​សម្រាប់​តាម​ដាន​ការ​ប្រើប្រាស់ ប្រព័ន្ធ​ទូរស័ព្ទ។ សម្រាប់​កម្មវិធី ភ្នាក់ងារ​​សន្តិសុខ​ជាតិ បាន​ពន្យល់​ថា កម្មវិធី​តាម​ដាន​នេះ មាន​ទួនាទី​សំខាន់​ណាស់​សម្រាប់ សន្តិសុខ​ជាតិ។

ដោយ​សារ​តែ​កម្មវិធី​តាម​ដាន​ការ​ស្តាប់​ទូរស័ព្ទ បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក ទប់ស្កាត់​ការ​ប៉ុនប៉ង ភេរវកម្ម បាន​ប្រមាណ​៥០ករណី បន្ទាប់​ពី​ព្រឹត្តការណ៍ ថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ កន្លង​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Keit Alexander ប្រធាន​ភ្នាក់ងារ​សន្តិសុខ ជាតិ អាមេរិក នៅ​មុខ​សភា​ទាំង​ពីរ​ថ្នាក់ កាល​ពី​ថ្ងៃ​អង្គារ​ទី១៨​ មិថុនា​​ ២០១៣។

 
លោក​បាន​បញ្ជាក់​បន្ថែម​ថា​កម្មវិធី​ខាង​លើ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ក្នុង​ការ​ធានា សន្តិសុខ​​ជាតិ​​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត ដែល​មាន​ប្រមាណ​ជាង​២០ប្រទេស។ ដោយ​ក្នុង​នោះលោក បាន​លើក លើក​ឡើង​ថា មាន​ការ​ប៉ុនប៉ង ១០ ករណី បាន​កើត​នៅ​លើ​ទឹក​ដី​អាមេរិក ក្នុង​ចំណោម ៥០ករណី នៅ​ក្នុង​ពិភពលោក ដែល​គេ​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា។

លោក ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា Edward Snowden អតីត មន្រ្តី បម្រើ​ការ​ឱ្យ ភ្នាក់ងារ C I A និង ភ្នាក់ងារ សន្តិសុខ ជាតិ ហៅកាត់ថា NSA ជា​អ្នក​ដែល​បាន​ធ្វើ​ឱ្យ​ការងារ​សម្ងាត់​ទាក់ទង​នឹង​កម្មវិធី​នេះ​បែកធ្លាយ​ជា​សាធារណៈ។ បច្ចុប្បន្ន បុរស​រូបនេះ​បាន​ភៀស​ខ្លួន​ទៅ​ទីក្រុង ហុងកុង តាំង​ពី​ថ្ងៃ​ទី២០ ឧសភា​។

ឆ្លើយ​នៅ​ចំពោះ​មុខ​សភា​ទាំង​ពីរ​ថ្នាក់ និង​មន្ត្រី​ដែល ធ្វើ​ការងារ​ទាក់ទង​មួយ​ចំនួន ប្រធាន​ភ្នាក់ងារ NSA បាន​បំភ្លឺ​ថា ចាប់​តាំង​ពី​ឆ្នាំ២០០១ មក​ព័ត៌មាន​ភាគ​ច្រើន​ត្រូវ​បាន​គេ​លាក់​ជា​ការ​សម្ងាត់​ល្អ​ណាស់​ដោយ​មិន​មាន​បញ្ចេញ​ជា​សារធារណៈ​ឡើយ។

លោក បន្ថែម ដោយ​លើក​ជា​ឧទាហរណ៍ ​ដូច គម្រោង​វាយ​ប្រហារ​ទៅ​លើ​ស្នាក់​ការ​ទីផ្សារ​ភាគហ៊ុន នៅ​ទី​ក្រុង ញ៉ូវយ៉ក របស់​ក្រុម​ភេរវករ អាល់កៃដា។ តាម​រយៈ​កម្មវិធី​នេះ បាន​ជួយ​ឱ្យ FBI រក​ចាប់​មុខ​សញ្ញារ​បាន​សម្រេច។

លោកបាន បញ្ជាក់​ការពារ​កម្មវិធី​ខាង​លើ​ថា ជា​កម្មវិធី ដែល​ស្រប​ច្បាប់ ព្រោះ​វា ត្រូវ​បាន​គ្រប់គ្រង ដោយ​ផ្ទាល់​ពី​សំណាក់ សភា​ទាំង​ពីរ​ថ្នាក់​ផ្ទាល់។ ថ្មីត្បិត​ វា​បាន​ធ្វើ​ឱ្យ​បាន​ការ ប៉ះពាល់ ដល់​ជីវិត​ឯកជន​ពលរដ្ឋ​មួយ​ចំនួន​ក៏​ពិត​មែន។

បើ​តាម ការ​ស្ទង់មតិ​មួយ ក្នុង​ការសែត USA Today កាល​ពី​ដើម្បី​សប្តាហ៍​នេះ បាន​បង្ហាញ​ថា ប្រជាជនអាមរិក ៤៨%​យល់ព្រម​ឱ្យ​មាន​ការ​ប្រើប្រាស់​កម្មវិធី​ខាង​លើ និង​៤៧%​មិន​យល់​ស្រប៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ