អានតួអត្ថបទ

NSA ៖ ប៉ារីស​អាច​មិនរង​គ្រោះ​ភេរវកម្ម ប្រសិន​បើទូរស័ព្ទ​គ្មាន​ប្រព័ន្ធ​ការពារ​ទិន្ន័យ

តាំង​ពី​ជាង​៤៨​ម៉ោង​មក​ហើយ ដែល​សំណុំ​រឿ​ងប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​បាន​ផុស​ផុល​ឡើង​វិញ រាល​ដាល​ដល់​ការ​ក្រុមហ៊ុន​ទូរស័ព្ទ​និង​អ៊ីនធ័រនែត​ធំៗ។ ​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក បាន​ទម្លាក់​កំហុស​ទៅ​លើ​កម្មវិធី​ការពារ​ទិន្នន័យ​សារ​ទូរស័ព្ទ​ ថា​ជា​ដើមហេតុ​នាំ​ឱ្យ​​ភេរវកម្មក្រុង​ប៉ារីស ថ្ងៃ​ទី ១៣​វិច្ឆិកា​បាន​សម្រេច ព្រោះ​ប៉ូលិស​មិន​អាច​ចាប់​បាន​ដាន​​ពួក​ជីហាត​បាន។

ដោយសារ​តែ​មាន​ការពារ​ទិន្នន័យ​ក្នុងទូរស័ព្ទ​ខ្លាំង​ទើប​ពេល​ខ្លះ​ជនជីហាត​រហូត​ពី​ភ្នែក​អ្នក​អង្កេត
ដោយសារ​តែ​មាន​ការពារ​ទិន្នន័យ​ក្នុងទូរស័ព្ទ​ខ្លាំង​ទើប​ពេល​ខ្លះ​ជនជីហាត​រហូត​ពី​ភ្នែក​អ្នក​អង្កេត Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នាយក​ទី​ភ្នាក់ងា​រសន្តិសុខ​ជាតិ​អាមេរិក បាន​បញ្ជាក់​ថា ពួក​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រើ​កម្មវិធី​​មួយ  ​ ក្នុង​ទូរស័ព្ទ ដូច​ជា​សោរ​ចាក់​​ការពារ​រាល់​ទិន្នន័យ​និង​ខ្លឹមសារ​និយាយ​ទាក់ទង​គ្នា​ មិន​ឱ្យ​អ្នក​ក្រៅ​អាច​ចាប់​បាន ទើប​ប៉ូលិស​និង​ភ្នាក់ងារប្រយុទ្ធ​ប្រឆាំ​ង​ភេរវកម្ម​អាច​របូត​ពួក​ជីហាត​ចេញ​ពី​ការ​តាមដាន រហូត​ពួក​នេះ អាច​ធ្វើ​ភេរវកម្ម​ថ្ងៃ​ទី ១៣​វិច្ឆិកា​បាន​សម្រេច។

ប្រសាសន៍​របស់​នាយក​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក NSA នេះ​ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​​ក្រុមហ៊ុន​យក្ស​ផ្នែក​ទូរស័ព្ទ Apple ​ត្រូវ​ប្រឈម​មុខនឹង​ការ​ទាមទារ​របស់​តុលាការ​អាមេរិក​ ឱ្យ​ទម្លាយ​ការពារ​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​ដៃ។ ​​របស់ជនជីហាត​​ដែល​បាន​បង្ក​ភេរវកម្ម​នៅ​អាមេរិក កាលពី​ដើម​ខែ​ធ្នូ​២០១៤ នៅ​រដ្ឋ​កាលីហ្វ័នីញា។

​ក្រុមហ៊ុន​អេផ័ល​បាន​បដិសេធ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ បើក​ទម្លាយកម្មវិធី​ប្រព័ន្ធ​ការ​ពារ​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​ឡើយ ព្រោះ​យល់​ថា​ការ​រំលោភ​បំពាន​អំណាច។ បើ​តាម​លោក Tim Cook រដ្ឋាភិបាល​អាមេរិក​បាន​ស្នើ​បំបែក​កម្មវិធី​នេះ​តែ​ម្តង និង​ក្នុង​ទូរស័ព្ទ​ដែរ​តែ​មួយ​ទេ ប៉ុន្តែ​ការ​ពិត​គឺ​វា​មិន​ដូច្នោះ​ឡើយ។ ប្រសិនបើ​គេ​អាច​បង្កើត​បច្ចេកវិទ្យាធ្វើ​ជា​សោរ​​ទម្លាយ​បាន​មួយ​នោះ​គេ​នឹង​អាច​ធ្វើ​ទូរស័ព្ទ​ផ្សេងបាន​ដែរ។

សូម​បញ្ជាក់​ថា​ ទូរស័ព្ទ​របស់​ម៉ាកអេផ័ល​នេះ​ ​ល្បី​ខាង​មាន​ការ​ការពារ​ខ្លាំង គ្មាន​នរណា​អាច​លួច​បាន។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ អាច​រក្សា​ការពារ​ទិន្នន័យ​ និង ​កិច្ចសន្ទនា​មិន​ឱ្យ​អ្នក​ក្រៅ​ដឹង​  ក្រៅ​អំពី​ម្ចាស់​ទូរស័ព្ទ​​ដែល​មាន​សោរ​​ដោះ។ ប្រព័ន្ធ​ការពារ​នេះ​​មាន​លក្ខណៈស្មុគស្មាញ​ខ្លាំង ពិបាក​បំបែក​ណាស់។

តាំង​ពី​មានធ្លាយ​រឿង​អាស្រូវ​លួច​ស្តាប់​មក ក្រុមហ៊ុន​អេផ័ល និង​Google បន្ទាប់​មក​ហ្វេសប៊ូក និង​ក្រុមហ៊ុន​អ៊ីនធ័រនែត​ធំៗ​ផ្សេង​ ចង់​ផ្តល់​ទំនុក​ដល់​អតិថិជន​នៅ​មួយ​ចំនួន​ធំ​មិន​រស់​នៅលើ​ទឹក​ដី​អាមេរិក​ ឱ្យ​គេ​ច​ផុតពី​ការ​តាមដាន​អាមេរិក និង​ទុក​ចិត្ត​លើ​ផលិតផល​ខ្លួន​ទើប​បញ្ចូល​កម្មវិធី​ការពារ​ទិន្នន័យ​បុគ្គល​ក្នុង​ទូរស័ព្ទ​តែ​ម្តង ហើយ​មាន​តែ​ម្ចាស់​ទេ​ទើប​អាចស្គាល់​លេខ​សម្ងាត់​បើក​បាន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ