ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

ជម្ងឺ​ប្រភេទ​ថ្មី​សម័យ​បច្ចេក​វិទ្យាស្មាតហ្វូន​

ជម្ងឺ​ប្រភេទ​ថ្មី​សម័យ​បច្ចេក​វិទ្យាស្មាតហ្វូន​
 
ទូរស័ព្ទដៃsmartophone VMK

នាទីខ្ញុំនិយាយពីរភាសារបស់យើងនៅសប្តាហ៍នេះ លោក ហ៊ែលសម្បត្តិ សូមលើកឡើងនូវប្រធានបទ ថ្មីមួយទៀតមកធ្វើអត្ថាធិប្បាយជូនលោកអ្នកស្តាប់ គឺស្តីអំពី ៖ ជម្ងឺ​ប្រភេទ​ថ្មី​សម័យ​បច្ចេកវិទ្យាស្មាតហ្វូន។

 

កាលពីប៉ុន្មានឆ្នាំមុននេះ ទូរស័ព្ទដៃគ្រាន់តែ​ជាឧបករណ៍​ទំនាក់ទំនងសម្រាប់​ទូរស័ព្ទនិយាយ​ឆ្លើយឆ្លងគ្នា ប៉ុណ្ណោះ ក៏ប៉ុន្តែសព្វថ្ងៃនេះវាបានក្លាយទៅជាសម្ភារៈ​ចាំបាច់ស្ទើរតែមិនអាចខ្វះ​បាន​សម្រាប់ជីវិតរស់នៅ ប្រចាំថ្ងៃ។ ជាវិបាក គឺធ្វើឲ្យយើងទទួលរងនូវផលប៉ះពាល់​ខាង​សុខភាពដ៏ចំបងមួយ ដែលគេឲ្យឈ្មោះ ជាភាសាបារំាងថា « Cou texto » ឬជាភាសាដើម ភាសាអង់គ្លេស « Text-neck » ។

 

Je texte, tu textes, nous textons…, les téléphones intelligents font partie de notre quotidien. Selon TVA Nouvelles, une chaîne de télévision québécoise très connue, les utilisateurs passent en moyenne entre deux et quatre heures par jour la tête inclinée au-dessus de leur téléphone intelligent.

 

ជាសរុប រយះពេលដែលអ្នកប្រើប្រាស់ចំណាយ​ក្នុងការអោនក្បាលដាក់ភ្នែក​លើអេក្រង់​ទូរស័ព្ទដៃ ដើម្បី សរសេរឬអាន ស្មើនឹងពី ៧០០ ទៅ១៤០០ម៉ោងក្នុងមួយឆ្នាំ។ ឥរិយាបទបែបនេះហើយដែលបណ្តាល ឲ្យមានជំងឺឆ្អឹងកងនៅត្រង់ក ឲ្យឈ្មោះថា « Cou texto » នោះ។

 

Dre Marie-Hélène Boicin, Chiropraticienne, explique à la TVA Nouvelles que : « À force d'avoir la tête penchée vers l'avant pour texter, on a le cou qui va aller vers l'avant. La tête est projetée de façon antérieure. Ça va mettre beaucoup de tension sur notre colonne vertébrale ».

 

លោកស្រីវេជ្ជបណ្ឌិតជំនាញខាងសរសៃរូបនេះបានគូសបញ្ជាក់ថា៖ ឥរិយាបទនេះអាចនាំមកនូវផល វិបាកដូចជា រលាកជាលិកា ការហើម ឬជំងឺ​រលាក​សន្លាក់​ឆ្អឹង​មុនអាយុ។

 

Ce qui est inquiétant est que le nombre d’accros aux textos ne cessent d'augmenter et le phénomène s’est élargi aussi à d’autres dimensions de l’utilisation des téléphones intelligentes, car lorsqu’elles sont connectées aux réseaux sans fil, leur utilisation ne se limite plus aux textos SMS.  

 

ពាក្យថា « Cou texto » ជាពាក្យប្រែពីភាសាអង់គ្លេស « Text-neck » ជាកន្សោមពាក្យមានប្រពភមកពី ប្រទេសអង់គ្លេស ដែលដើមឡើយសំដៅទៅដល់ការឈឺចាប់ឆ្អឹងកងត្រងក បន្ទាប់ពីការប្រើប្រាស់ការផ្ញើ សារជាអក្សរខ្លីៗ SMS តែប៉ុណ្ណោះ។

 

Mais sa définition s’est depuis élargie aux douleurs cervicales (au cou) liées à l’usage des tablettes numériques et autres écrans d’ordinateurs.

 

ព្រោះថា ជារឿយៗ អេក្រង់នានាដែលគេប្រើប្រាស់សព្វថ្ងៃមិនកំរិតត្រឹមតែអេក្រង់ទូរស័ព្ទប៉ុណ្ណោះទេ គឺ មិនត្រូបានដាក់ឲ្យស្មើនឹងកម្រិតនីវូភ្នែកនោះទេ។

 

Résultat, vous baissez la tête vers l’écran, le menton tourné vers la poitrine et le cou est en flexion.

 

បើយោងតាមការពន្យល់របស់លោកស្រី Lea Gluszak ជាអ្នកជំនាញខាងការព្យាបាល ដោយវិធីធ្វើ មា៉ស្សានៅទីក្រុងបា៉រីសប្រទេសបារាំងបានពន្យល់នៅក្នុងទស្សនាវដ្តីអនឡាញ Doctissimo Santé

ថា៖ ក្បាលមនុស្សយើងមានទម្ងន់ជាមធ្យមពី៤គីឡូ កន្លះទៅ៥គីឡូកន្លះ ទាំងក ទាំងស្មាមិនអាចធន់ នឹងការទ្រទម្ងន់នេះក្នុងរយះពេលវែងនោះទេ។

 

De plus, sur le long terme, la mauvaise position de la nuque peut entrainer des tensions ou des contractures musculaires mais aussi des déplacements vertébraux au niveau des cervicales.

 

តែគេគួរធ្វើកំណត់ចំណាំថា ឥរិយាបទមិនត្រឹមត្រូវនៃករបស់មនុស្ស មិនមែនជាមូលហេតុតែមួយនៃជំងឺ ប្រភេទថ្មី « Cou texto » នេះទេ ព្រោះថាឥរិយាបទនៃទីតាំងដៃ កែងដៃ ដៃនិងម្រាមដៃ ក៏អាចជាកត្តា ចូលរួមដ៏សំខាន់ នៃការបង្កឲ្យ មានជំងឺនេះផងដែរ។

 

En effet, dans le même texte de Doctissimo Santé écrit par Delphine Bourdet, madame Pascale de Rekeneire, praticienne de shiatsu et conseillère en posturologie chez Synactiv Santé à Paris, explique que : « le bout des doigts en médecine chinoise représentent des points de bascule d'énergie. Ils ont une influence sur tout le corps.

 

លោកស្រីបានបន្តថា៖ នៅពេលដែលអ្នកសរសេរដោយប្រើម្រាមដៃចុចក្តារចុចលើទូរស័ព្ទស្មាតហ្វូន បាតដៃរបស់អ្នកបែរទៅរក មេឃ កដៃរបស់អ្នកបង្វិល ហើយអ្នកសឹងតែប្រើមេដៃតែមួយគត់ដើម្បី សរសេរ។

 

Or, en ce faisant, ce n’est pas une position habituelle pour le corps et il est alors possible que vous vous réveillez avec des douleurs aux doigts, vos cervicales soient bloquées ».

 

ម៉្យាងវិញទៀតគេក៏គួរដឹងផងដែរថា នៅពេលដែលអ្នកសរសេរ Texto ឬ SMS ឬក៏ ឆែកមើលសារ អេឡិចត្រូនិក ភ្នែកនឹងមុខរបស់អ្នកមានការប្រឹង និងអាចតានតឹង។ ហើយដោយសារតែសាច់ដុំុមុខ និងសាច់ដំុភ្នែកផ្សាភ្ជាប់ដោយផ្ទាល់នឹងពីលលាក្បាលរហូតដល់ក។

 

« C'est pourquoi des contractions du visage répétées plusieurs fois dans la journée peuvent entrainer des maux de tête, des sensations de compression dans le crâne, des migraines chroniques, des troubles du sommeil, des vertiges ou encore des troubles de la vue dans certains cas », nous précise-t-elle Lea Gluzak.

ដើម្បីបង្កានូវជំងឺប្រភេទថ្មីនេះ អ្នកជំនាញបានផ្តល់នូវដំបូន្មានសាមញៗនិងងាយអនុវត្ត ដូចជា ក្រោយពី មើលលើអេក្រង់ទូរស័ព្ទដៃរួច គេគួរធ្វើចលនាបង្វិលក ដើម្បីសម្រាកសាច់ដំុពីការខំប្រឹងទប់ក្បាលពេល អោនឈ្ងោកមើលយូរ។

 

Au bureau, pensez à vous asseoir correctement face à l’ordinateur, c’est-à-dire les pieds ancrés dans le sol, les jambes décroisées, le dos droit (et non avachi sur le fauteuil), les bras détendus (avant-bras reposés sur le bureau) et surtout la nuque droite.

 

លោកស្រី Pascale de Rekeneire ក៏បានពន្យល់បន្ថែមថា៖ លើសពីនេះអ្នកត្រូវលៃតម្រូវអេក្រង់កំុព្យូទ័រ ឲ្យបានសមស្របដើម្បីឲ្យអ្នកអាចមើលអេក្រង់បានដោយមិនអោនឈ្ងោក។

 

Autre astuce qui marche pour tous les écrans : regarder au loin après avoir cessé d’utiliser l'appareil ; cela repose les yeux et permet à la nuque de se replacer dans sa courbure naturelle.

 

គេគួរធ្វើចលនារៀងរាល់២ម៉ោងម្តង ដើម្បីសម្រាករាង្គកាយ និងដកដង្ហើមឲ្យបានធំៗនិងវែងៗ។

 

Parce que, selon l’explication de François Landry, Physiothérapeute au Québec, « souvent, les gens deviennent hypnotisés et ils restent longtemps dans la même position. Le truc, c'est d'éviter de rester trop longtemps comme tel ». 

 

ដូចនេះចំពោះអ្នកឈ្លក់វង្វែងនឹងការប្រើទូរស័ព្ទស្មាតហ្វូន ក៏ដូចជាអ្នកដែលមានការចាំបាច់ក្នុងការប្រើ កំុព្យូទ័រសម្រាប់បំពេញការងារ ជម្រើសដ៏ល្អនោះគឺត្រូវប្រកាន់យកនូវ ឥរិយាបទដែលបានរៀបរាប់ទាំង នេះដើម្បីជៀសវាងនូវជំងឺប្រភេទថ្មីនេះ។

 

Pour en dire plus, le syndrome du « cou texto » affecte aussi les enfants qui passent trop d'heures penchés sur une tablette. Il est donc conseillé de limiter son utilisation.

 

 

 

 

 

  • ទៅ​«លេង​អង្គរ» Visiter les monuments

    ទៅ​«លេង​អង្គរ» Visiter les monuments

    យើង​នាំ​គ្នា​ទៅលេង​ទី​រមណីយដ្ឋាន​នានា មាន​អង្គរ​បុរី បន្ទាយ​ឆ្មារ​ បន្ទាយ​ស្រី អង្គរវត្ត តាព្រហ្ម​ បាយ័ន​ បឹងមាលា កោះកេរ្តិ៍ និង​កូន​ប្រាសាទ​មីរដេរដាស់​នាតំបន់​សម្បូរព្រៃគុក។ …

  • សង្គ្រាម​បរមណូ Guerre atomique

    សង្គ្រាម​បរមណូ Guerre atomique

    ពពួក​ប្រទេស​មហា​អំណាច​ គេ​ស្រែក​កោកកាក​ គេប្រកូសអូសទាញ​ប្រទេស​ឯទៀត​ឱ្យ​មក​ពិចារណា​បរិវារ​អាកាសធាតុ​ដែល​ប្រែ​ប្រួល​មិន​ប្រក្រតី ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ វា​បណ្តាល​មក​ពី​សន្ទុះ​ផ្នែក​រោង​ចក្រ​និង​ឧស្សាហកម្ម​ …

  • ភាសាចម្រៀង Chanson message

    ភាសាចម្រៀង Chanson message

    នៅ​ក្នុង​នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់យើង នៅ​សប្តាហ៍​នេះ បណ្ឌិត ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ អំពី ភាសា​ចម្រៀង Chanson message។

  • ឈប់ឱ្យមានតទៅទៀត !  Plus jamais ça !

    ឈប់ឱ្យមានតទៅទៀត ! Plus jamais ça !

    នៅ​ក្នុង​នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ អំពី ឈប់​ឱ្យ​មាន​តទៅទៀត (Plus jamais ça)។

  • ប្រវត្តិលុយខ្មែរ (Histoire monétaire khmère)

    ប្រវត្តិលុយខ្មែរ (Histoire monétaire khmère)

    នៅ​ក្នុង​នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ អំពី "ប្រវត្តិលុយខ្មែរ" (Histoire monétaire khmère)។

  • គុកកាមកិលេស (Des périples pénitentiaires)

    គុកកាមកិលេស (Des périples pénitentiaires)

    នៅ​ក្នុង​នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ ជុំវិញ​ប្រធានបទ "គុកកាមកិលេស" (Des périples pénitentiaires)។

  • ក្បត់ហើយ​ក្បត់ទៀត (Triple trahison)

    ក្បត់ហើយ​ក្បត់ទៀត (Triple trahison)

    នៅ​ក្នុង​នាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់យើង នៅ​សប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​ធ្វើ​អត្ថាធិប្បាយ​ ជុំវិញ​ប្រធានបទ "ក្បត់ហើយក្បត់ទៀត" (Triple trahison)។

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ