ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អាមេរិក

អាមេរិក៖​ហេតុអ្វី​បាន​ជា​តម្លៃ​ប្រេងឆៅ​ចាប់​ផ្តើម​ឡើង​ថ្លៃ?

media  
អាមេរិក៖​ហេតុអ្វី​បាន​ជា​តម្លៃ​ប្រេងឆៅ​ចាប់​ផ្តើម​ឡើង​ថ្លៃ? REUTERS/Essam Al-Sudani

តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អាមេរិក​បាន​បន្ត​ឡើង​ថ្លៃ​នា​ការ​បើក​ទ្វារ​ទីផ្សារ​នៅ​ថ្ងៃ​ពុធ ទី៨ មិថុនា។ គេ​បាន​កត់សម្គាល់​ឃើញ​ជា​លក្ខណៈ​ទូទៅ​ថា បន្ទាប់​ពី​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៤ មក តម្លៃប្រេងឆៅ​ហាក់​ដូច​ជា​បាន និង​កំពុង​ស្ទុះ​ងើប​ឡើង​វិញ​បន្តិច​ជិត ១ឆ្នំា​កន្លង​ទៅ។ គ្រាន់​តែ​ក្នុង​ថ្ងៃ​ពុធ ទី៨ មិថុនា តម្លៃ​ប្រេងឆៅ​មួយ​បារីល​បាន​ឡើង​ថ្លៃ​ចំនួន ៧៣សេនដុល្លារ ពោល​ថ្លៃ ៥១,០៩ដុល្លារ​ក្នុង​មួយ​បារីល។

តើ​តម្លៃ​ប្រេងឆៅ​នឹង​អាច​ឡើង​ថ្លៃ​ដល់​តម្លៃ​កាល​ពី ២ឆ្នាំ​មុន​ដែរ ឬ​ទេ?។ នេះ​ជា​សំណួរ​មួយ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ពិតប្រាកដ​ទេ តែ​អ្វី​ដែល​គេ​ដឹង តម្លៃ​ប្រេងឆៅ​កំពុង​ឡើង​ថ្លៃ​ក្រឺតៗ​ក្នុង​រយៈពេល​ជិត ១ឆ្នាំ​កន្លង​ទៅ។ ការ​ឡើង​ថ្លៃ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ពី​តម្រូវការ​ប្រេង​នៅ​អាមេរិក ចិន និង​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ការ​កើន​ឡើង។ ម្យ៉ាង​ទៀត បរិមាណ​ស្តុកប្រេង​នៅ​អាមេរិក​បាន​ធ្លាក់​ចុះ ហើយ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ក៏​កំពុង​បន្ត​វឹកវរ​ខ្លាំង​ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ជង្រុក​ប្រេង​នៅ​អាហ្រ្វិក​មួយ​នេះ​អាច​បូមប្រេង​បាន។

នៅ​ក្នុង​ប្រទេស​ចិន ការ​នាំ​ប្រេង​ចូល​បាន​កើន​ដល់​ទៅ ៤០% ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៦ ធៀប​នឹង​ខែ​ឧសភា ឆ្នាំ ២០១៦។ ទាក់ទង​នឹង​បរិមាណ​ស្តុកប្រេង​នៅ​អាមេរិក​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​ចន្លោះ​ពី ៣ ០០០ ០០០ ទៅ​ជាង ៣ ៥០០ ០០០បារីល។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិនិយោគ​មិន​បាន​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការ​ធ្លាក់​ចុះ​បរិមាណ​ប្រេង​ដែល​ស្តុក​នៅ​អាមេរិក​ទេ តែ​បាន​យល់​ឃើញ​ថា តម្លែប្រេង​ឡើង​ថ្លៃ​កើត​ចេញ​ពី​ការ​កើន​ឡើង​នៃ​តម្រូវការ​ជាក់ស្តែង។

 

សូម​ជម្រាប​ជូន​ថា តម្លៃប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៤ ពី​តម្លៃ ១០០ដុល្លារ​ក្នុង​១បារីល​នា​ដើម​ឆ្នាំ ២០១៤ មក​នៅ​ប្រមាណ​តែ​ជាង ៤០ដុល្លារ​ក្នុង​១បារីល។ កន្លង​មក និង​ដើម្បី​ប្រឈម​ទប់​នឹង​ការ​ធ្លាក់​តម្លៃ​យ៉ាង​គំហុក​របៀប​នេះ ក្រុម​ប្រទេស​សមាជិក និង​ប្រទេស​មិន​សមាជិក​អង្គការ Opep ធ្លាប់​បាន​រួម​ប្រជុំ​គ្នា​ដើម្បី​រក​វិធានការ ពិសេស​កាត់​បន្ថយការ​បូម តែ​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា។

 

ជា​ទូទៅ ការ​និយាយ​មិន​ចុះ​សម្រុង​គ្នា​មិន​មាន​តែ​រវាង​ក្រុម​ប្រទេស​សមាជិក Opep និង​ក្រុម​ប្រទេស​មិន​មែន​សមាជិក Opep ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ដែល​រវាង​ប្រទេស​សមាជិក Opep គ្នា​ឯង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ