អានតួអត្ថបទ

កាណាដាវិះរង​​ភេរវកម្មជីហាត​​អង្គការ​រដ្ឋអ៊ីស្លាម​ តែ​ប៉ូលិស​កម្ចាត់បាន​ទាន់​ពេល​វេលា

កាណាដា ដ៏​ដូច​ជា​បណ្តា​ប្រទេស​បស្ចឹម​លោក​មួយ​ចំនួន កំពុង​រង​ការ​គំរាម​កំហែង​ភេរវកម្ម​ ខ្ពស់​ដែរ។ ប៉ុន្តែ​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ជា​សំណាង​ល្អ​ ប៉ូលិស​កាណាដា បាន​បំផ្លាញ​ផែនការ​ភេរវកម្ម​មួយ ដោយ​បាន​បាញ់​សម្លាប់​សកម្មជនអង្គការ​រដ្ឋអ៊ីស្លាម​ម្នាក់។ ហេតុការណ៍​បាន​កើត​ឡើង​នៅ​ភាគ​កណ្តាល​ប្រទេស​ ក្នុង​ពេល​ដែល​ភេរវជន​​ហៀប​នឹង​ចុច​បំផ្ទុះ​គ្រាប់​បែក​ធ្វើ​ភេរវកម្ម​ ទៅ​ហើយ។

ប៉ូលិស​ទៅ​ព័ទ្ធផ្ទុះ​ភេរវជនសង្ស័យ​ដែល​ទើប​​សម្លាប់​បាន
ប៉ូលិស​ទៅ​ព័ទ្ធផ្ទុះ​ភេរវជនសង្ស័យ​ដែល​ទើប​​សម្លាប់​បាន © Reuters
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​២៤​ឆ្នាំ ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​បាន​កាលពី​ឆ្នាំ​ទៅ ពីបទ​បាន​គាំទ្រ​និង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ក្រុង​អង្គការ​រដ្ឋអ៊ីស្លាម​តាម​រយៈ​ប្រព័ន្ធ​សង្គម រួច​ដោះលែង​ទៅ​វិញ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៦ ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដានច្បាប់ ​ភេរវជន​ជាតិ​កាណាដា ឈ្មោះ អារ៉ុង ដ្រាយវឺ Aaron Driver នេះ ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ នៅ​ពេល​កំពុង​រៀប​ចុច​គ្រឿង​ផ្ទុះ​ទីពីរ។

ប៉ូលិស​កាណាដា បាន​ទទួល​ព័ត៌មាន​គួរ​ឱ្យ​ទុក​បាន ថា​មាន​ភេរវកម្មមួយ​កំពុង​ត្រូវ​បាន​រៀប​ចំ​ឡើង​​ដើម្បី​​វាយប្រហារ ក្នុង​ពេល​ឆាប់ៗ។ ហេតុដូច្នេះ​​បាន​ជា​រដ្ឋាភិបាល​ធ្វើ​ការ​តាមដាន​​និង​ចាត់​វិធានការ​យ៉ាង​តឹង​តែង​បំផុត​ ជាពិសេស​ចំពោះ​ជនដែល​អាច​ឈាន​ទៅ​ធ្វើ​សកម្មភាព​ភេរវកម្ម​ ដូច​យ៉ាង អារ៉ុង ដ្រាយវឺ។ គ្រាន់​តែ​បាន​ឮមាន​ការ​​ផ្ទុះជា​លើក​ទីមួយ​ដែល​​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​ម្នាក់ ភ្លាមប៉ូលិស​បាន​ចេញ​ធ្វើ​អន្តរាគមន៍​ អម​ដោយ​កង​កម្លាំង​យោធា​មួយ​កង​ផង ទៅ​ដល់​ភូមិ​ដែល​អារ៉ុង​ដ្រាយវឺ​ស្នាក់​នៅ។

បើ​តាម​ប្រភពសម្ងាត់​ ដែល​​ទូរទស្សន៍​កាណាដា​មួយទទួល​បាន ភេរវជន​មាន​គម្រោង​ចង់​ទៅ​ដាក់​បំផ្ទុះ នៅ​តាម​ទីតាំង​មាន​មនុស្សម្នា​ច្រើន ដូច​ជា អាកាសយានដ្ឋាន និង​មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើប។

តាំង​ពី​ចុង​ឆ្នាំ​២០១៤​មក បន្ទាប់​ពី​បាន​រងការ​វាយប្រហារ​ផ្ទួនៗ​ ពី​សំណាក់​យុវជន​ដែល​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជីហាតមក កាណាដាបានបោះឆ្នោត​កែប្រែ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ ​ផ្តល់​អាទិភាព​ខ្លាំង​ដល់​ភ្នាក់ងារ​ស៊ើបការណ៍ និង​ប៉ូលិស ក្នុងការ​តាមដាន​អង្កេត​ទប់ស្កាត់​យុវជន​​មិន​ឱ្យ​ចេញ​ទៅ​បម្រើ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី ឬ​អ៊ីរ៉ាក់។

កាណាដា បាន​ចូល​រួម​ជា​មួយ​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​​ដឹកនាំ​ដោយ​អាមេរិក តាំង​ពី​ឆ្នាំ​២០១៤​មក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម តែ​បាន​កាត់​បន្ថយ​សកម្មភាព​ច្រើន នៅ​ពេល​រដ្ឋាភិបាល​ថ្មី​ ​ឡើង​ដឹកនាំ​ប្រទេស។ រដ្ឋាភិបាល​នេះ ទើប​បង្ហាញ​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​ជា​ថ្មី លើ​គ្រប់​ទម្រង់​និង​សហការ​យ៉ាង​ស្អិត​ល្មួត​ឡើង​វិញ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្តឡើង​វិញ ក្រោយ​ភេរវកម្ម​នៅ​ក្រុង​នីស​ប្រទេស​បារាំង​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ