អានតួអត្ថបទ
សហរដ្ឋអាមេរិក-អំពើហិង្សា

អាមេរិក​​​បើក​​​ការ​​​ស៊ើប​​អង្កេត​​​បន្ទាប់​ពី​​​​ការ​ស្លាប់​​​ជន​​​​​ស្បែក​​​ខ្មៅ​​​ម្នាក់​​​​​​ដោយ​​​​​​​ប៉ូលីស​​​បាញ់​​​ពីក្រោយ​​ខ្នង​​​​

ក្រសួង​យុត្តិធម៌​អាមេរិក​ បាន​ចាប់​បើក​ការស៊ើប​អង្កេត​មួយ​នៅ​លើ​ការស្លាប់​​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មួយ​រូប​ដែល​ត្រូវ​បាន​ប៉ូលិស​ស្បែក​ស បាញ់​សម្លាប់​ពីក្រោយ​​ខ្នង​​នៅ​​ក្រុង Tulsa ក្នុង​រដ្ឋ Oklahoma។ ហេតុការណ៍​នេះ បាន​កើត​ឡើង​តាំងតែ​ពី​ថ្ងៃ​ទី​១៦​កញ្ញា​មុន​។ វីឌីអូ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​ប៉ូលីស​អាមរិក បាន​បង្ហាញ​រូបភាព​​បុរស​ស្បែកខ្មៅ​ម្នាក់​លើក​ដៃ​ទាំង​ពីរ​ឡើង​លើ​និង​ស្ថិត​នៅ​ឆ្ងាយ​គួរ​សម​ពី​ក្រុម​ប៉ូលីស តែ​ត្រូវ​បាន​ប៉ូលីស​បាញ់​​​ពី​ក្រោយ​​ខ្នង​។

ពលរដ្ឋអាមេរិក​នាំគ្នាលើកបដា​ថា"ខ្ញុំជា​ Terrence Crutcher" នៅ​ពី​មុខ​អគារ​របស់​ប៉ូលីស​​នៅ​ Tulsa​​ ថ្ងៃ​ទី​​២០​​កញ្ញា​​២០១៦​​
ពលរដ្ឋអាមេរិក​នាំគ្នាលើកបដា​ថា"ខ្ញុំជា​ Terrence Crutcher" នៅ​ពី​មុខ​អគារ​របស់​ប៉ូលីស​​នៅ​ Tulsa​​ ថ្ងៃ​ទី​​២០​​កញ្ញា​​២០១៦​​ REUTERS/Nick Oxford
ផ្សាយពាណិជ្ជកម្ម

មេ​ប៉ូលីស​នៅ​ក្រុង​Tulsa នៃ​រដ្ឋ Oklahoma បាន​វាយ​តម្លៃ​ថា ជា​វីឌីអូ​មួយ​ដែល​មាន​លក្ខណៈ​រំខាន​ខ្លាំង​ក្លា។ ជា​ការ​ពិត​​ ពីព្រោះ មតិ​មហាជន ពុំ​យល់​ទាល់​តែ​សោះ ថា​តើ​ហេតុ​អ្វី បាន​ជា​ប៉ូលីស​អាមេរិក ធ្វើការ​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​អាមេរិក​មួយ​រូប ដែល​ខំ​លើក​ដៃ​ទំាង​គូរ​ឡើង​លើ បែរ​ខ្នង​និង​ដើរ​យឺតៗ​តម្រង់​ទៅ​រក​រថយន្ត​របស់​ខ្លួន​។

 
បន្ទាប់​ពី​ការ​ឆែក​ឆេរ​នៅ​ក្នុង​រថយន្ត​របស់​ជន​រងគ្រោះ​រួចរាល់​មក គេ​បាន​ដឹង​ថា​បុរស​ស្បែក​ខ្មៅ​នោះ​ពុំ​មាន​បំពាក់​អាវុធ​អ្វី​ទេ។ បន្ទាប់ពី​ហេតុការណ៍​នេះ​មក ប៉ូលីស​អាមេរិក​ពីរ​រូប​ត្រូវ​បាន​គេ​បញ្ឈរ​ជើង​ពីការងារ នៅខណៈ​ពេល​ដែល​ការ​ស៊ើប​អង្កេត ត្រូវធ្វើ​ឡើង ជា​បន្ត​ទៀត។ នៅ​លើ​​ខ្សែ​អាត់​ថត​សម្លេង​​ក្នុង​ពេល​ដែល​ឧត្ថម្ភភាគច័ក្រ កំពុង​ប្រតិបត្តិការ​ឃ្លាំមើល​និង​ថត​រូប​ភាព​​លើ​ហេតុការណ៍​នោះ ស្រាប់តែ​គេ​ឮ​សូរ​សម្លេង​ពួក​ប៉ូលិស​អាមេរិក នាំ​គ្នា​ជេរ​តៀលត្មះ​បុរស​ស្បែក​ខ្មៅ​ឈ្មោះ Terrence Crutcher  ជា​ជន​ថោក​ទាប​នៅ​មុន​ពេល​គេ​ឮ​សូរ​ស្នូរ​កាំភ្លើង​បាញ់​។​

គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​នេះ មាន​អ្នក​ស្លាប់​ជា​ច្រើន​រយ​នាក់​ហើយ​ក្រោម​គ្រាប់​កាំភ្លើង​របស់​ប៉ូលីសអាមេរិក។ លោកស្រី Tyffany Crutcherដែល​ជា​ បង​ប្អូន​ភ្លោះ​របស់​ជន​រងគ្រោះ​ បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាជន​​រក្សា​ភាព​ស្ងប់ស្ងាត់​ដោយ​បាន​និយាយ​ឡង​ទៅ​លើ​ពួក​ប៉ូលីស​វិញ​ថា ជន​ថោកទាប​នោះ​គឹ​ជា​មេ​គ្រួសារ​ម្នាក់។

 

នៅ​សហរដ្ឋអាមេរិក គេ​ពុំទាន់​មាន​ស្ថិតិ​ជាតិ​ណា​មួយ​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ប៉ូលីសអាមេរិក​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​កាសែត  Washington Post, បាន​សាកល្បង​រៀបចំ​បង្កើត​មូលដ្ឋាន​ទិន្នន័យ​មួយ​និង​បាន​វាយតម្លៃថា​លោក Terence Crutcher  គឺជា​ជនរងគ្រោះ​ទី​៦៩៧​ដែលស្លាប់ក្រោមកាំភ្លើងរបស់ប៉ូលីសអាមេរិកនៅឆ្នាំនោះ។ ហើយ​ជនរងគ្រោះ​ចំនួន​១៧២​នាក់គឺ​ជាជាតិ​អាមេរិក​ស្បែក​ខ្មៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ