អានតួអត្ថបទ
សហរដ្ឋអាមេរិក-រុស្ស៊ី-ស៊ីរី

លោក​ខាង​លិច​​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​នៅ​អាឡិប​និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ដាក់​លើ​ស៊ីរី​និង​រុស្ស៊ី

បន្ទាប់ពី​​កិច្ច​​នៅ​​ទីក្រុង​​ឡុងដ៍ ​​ សហរដ្ឋអាមេរិក​​និង​​អង់គ្លេស ​ដែល​​ជា​​ប្រទេស​​គាំទ្រ​​ក្រុម​​ឧទ្ទាម​​នៅ​​ស៊ីរី​ បាន​​ព្រមាន​​នៅ​​ថ្ងៃ​​អាទិត្យ​​១៦​តុលា​​​​ដាក់​​ទណ្ឌកម្ម​​ថ្មីៗ​​ទៀត​​ប្រឆាំង​​នឹង​​ស៊ីរី​​​និង​​រុស្ស៊ី​ក្នុង​ការ​​ឡោមព័ទ្ធ​​ក្រុង​​អាឡិប។​​ រដ្ឋមន្ត្រី​​ការបរទេស​​បារាំង​​ដែល​​បាន​​ចូល​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​នោះ​​ដែរ​ បាន​​អះអាង​​​ថា “បទ​​ឈប់​បាញ់​ ជា​​បញ្ហា​​មួយ​​ដ៏​​បន្ទាន់​​បំផុត​​នៅ​​អាឡិប​​​ដែល​​កំពុង​​​​ត្រូវ​​រង​គ្រោះ​​នៅ​​ក្នុង​​​​សង្គ្រាម​ដ៏​​រាំរៃ​​នៅ​ស៊ីរី។

នៅ​ Londres ១៦តុលា​​ប្រមុខ​ការទូត​អាមេរិក​ John Kerry មិន​​លើក​ឡើង​ច្រើន​ទេ​ពី​លទ្ធភាពសកម្មភាពយោធា​​
នៅ​ Londres ១៦តុលា​​ប្រមុខ​ការទូត​អាមេរិក​ John Kerry មិន​​លើក​ឡើង​ច្រើន​ទេ​ពី​លទ្ធភាពសកម្មភាពយោធា​​ REUTERS/Justin Tallis/Pool
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រទេស​សម្ព័ន្ធ​លោក​ខាង​លិច បាន​អះអាង​បញ្ជាក់​ពី​ការ​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​​ថ្មីៗ ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី លោក Bachar el–Assad​និង​រុស្ស៊ី។ ក្រុម​ប្រទេស​ដែល​ជួយ​ខាង​ក្រុម​ឧទ្ទាម​ស៊ីរី បាន​អំពាវនាវ​ឲ្យ​ទីក្រុង​Moscou ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​​បញ្ចប់​សង្គ្រាម​ក៏​ព្រម​ទាំង​ការ​ឡោមព័ទ្ធ​ក្រុង​អាឡិប​​ដែល​ក្រុម​ប្រទេស​សម្ព័ន្ធ ចាត់​ទុក​ថា​”ជា​អំពើ​ឧក្រឹដ្មកម្ម​ប្រឆាំង​មនុស្សជាតិ”។

 
ប្រមុខ​ការទូត​បារាំង​លោក Jean-Marc Ayrault វិញ ដែល​​មាន​វត្តមាន​នៅ​ទីក្រុង​​LONDRES​ដែរ​នោះ បាន​លើក​ឡើង​ថា​”​កិច្ច​ប្រជុំ​នៅ​ក្រុង Lausanne ប្រទេស​ស្វីស​កាលពី​ថ្ងៃ​សៅរ៍​មុន​ក៏​ត្រូវ​ទទួល​បរាជ័យ​ដែរ ​នៅ​ក្នុង​ការ​ប៉ុនប៉ង​រក​បទ​ឈប់បាញ់​មួយ​នៅ​អាឡិប  បើទោះបី ជា​មាន​គំនិត​ផ្តួចផ្តើម​នានា​ជា​ច្រើន​យ៉ាង​ណា​ក្តី"។ កិច្ចប្រជុំ​ដែល​ចូល​រួម​ដោយ​វ៉ាស៊ីនតោន មូស្គូ​និង​ក្រុម​ប្រទេស​សំខាន់ៗ​នៅ​ក្នុង​តំបន់​​ពាក់ព័ន្ធ​នៅ​ក្នុង​អធិករណ៍​ស៊ីរី។

លោក​ប្រមុខ​ការទូត​អាមេរិក John kerry ​វិញ បាន​ថ្លែង​បញ្ជាក់ដែរ​ថា" កិច្ច​ប្រជុំ​នៅ​​Lausane​ ប្រទេស​ស្វីស នៅ​ពុំ​ទាន់​មាន​ការ​បោះ​ជំហាន​ទៅមុខ​នៅ​ឡើយ​ទេ​នា​ខណៈ​នេះ នៅលើបញ្ហា បទ​ឈប់បាញ់​មួយ និង​ការ​បញ្ចប់​ទម្លាក់​គ្រាប់បែក​នៅ​​ស៊ីរី"។ ដោយ​មួល​ហេតុ​នេះ​ហើយ ទើប​មាន​ការ​រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង​Londres កាលពីម្សិលមិញនេះ ដើម្បី​ចង់​បង្ហាញឲ្យដឹង​ថា ក្រុម​ប្រទេស​សម្ព័ន្ធ​លោក​ខាង​លិច រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ដើម្បីទាមទារឲ្យ​បញ្ឈប់​​​ការ​ទម្លាក់​គ្រាប់​បែក​នៅ​អាឡិប" នេះ​​ជាការថ្លែងបញ្ជាក់​របស់​លោក​ Kerry​។

លើសពីនេះ លោក Kerry ​បាន​​ព្រមាន​រុស្ស៊ី​ របប​លោក Assad និង​​អ៊ីរ៉ង់ផងដែរ ថា "សូម​កុំ​ឲ្យ​ប្រទេស​ទាំង​នេះ​​នឹក​ស្រម័យ​ឲ្យសោះ​​ថា ក្រុម​ប្រទេស​សម្ព័ន្ធលោកខាងលិច​ សុខចិត្ត​បោះ​បង់​ចោល ការ​ប្រឆាំង​របស់​ខ្លួន​នៅចំពោះមុខ​ហេតុការណ៍​នានា​ដែល​កំពុង​កើត​ឡើង​​នៅក្រុង​អាឡិប​”។

តែទោះជាយ៉ាងណាក្តី ក៏​លោកប្រមុខការទូតអាមេរិក​ ​ក៏​នៅ​​​ពុំ​ទាន់​ហ៊ាន​និយាយអ្វី​​ច្រើននោះ​​ដែរ​នៅ​​លើ​​​​លទ្ធភាព​​ក្នុង​​ការ​​បញ្ចេញ​​សកម្មភាព​យោធា​​ណា​មួយនោះ​​ ដោយ​​លោក​​គ្រាន់​តែ​បន្ថែម​​ពាក្យ​​​ពេជន៍​ថា លោក​ក៏​នៅ​ពុំទាន់​ឃើញ​មាន​ ទីកន្លែង​ណា​មួយដែរ​​នៅ​​អ៊ឺរ៉ុបដែល​ មាន​ការ​​ស្រេក​ឃ្លាន​​ខ្លាំង​​នៅ​​ក្នុង​ការ​ធ្វើ​សង្គ្រាម​នេះ​​៕

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ