អានតួអត្ថបទ

វ៉េណេស៊ុយអេឡា ជាប់​​​លេខ​២​ នៅ​លើ​ពិភពលោក​ ខាង​ហិង្សា​ឧក្រិដ្ឋ

របាយការណ៍​អង្គការ​សង្កេតការណ៍ហិង្សា​​វ៉េណេស៊ុយអេឡាបាន​អះអាង​ថា វ៉េណេស៊ុយអេឡា ជា​រដ្ឋ​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ នៅ​ពិភពលោក ខាង​មាន​អំពើ​ហិង្សាសម្លាប់​មនុស្ស​ច្រើន​​ជាង​គេ បន្ទាប់​ពី​ប្រទេស​សាល់វាដ័រ។ ហើយ​ឆ្នាំ​២០១៦​នេះ ជា​ឆ្នាំ​ដែល​មាន​អំពើ​ហិង្សា​ពិសេស​ជាងគេ​តែ​ម្តង។

ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ឈរ​តម្រង់ជួរ​រាប់​ម៉ោង​ចាំ​ទិញ​ថ្នាំ​ ក្រោម​ការ​ល្បាត​របស់​ទាហាន
ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ឈរ​តម្រង់ជួរ​រាប់​ម៉ោង​ចាំ​ទិញ​ថ្នាំ​ ក្រោម​ការ​ល្បាត​របស់​ទាហាន Reuters/路透社
ផ្សាយពាណិជ្ជកម្ម

វ៉េណេស៊ុយអេឡា កំពុង​ត្រៀម​បិទ​បញ្ចប់​ឆ្នាំ​២០១៦ ជា​មួយ​នឹងលទ្ធផល​នៃ​​ការ​ប្រកាស​ចំណាត់​ថ្នាក់​លេខ​ពីរ​ ជា​ប្រទេស​មាន​អំពើ​ហិង្សា​ឧក្រិដ្ឋ​ខ្លាំង​ជាង​គេនៅ​លើ​ពិភពលោក។ ជា​មធ្យម​ គេ​រាប់​ឃើញ​មាន​ អត្រា​​ឃាតកម្ម​៩១,៨នាក់ ក្នុង​ចំណោមពលរដ្ឋ​​១សែន​នាក់ ពោល​គឺមាន​ការ​សម្លាប់​មនុស្ស​ ២៨៤៧៩​នាក់ ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សង្កេត​ការណ៍​អំពើ​ហិង្សា​វ៉េណេស៊ុយអេឡា

បើ​តាម​ស្ថិតិ ប្រទេស​នាំ​មុខ​គេ​លំដាប់​លេខ​មួយ​ខាង​ហិង្សា​ឧក្រិដ្ឋ​គឺ​ប្រទេស​សាល់វ៉ាដ័រ ដោយ​មាន​ចំនួន​ឃាតកម្ម​ដល់​ទៅ​១១៦​នាក់ បើ​គិត​ក្នុ​ងមធ្យមភាគ​​​ប្រជាជន១​សែន​នាក់។ ជា​ជំនួយ​ស្មារតី នៅ​ប្រទេស​ បារាំង អ៊ីតាលី អេស្ប៉ាញ ... ករណី​មនុស្ស​ឃាត មាន​ត្រឹម​តែ​មួយ​នាក់​ប៉ុណ្ណោះ​ក្នុង​អត្រា​ពលរដ្ឋ​រដ្ឋ​១សែន​នាក់។​

មូលហេតុ​ដែល​ជំរុញ​ឱ្យ​ប្រទេស​អាមេរិក​ឡាទីន​មួយ​មាន​អត្រា​ឃាតកម្ម​ខ្ពស់ មកពី​ភាព​ស្ពឹក​ស្រពន់​នៃ​ច្បាប់។ ​​​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​មិន​រអា​នឹងរក​យុត្តិធម៌​ដោយ​ខ្លួនឯង ព្រោះ​គ្មាន​ការ​ដាក់​ទោស​​ឧក្រិដ្ឋជន​ពិតៗ​។ បើ​តាម​នាយក​អង្គការ​សង្កេតការណ៍​ហិង្សា​ មាន​ការ​សម្លាប់​មនុស្ស​សង​សឹកពី​ម្នាក់​ទៅ​បី​នាក់​ក្នុង​សប្តាហ៍ៗ នៅ​វ៉េណេស៊ុយអេឡា។​ ចំនួន​ជួល​ធ្វើ​ ឃាតមនុស្ស​បាន​កើន​យ៉ាង​កត់​សម្គាល់​នៅ​ឆ្នាំ​២០១៦នេះ។ អង្គការ​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា មាន​ករណី​សម្លាប់​ដោយ​មិន​ចាំ​តុលាការ​មាន​ដល់​ទៅ ១២៦​ករណី នៅ​ឆ្នាំ​២០១៦ ទល់​នឹង​ជាង​២០​ករណី​សោះ នៅ​ឆ្នាំ​២០១៥។

វិបត្តិ​សេដ្ឋកិច្ច និង​កង្វះ​គ្រឿង​ស្បៀង​អាហារ​ នៅ​វ៉េណេស៊ុយអេឡា​ឆ្នាំ​នេះ ក៏​មាន​ចំណែក​នាំ​ឱ្យ​ចំនួន​ឧក្រិដ្ឋកម្ម​កើន​ឡើងដែរ។ អត្រា​ ​​លួច ​ប្លន់ បាន​​កើន​ឡើងទន្ទឹម​នឹង​ការ​ឈ្លោះ​កាប់ចាក់​សម្លាប់ដើម្បី​បំពេញ​តម្រូវការ​ក្រពះ និ​ងការ​ត្រដរ​រស់។ នេះ​បើ​តាម​ការ​វិភាគ​របស់​នាយក​អង្គការ​សង្កេតការណ៍​អំពើ​ហិង្សា​នៅ​វ៉េណេស៊ុយអេឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ