អានតួអត្ថបទ
អាមេិក-ក្រឹត្យច្បាប់

ប្រធានាធិបតី​​​អាមេរិក​​អាច​​នឹង​​ផ្សព្វផ្សាយ​​ជា​​សាធារណៈ​​ក្រឹត្យ​​ថ្មី​​ស្តីពី​​អន្តោប្រវេស្តន៍​​​នៅ​​ថ្ងៃ​​នេះ​​

ប្រធានាធិបតី​​អាមេរិកលោក ​Donald Trump​ អាច​​នឹង​​ផ្សព្វផ្សាយ​​ជា​​សាធារណៈ​នៅ​ថ្ងៃ​នេះ ​ក្រឹត្យ​​ថ្មី​​មួយ​​ស្តីពី​​អន្តោប្រវេស្តន៍​​ដើម្បី​​ជំនួស​​ក្រឹត្យ​​ទី​​មួយ​​ដែល​​តុលាការ​​អាមរិក​​បាន​​លើក​​ព្យួរ។​ ក្រឹត្យ​​ដែល​​ចែង​​ពី​​ការ​​ហាម​​មិន​​ឲ្យ​​អាណិក​ជន​​មក​​ពី​​៧​​ប្រទេស​​​​ភាគ​​ច្រើន​​កាន់​​សាសនា​​អ៊ីស្លាម​ ចូល​​មក​​កាន់​​ទឹក​ដី​​អាមេរិក​ទេ​។​ក្រឹត្យ​​នោះ​ត្រូវ​​បាន​​តុលាការ​​វិនិច្ឆ័យ​ថាជាក្រឹត្យ​រើសអើង​និង​ធ្វើ​ឲ្យ​​ខូច​​ផល​​ប្រយោជន៍​​របស់​ប្រជាជននៅ​ក្នុង​រដ្ឋ​ដែល​ដាក់​ពាក្យ​ប្តឹង​​ទៅ​តុលាការ។ 

អ្នកនាំពាក្យ​របស់​សេតវិមាន​លោក  Sean Spicer
អ្នកនាំពាក្យ​របស់​សេតវិមាន​លោក Sean Spicer Reuters
ផ្សាយពាណិជ្ជកម្ម

 

ដើម្បី​ច្រាន​ចោល​ក្រឹត្យ​របស់​លោក ត្រាំ ក្រុម​ចៅក្រម​នៅ​រដ្ឋ Californie ​បាន​ពន្យល់​ប្រាប់​ថា រដ្ឋាភិបាល​អាមេរិក ពុំ​បាន​ផ្តល់​ភ័ស្តុតាង​បញ្ជាក់​​ពី​ការ​គំរាម​កំហែង​​ដែល​ខ្លួន​បាន​ចោទ​ទៅ​លើ​ពលរដ្ឋ​ទាំង​៧​ប្រទេស​ដែល​គេ​ហាម​​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​ទេ​។ ក្រុម​ចៅក្រម ថែម​ទាំង​ចោទ​​ទៀត​ថា អត្ថបទ​នៃ​ក្រឹត្យ​នោះ មាន​លក្ខណៈ​រើសអើង​ចំពោះ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​រស់​នៅ​ក្នុង​បណ្តា​រដ្ឋ​ដែល​ដាក់​ពាក្យ​ប្តឹង។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​វិញ​ដែល​នៅ​តែ​និយាយ​ដដែលៗ​ពី​បញ្ហា​"សន្តិសុខ​ជាតិ​ជា​ធំ​នោះ ​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ការ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ទេ​។

ទន្ទឹមនេះ លោក Sean Spicer ដែល​ជា​អ្នកនាំ​ពាក្យ​របស់​សេតវិមាន បាន​​បញ្ជាក់​ប្រាប់​ថា សេតវិមាន កំពុង​រៀបចំ​ក្រឹត្យ​ថ្មី​មួយ​ទៀត​ស្រប​ទៅ​តាម​បំណង​​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​​ដល់​គោលដៅ​ដែល​លោក ត្រាំ​ចង់​បាន តែ​ត្រូវ​ធ្វើ​យ៉ាងណា​គេច​ឲ្យ​ផុត​ពី​គំនាប​ផ្លូវ​ច្បាប់​និង​តុលាការ​​រហូតទាល់​តែ​បាន​ទទួល​ជ័យ​ជំនះ។

​លោក Sean Spicer ​​នៅតែ​មាន​ក្តី​សង្ឃឹម​ជានិច្ច​ថា ជា​ផ្លូវការ​សេតវិមាន​នឹង​បាន​ឈ្នះ​នៅ​មុខ​តុលាការ​ក្នុង​ការ​តទល់​ជាមួយ​នឹង​រដ្ឋ​វ៉ាស៊ីនតោន។ ទន្ទឹមនេះ សេតវិមាន​បាន​ទទួល​ស្គាល់​ដែរ​ថា ការ​សរសរ​អត្ថបទ​ជា​ថ្មី​ឡើង​វិញ​ទៅ​តាម​បំណង​ចិត្ត​របស់​ខ្លួន​នោះ​គឹ​ជា​ដំណោះស្រាយ​មួយ​ដ៏​រហ័ស។​

ម្យ៉ាងទៀត ឯកសារ​ដែល​រៀបចំ​រួច​និង​បញ្ជូន​ទៅ​ដល់​​បណ្តាញ​សាព័ត៌មាន បាន​ស្នើ​ឲ្យ​​ពលរដ្ឋ​ដែល​ធ្លាប់​ចូល​មក​សហរដ្ឋអាមេរិក​​និង​​​អ្នក​មាន​​ទិដ្ឋាការ​ឬ​ក៏​មាន​បណ្ឌ​ស្នាក់​នៅ​ក្នុង​ទឹកដី​អាមេរិក អាច​ចូល​មក​ក្នុង​ទឹកដី​អាមេរិក​បាន។ ​តែ​អត្ថបទ​នោះ ក៏​ពុំ​បាន​បញ្ជាក់​អ្វី​ដែរ​ថា​ពលរដ្ឋ​ដ៏ទៃ​ផ្សេង​ទៀត​​អាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នេះទេ។​​​

ក្រឹត្យ​ថ្មី​នេះ ត្រូវ​បាន​ក្រសួង​ពាក់ព័ន្ធ អាន​ ពិនិត្យ​និង​វាយតំលៃ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ចៀសវៀង​ការ​រាំង​ខ្ទប់​ជា​ថ្មី​ម្តង​ទៀត​នៅ​តុលាការ​ ពីព្រោះ​ក្រុម​មេធាវី​នៅ​ក្នុង​រដ្ឋ​ជាច្រើន​បាន​សន្យា​ថា​នឹង​បិទ​ខ្ទប់​ក្រឹត្យ​ថ្មី​របស់​លោក Donald Trump ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ