អានតួអត្ថបទ

លោកអូបាម៉ា និងភរិយា ចុះ​កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឱ្យ​រោងពុម្ព​សៀវភៅ​ក្នុង​តម្លៃ​ខ្ពស់​មិនធ្លាប់​មាន

អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​ភរិយា បាន​ព្រមព្រៀង​ចុះ​កិច្ចសន្យា​​ប្រគល់​សិទ្ធិ​ឱ្យ​​រោងពុម្ព​បោះផ្សាយ​សៀវភៅ​ ក្នុង​តម្លៃ​​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​ទេ។ ស្វាមី​ភរិយាមួយ​នេះ បាន​សរសេរ​​សៀវភៅ​ម្នាក់​មួយក្បាល ដែល​គេ​រង់ចាំ​អាន​បំផុត។ បើ​តាម​កាសែត Financial Times រោងពុម្ព​ទំនង​ជា​បាន​ចំណាយ​ថវិកា​​ជាង​៦០​លាន​ដុល្លារ​ ដើម្បី​បានសិទ្ធិ​បោះផ្សាយ​សៀវភៅ​ពីរ​ក្បាលនេះ។

លោក​និង​លោកស្រី Obama ចុះ​កិច្ចសន្យា​ប្រគល់​សិទ្ធិ​បោះពុម្ព​សៀវភៅ​តម្លៃ​៦០​លាន​ដុល្លារ​
លោក​និង​លោកស្រី Obama ចុះ​កិច្ចសន្យា​ប្រគល់​សិទ្ធិ​បោះពុម្ព​សៀវភៅ​តម្លៃ​៦០​លាន​ដុល្លារ​ REUTERS/Mike Theiler/File Photo
ផ្សាយពាណិជ្ជកម្ម

លោកអូបាម៉ា ធ្លាប់​ចេញ​សៀវភៅ​ពីរ​ក្បាល​ហើយ “Dreams from my father​” នៅ​ឆ្នាំ​១៩៩៥ និង​ The audacity of Hope (2006) ដែលសៀវភៅនីមួយៗ​លក់​ដាច់​អស់​ជាង​បី​លាន​ក្បាល​ រាប់​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មួយ។ ចំណែក​លោកស្រី ​មីឆែល ​អូបាម៉ា ក៏​ធ្លាប់​បាន​សរសេរ​សៀវភៅ​លក់​មួយ​ក្បាល​ដែរ​ កាលពី​ឆ្នាំ​២០០២ ស្តីពី​សួនច្បារ​និង​អាហារ មាន​ចំណង​ជើង​ថា American Grown

អ្នក​អាន​រង់ចាំ​សំណេរថ្មី​​របស់​អតីត​ប្រធានាធិបតី​អាមេរិកខ្លាំងណាស់​ ! ព្រោះ​ម្យ៉ាង​លោក​អូបាម៉ា មាន​ប្រជាប្រិយភាព​ខ្ពស់​ផង ហើយ​ម្យ៉ាង​ទៀត​នៅ​ក្នុង​សៀវភៅ​នោះ លោក​អូបាម៉ា ទំនង​ជា​នឹង​រៀប​រាប់​ខ្លះ​អំពី​អ្នក​ស្នង​តំណែង​នៅ​សេតវិមាន​ ដូណាល់ ត្រាំ។ ក្រោយ​ចប់​អាណត្តិ​ភ្លាម លោក​អូបាម៉ា បាន​ប្រកាស​ថា​នឹង​ចំណាយ​ពេល​សរសេរសៀវភៅ និង​ពេលវេលា​ជាមួយ​កូន​ស្រី​ទាំងពីរ។

ចំណែក​លោកស្រី មីឆែល អូបាម៉ា ដែល​បាន​កំហិត​តួនាទី​ជា​ជំទាវ​ទី​មួយ​របស់​អាមេរិក អស់​រយៈ​ពេល​៨​ឆ្នាំ និង​ដែល​បាន​ច្រាន​ចោល​​ជា​សាធារណៈសម្មតិកម្ម​លោកស្រីក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០ ​​នឹងមាន​ឱកាស​​បញ្ចេញ​ស្នាដៃសំណេរ​​​​រៀប​រាប់​អំពីការ​​គ្រប់​គ្រង​ប្រទេស​របស់​ស្វាមី។ លោកស្រី ជា​ស្ត្រី​គួរ​ឱ្យ​កោត​សរសេរ​ទីពីរ​នៅ​អាមេរិក​បន្ទាប់​ពី​លោកស្រី​គ្លីនតុន។ នេះ​បើ​តាម​ការ​អង្កេត កាលពី​ចុង​ខែ​ធ្នូ។

ប្រធានាធិបតីអាមេរិក​មុនៗ ក៏​ធ្លាប់​សរសេរ​សៀវភៅ និង​ចុះ​កិច្ចសន្យា​ជាមួយ​រោងពុម្ព​ដែរ តែ​ក្នុង​តម្លៃ ១០​លាន​ដុល្លារ​ ចំពោះ​លោក​ចចប៊ូស និង​១៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ចំពោះ​​លោក​ប៊ីល គ្លីនតុន ដែល​បាន​សរសេរជីវប្រវត្តិ​លោក។ តែ​សម្រាប់​លោក និង​លោកស្រី​អូបាម៉ា កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឱ្យ​រោងពុម្ព មាន​តម្លៃ​ដល់​ទៅ ៦០​លាន​ដុល្លារ។ ប្រសិន​បើ​ដូច​ជាការ​អះអាង​របស់​Financial Time មែន​នោះ​ គឺ​ពិត​ជា​មិន​តម្លៃ​ដ៏​ខ្ពស់​បំផុតដែល​ធ្លាប់​មាន​ឡើយប្រវត្តិ​បោះពុម្ព​សៀវភៅ ! អ្នក​និពន្ធ​ប្រលោមលោក​​អង្កេត​ ធ្លាប់​បាន​ចុះ​កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឱ្យ​រោងពុម្ព​ នៅ​ឆ្នាំ​២០០៩ ក្នុង​តម្លៃ​ប្រមាណ​១៥០​លាន​ដុល្លារ តែ​សម្រាប់​១៧​​សៀវភៅ ជា​​រឿងត​គ្នា១​៧​ក្បាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ