ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាមេរិក

Wikileaks ទម្លាយ​កម្មវិធី​ធ្វើ​ចារកិច្ច​​ដ៏​គ្រោះថ្នាក់​របស់​សេអ៊ីអា​

media  
Wikileaks ទម្លាយ​ឯកសារ​ស្តីពី​កម្មវិធី​ចារកម្ម​របស់​ភ្នាក់ងារ​សេអ៊ីអា​ ដ៏​គ្រោះថ្នាក់ Wikimedia Commons

ភ្នាក់ងារ​ចារកិច្ច​អាមេរិក អាច​ប្តូរទូរស័ព្ទ ​ទូរទស្សន៍​របស់លោក​អ្នក​ទៅ​ជា​ម៉ាស៊ីនស៊ើបការណ៍​​ចាំ​លួច​ស្តាប់ បង្វៀង​​កម្មវិធី​​ព័ត៌មាន​ផ្សេងៗក្នុង​​ម៉ាស៊ីន​អេឡិចត្រូ​និច ដែល​មាន​ភ្ជាប់​អ៊ីនធ័រនែត មានជាអាទិ៍​​រថយន្ត ដើម្បី​អាច​តាមដាន​សកម្មភាព​​របស់​អ្នក​ប្រើប្រាស់ ... នេះ​បើ​តាម​ឯកសារ​ដែល​វីគីលីក​បាន​ចុះ​ផ្សាយ​នៅល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ។ តាម​រយៈ​ការទម្លាយ​ឯកសារ​នេះ វីគីលីក​បាន​ព្រមាន​អំពី​គ្រោះ​នៃ​ការ​រីកសាយភាយ​ អាវុធ “ព័ត៌មានវិទ្យា”។

នេះ​ជា​ការ​ទម្លាយ​ឯកសារចារកិច្ច​ដ៏​​សម្ងាត់​​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​សោះឡើយ !​ ​ជា​មួយ​នឹង​ការ​​បញ្ចេញ​ឯកសារ​ជិត ៩០០០ ពាក់ព័ន្ធ​នឹង​វិធានការ​ធ្វើ​ចារកិច្ច​​​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​​អាមេរិក​CIA វីគីលីកបាន​អះអាង​ថា​សហគមន៍​សុវត្ថិភាព​អ៊ីនធ័រនែត មានឯកសារ​​ស្តីអំពី​អាវុធ​ចារកិច្ច​ព័ត៌មាន​វិទ្យា​ ច្រើន​សន្ធឹកសន្ធាប់​ណាស់ តែ​វីគីលីកទទួល​បាន​តែ​មួយ​ភាគ​ទេ ហើយ​ក៏​សម្រេច​ចិត្ត​ផ្សព្វផ្សាយ​ជា​សាធារណៈ​អ្វី​ដែលខ្លួន​មាន។

បើ​តាម​វិបសៃត៍​វីគីលីក ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក បានរៀប​ចំ​វិធានការ​ជាង​មួយ​ពាន់​កម្មវិធី ដូច​ជា​កម្មវិធី​malware វីរ៉ុស និង​កម្មវិធី​ផ្សេងៗទៀតដែល​អាច​ជ្រៀត​ចូល​ និងអាច​​បញ្ជាលើ​ស​ម្ភារៈ​អេឡេចត្រូនិច​។ ទូរស័ព្ទ​អាយហ្វូន ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​អង់ត្រូអ៊ីត Microsoft ឬ​សូម្បី​តែ​ទូរទស្សន៍​​ភ្ជាប់​អ៊ីនធ័រនែត ​សាំស៊ុង សុទ្ធ​តែ​ជា​ប់​ក្នុង​ស៊ីប​កម្មវិធី​ចារកម្ម​របស់​សេអ៊ីអា​ទាំង​អស់។ នៅ​ពេល​អាច​ជ្រៀត​ចូល​ក្នុង​ទិន្នន័យ​ទូរស័ព្ទ​ដៃ​បាន​ហើយ សេអ៊ីអាអាច​បង្វៀង​រាល់​គ្រប់​កម្មវិធី​ការពារ Whatsapp Telegram weibo confide ​ ហើយ​អាច​ថត​ចាប់​កិច្ច​សន្ទនា​បាន ដោយ​គ្មាន​អ្នក​ដឹង​ទេ។

សេអ៊ីអា​ក៏​ទំនង​ជា​ចាប់​អារម្មណ៍​ចង់​មាន​លទ្ធភាព​ធ្វើ​​ចារកិច្ច​លើ​យាន​យន្ត​ តាម​រយៈ​គ្រឿង​អេឡិចត្រូនិច​បំពាក់ក្នុង​រថយន្តនោះ​ទៀត។

​​​វិធានការ​ចារកិច្ច​ទាំង​នោះ ទំនង​ជា​បាន​ធ្លាក់​ដល់​ដៃ​អតី​តចោរ​អ៊ីនធ័រនែតរបស់​​រដ្ឋាភិបាល​ និង​​ក្រុមហ៊ុនស៊ី​ឈ្នួល​បន្ត​ ដោយ​គ្មាន​កា​រអនុញ្ញាត​ឡើយ ព្រោះ​តែ​ការ​ធ្វេសប្រហែស​របស់​សេអ៊ីអា។ ហើយ​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ជា​អ្នក​លួច​បញ្ចេញ​​មក​ឱ្យ​វីគីលីក ដែល​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ប្រសិន​បើ​ឯកសារ​ទាំង​នោះ​ធ្លាក់​ដល់​ដៃ​ឧក្រិដ្ឋជនអ៊ីនធ័រនែត
រហូត​មក​ទល់​នឹង​ម៉ោង​នេះ តំណាង​ភ្នាក់ងារ​ចារកិច្ច​អាមេរិក មិន​បាន​បញ្ជាក់ មិន​បាន​​បដិសេធ និង​មិនធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ ជុំ​វិញ​ការ​ទម្លាយ​​ឯកសារ​នេះ។

ប៉ុន្តែ​ប្រសិន​បើ​ជា​ការ​ពិត ភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​អាច​នឹង​ត្រូវ​រង​ការ​រិះគន់​ជា​ថ្មី បន្ទាប់ពីផ្ទុះ​រឿង​អាស្រូវចារកិច្ច​របស់​ភ្នាក់ងារ​NSA​ទម្លាយ​ដោយលោក ​អេដវ៉ា ស្នូដិន​ កាលពី​ឆ្នាំ​២០១៣៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ