អានតួអត្ថបទ
អាមេរិក-អង្កការសិទ្ធិមនុស្ស

​ស៊ីរី៖​ ​​ប្រជាជន​​​ស៊ីវីល​​​​៣៣​​​​នាក់​​​​​​ស្លាប់​​​​នៅ​​​​​​​ក្នុង​​​​​ការ​វាយប្រហារ​​​ជើង​អាកាស​​​មួយ​​​​របស់​​​កងទ័ព​​​សម្ព័ន្ធ​​​​​

យោងតាម​អង្គការ​​តាម​​មើល​​សិទ្ធ​មនុស្ស​នៅ​ស៊ីរី (OSDH) ការ​វាយប្រហារ​​ជើង​អាកាសមួយ​​របស់​​កងទ័ព​សម្ព័ន្ធ​ប្រឆាំង​​ពួក​អ៊ីស្លាម​ជីហាត​នៅ​ស៊ីរី​​​ក្រោម​បញ្ជាការ​អាមេរិក​ បាន​បណ្តាល​ឲ្យ​ស្លាប់​​ប្រជាជន​ស៊ីវីល​យ៉ាង​តិច​៣៣​នាក់។ ក្រសួង​ការពារជាតិ​អាមេរិក បាន​គូស​បញ្ចាក់​ឲ្យ​ដឹង​​ដែរ​ថា​”កងទ័ព​​សម្ព័ន្ធ​​នឹង​​បើក​ការអង្កេត​មួយ​​​នៅ​​លើ​ការ​​វាយ​ប្រហារ​​តាម​​អាកាស​​​កាលពី​​ថ្ងៃ​​អង្គារ​​មុន​​។   

ផ្សាយពាណិជ្ជកម្ម

យោង​តាម​អង្គការ​ការពារ​​សិទ្ធ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី ​(OSDH) ការ​វាយប្រហារ​តាម​ជើង​អាកាស​មួួយ​​​នៅ​ភាគ​ខាង​ត្បូង​​ក្រុង Al-Mansoura ​​ដែលស្ថិត​នៅក្រោម​ការ​​ត្រួតត្រា​​របស់​​អង្គការ​​រដ្ឋអ៊ីស្លាម​នៅ​ Raqqa ភាគ​ខាង​ជើងប្រទេស​​​ បាន​សម្លាប់​ជីវិត​ប្រជាជន​ស៊ីវីល​៣៣​នាក់។ នេះ​គ្រាន់តែ​ជាតួលេខ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ​ដោយ​ក្រុម​អ្នកជួយ​សង្គ្រោះ ​នៅ​តែបន្ត​ការ​​តាម​​ស្វែង​តាម​រក​ជន​​​ដែល​នៅ​រស់រាន​មាន​ជីវិត​។

 
អង្គការ​តាមដាន​សិទ្ធិមនុស្ស​​នៅ​​ស៊ីរីដដែលនេះ ដែល​មាន​បណ្តាញព័ត៌មាន​ដ៏​ធំធេង បាន​ចោទ​ថា ជា​ការ​វាយប្រហារ​របស់​កង​កម្លាំង​សម្ព័ន្ធក្រោមបញ្ជាការអាមេរិក ​កាលពី​យប់​ថ្ងៃ​ចន្ទ​ឆ្លង​មក​ថ្ងៃ​អង្គារ​មុននោះ ដែល​បាន​​​តម្រង់​ការវាយប្រហារ​​​ទៅ​លើ​សាលារៀន​មួយកន្លែង​ដែល​ជា​ទី​ស្នាក់​នៅ​​របស់​​​​ជនភៀសខ្លួន​​មក​ពី​តំបន់​ Raqqa មក​ពី​Holms និង​ Alep ។​​

ចំណែក កងទ័ព​សម្ព័ន្ធ​អន្តរជាតិ​ដែល​ដឹកនាំ​​ការ​វាយប្រហារ​​ប្រឆាំង​​ពួក​អ៊ីស្លាម​ជីហាត​​នៅ​អ៊ីរ៉ាក់ ធ្លាប់​បាន​ទទួល​ស្គាល់​កាលពី​ដើម​ខែ​មីនាមុន​ ថា​​ការ​វាយប្រហារ​នានា​របស់​ខ្លួន បាន​បណ្តាល​ឲ្យ​ស្លាប់​ប្រជាជន​ស៊ីវីល​យ៉ាង​តិច​​២២០​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​​គឺ​​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​​ចាប់តាំង​ពី​ឆ្នាំ ២០១៤​មក។

ក៏​ប៉ុន្តែ​ចំពោះ​ក្រុម​អ្នកសង្កេតការណ៍​វិញ តួលេខ​ខាងលើនេះ ជាតួលេខ​ដ៏​ស្តួចស្តើង​​។ លើសពីនេះ ក្រុមអ្នកសង្កេតការណ៍​ នៅតែមាន​ការ​ព្រួយបារម្ភ​ខ្លាំង​ជានិច្ច ​​ពីព្រោះចំនួន​​​ជន​រងគ្រោះ​ស៊ីវីល ​នៅ​​តែ​កើន​ចំនួន​​យ៉ាង​​ច្រើន​​ចាប់តាំងពី​ដើម​ខែ​មីនា រួម​​ទាំង​ការ​បាញ់​ផ្លោង​យ៉ាង​សន្ធឹកសន្ទាប់​​នៅ​ក្នុង​តំបន់​ Raqqa​។

ទន្ទឹមនេះ ក្រសួង​ការពារជាតិ​អា​មេរិក បាន​ជូនដំណឹងដែរ​​ថា​នឹង​​បើក​ការ​អង្កេត​មួយ​​នៅ​លើ​ការ​វាយប្រហារ​ទាំង​អស់​នេះដែរ -នេះ​បើយោងតាម​អ្នកនាំពាក្យ​ម្នាក់​របស់​កង​យោធាអាមេរិក​នៅ​ថ្ងៃពុធ​ម្សិលមិញ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ