អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោកដូណាល់ ត្រាំ​បាន​ដក​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្តីពី​សុខភាព​ដោយ​គ្មាន​សម្លេង​គាំទ្រ​គ្រប់គ្រាន់

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បង្ខំ​ចិត្ត​ដក​ចេញ​វិញ​នូវ​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​សុខភាព។ មូលហេតុ មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ដែល​មាន​សម្លេងភាគច្រើន​នៅ​សភា​មិន​អាច​ប្រមូល​បាន​សម្លេង​គ្រប់គ្រាន់​ដើម្បី​អនុម័ត​លើ​ច្បាប់​ថ្មី​ដែល​ត្រូវ​ចូល​ជំនួស​ច្បាប់​សុខភាព​« Obamacare » របស់​លោក​អូបាម៉ា។ ប្រឈម​នឹង​ភាព​បរាជ័យ​នេះ លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ថា លោក​នឹង​មិន​បោះបង់​ចោល​ច្បាប់​ថ្មី​នោះ​ទេ និង​ត្រៀម​ខ្លួន​ដើម្បី​សហការណ៍​ជាមួយ​ក្រុម​អ្នកប្រជាធិបតេយ្យ។

​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដក​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្តីពី​សុខភាព​ដោយ​គ្មាន​សម្លេង​គាំទ្រ​គ្រប់គ្រាន់
​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដក​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្តីពី​សុខភាព​ដោយ​គ្មាន​សម្លេង​គាំទ្រ​គ្រប់គ្រាន់ Reuters
ផ្សាយពាណិជ្ជកម្ម

« វា​ពិត​ជា​រឿង​ល្អ​ណាស់​បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុមអ្នក​ប្រជាធិបតេយ្យ។ ប្រសិន​បើ​ច្បាប់​សុខភាព « Obamacare » របស់​ពួក​គេ​ទទួល​បរាជ័យ​ដែល​ខ្ញុំ​ជឿជាក់​ថា​នឹង​កើត​មាន​នា​ពេល​ឆាប់ៗ​ខាង​មុខ ពួក​គេ​ប្រាកដ​ជា​សម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ​ច្បាប់​ថ្មី​របស់​យើង និង​នៅ​ពេល​នោះ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នឹង​បើក​ទ្វារ​ទទួល​ពួក​គេ ហើយ​ខ្ញុំ​សង្ឃឹម​ថា នេះ​ជា​អ្វី​ដែល​នឹង​អាច​មាន​នៅ​ពេល​ខាង​មុខ។
 
អ្នក​ដែល​ចាញ់​ពិត​ប្រាកដ​ពេល​នេះ គឺ​លោកស្រី Nancy Pelosi និង​លោក Chuck Shumer ដែល​ជា​ប្រធាន​ក្រុម​អ្នកប្រជាធិបតេយ្យ​នៅ​សភា និង​នៅ​ព្រឹទ្ធសភា ព្រោះ​ថា « Obamacare » ជា​ច្បាប់​របស់​ពួក​គេ ១០០%។ ច្បាប់​« Obamacare » មិនមែន​ជា​ច្បាប់​សាធារណរដ្ឋ​ទេ ហើយ​ក្រុម​អ្នកប្រជាធិបតេយ្យ​មាន​ច្បាប់« Obamacare » រហូត​ដល់​ច្បាប់​មួយ​នេះ​ស្លាប់​លែង​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាង​មុខ។
 
ខ្ញុំ​សូម​រម្លឹក​ជូន​អស់ លោក​ថា « Obamacare » មិនមែន​ជា​ច្បាប់​របស់​យើង​ទេ គឺ​ជា​ច្បាប់​របស់​ក្រុមអ្នក​ប្រជាធិបតេយ្យ។ នៅ​ពេល​ដែល​ក្រុម​អ្នកប្រជាធិបតេយ្យ​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ស៊ីវីល័យ ហើយ​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ច្បាប់សុខភាព​មួយ​ដ៏​ប្រសើរ​សម្រាប់​ពលរដ្ឋ​រស់ក្នុង​ប្រទេស​នេះ យើង​នឹង​បើក​ទ្វារ​ចំហ​ដើម្បី​ទទួល​យក​សំណើ​របស់​ពួក​គេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ