អានតួអត្ថបទ
សហរដ្ឋអាមេរិក-កាណដា

សហរដ្ឋអាមេរិក​​នឹង​​យក​​ពន្ធ​​លើ​​ការ​នាំ​​ចូល​​ឈើ​​សំណង់​​មក​​ពី​​កាណាដា​​ចំនួន​ ​២០%​

សហរដ្ឋអាមេរិក​​នឹង​យក​ពន្ធ​​ចំនួន​ ២០%​ ជាមធ្បម​នៅ​លើ​ការ​នាំ​ចូល​ឈើ​សណង់​មក​ពី​ប្រទេស​កាណាដា-នេះ​ជា​ការ​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross កាលពី​ថ្ងៃ​ចន្ទ​មុន។ គឹ​ជា​ដំណាក់កាល​ថ្មី​មួយ​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​យូរ​លង់​រវាង​ប្រទេស​ជិត​​ខាង​​ទាំង​​ពីរ​​អាមេរិក​​និង​កាណាដា​នេេះ។

រដ្ឋបាល​​លោក ​Trump ​បាន​​សំរេចចិត្ត​​យក​ពន្ធ​លើ​ការ​នាំចូល​ឈើ​សំណង់​​មក​ពី​កាណាដា​​​​ប្រមាណ ​​២០ %​​
រដ្ឋបាល​​លោក ​Trump ​បាន​​សំរេចចិត្ត​​យក​ពន្ធ​លើ​ការ​នាំចូល​ឈើ​សំណង់​​មក​ពី​កាណាដា​​​​ប្រមាណ ​​២០ %​​ REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ឈើ​សំណង់​រវាង​សហរដ្ឋអាមេរិក​និង​កាណាដា បាន​ចាប់​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដោយ​កាលពី​ថ្ងៃ​អង្គារ​២៥​មេសា​ ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ប្រកាស​​យក​ពន្ធ​លើ​ការ​នាំ​ចូល​ឈើ​សំណង់​មក​ពី​ប្រទេស​កាណាដា​ប្រមាណ​២០%​។  ភាពតានតឹង​រវាង​រវាង​អាមេរិក​និង​កាណាដា​នៅ​លើ​ជម្លោះ​ពាណិជ្ចកម្ម​នាំ​ឈើ​កាណាដា​នេះ​គឺ​ជា​លើក​ទី​៥​ហើយ​ចាប់​តាំង​ពី​ទស្សវត្តន៍​ឆ្នាំ​៨០​មក។

 

នៅថ្ងៃអង្គារ​ម្សិលមិញ​ក្នុង​កិច្ចសន្ទនា​ជាមួយ​លោកដូណាល់តាំ្រ​ប្រធានាធិបតីអាមេរិក នាយក​រដ្ឋមន្ត្រី​ប្រទេស​កាណាដាលោក Justin Trudeau បានឆ្លើយតប​យ៉ាងម៉ឹងម៉ាត់វិញ​ទៅ​កាន់​ប្រធានាធិបតីអាមេរិក​វិញ ថា​រដ្ឋាភិបាល​កាណាដា​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារផល​ប្រយោជន៍​សេដ្ឋកិច្ច​កាណាដា រួម​ទាំង​មាន​ការ​ប្តឹង​ឧទ្ធរណ៍​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក OMC  ឬ ក៏ទៅកាន់ស្ថាប័ន​អាជ្ញា​កណ្តាល​ទទួល​បន្ទុក​លើ​កិច្ច​ព្រមព្រៀង​ផ្តោះប្តូរពាណិជ្ចកម្ម​ដោយ​សេរី​នៅ​អាមេរិក​ខាង​ជើង(​Aléna )។

​ថ្នាក់ដឹកនាំ​កាណាដា​​ថែម​ទាំង​បាន​វាយ​តម្លៃ​ទៀត​ថា សេចក្តី​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​លោក​ដូណាល់តាំ្រ​នៅ​​ក្នុង​ការ​យក​ពន្ធ​២០%​លើ​ការ​នាំ​ចូល​ឈើ​កាណាដា​នោះ​គឺ ជា​រឿងមួយ​ដ៏​ អយុត្តិធម៌ គ្មាន​សមហេតុផល​និង​គ្មាន​មូលដា្ឋន។

លោក នាយក រដ្ឋមន្ត្រីកាណាដា  Trudeau ​បញ្ចេញសំដីដ៏ធ្ងន់ៗបែប​នេះ​ ​នៅ​នា​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ក្រុមហ៊ុន​កុមព្យុទ័រ​មួយ។ លើសពីនេះ រដ្ឋាភិបាល​កាណាដា​ថែម​ទាំងបាន​សន្យា​ទៀត​ថា​នឹង​ជួយ​ដល់​សហគ្រាស​នានា​ក៏ព្រមទាំង​បុគ្គលិក​ណា​ដែល​បាន​បាត់​បង់​ការងារ​របស់​ពួកគេ​​ដោយសារតែ​សេចក្តី​សម្រេចចិត្ត​របស់​អាមេរិក​នេះ។ លោក Trudeau ​បានថ្លែងសង្កត់ពាក្យទៀតា ការងារ​របស់​ខ្ញុំ​គឺ​ដោះស្រាយ​និង​ការពារ​ផលប្រយោជន៍​របស់ប្រទេស​កាណាដា​បើទោះបី​ជានៅ​ក្នុង​បញ្ហា​ណា​មួយ​ក៏​ដោយ​ក្តី។

គួររំលឹកថា អាជីវករ​ឈើ​អាមេរិក​កាលពី​ខែ​វិច្ចិកា​ឆ្នាំ​មុន​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា បាន​សុំ​ឲ្យ​ក្រសួង​ពាណិជ្ចកម្ម​អាមេរិក បើក​ការស៊ើបអង្កេត​មួយ​ដោយ​​ពួក​គេ​ជឿជាក់​ថា ក្រុម​អាជីវករ​ឈើ​កាណាដា​ដែល​ជា​គូ​ប្រជែង​របស់​ខ្លួនបាន​ទទួល​ឧបត្ថម្ភធន​មិន​សមហេតុសមផល​។​​​

គួររំលឹកថា ទំនាក់​ទំនង​រវាង​លោក​ដូណាល់ត្រាំ​និង​លោក Justin Trudeau ​មកទល់ពេលនេះ មានភាពល្អ​ប្រសើរ​។​ ក៏ប៉ុន្តែ លោកត្រាំ ដែល​គោរព​ចំពោះ​កិច្ច​សន្យា​នានា​របស់​ខ្លួន​នោះ បាន​ចាប់​ផ្តើម​វាយលុក​​ទៅលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នានា​ដែលតាមយោបល់​របស់​លោក ​ប្រជាជនអាមេរិក​បាន​បាត់បង់​អត្ថប្រយោជន៍របស់ខ្លួន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ