ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT
អាមេរិក

ពលរដ្ឋ​​វ៉េណេស៊ុយអេឡា​​ជាង​​៧លាននាក់​​បោះឆ្នោត​​ប្រជាមតិ​​​រៀបចំ​​ដោយ​​ក្រុមប្រឆាំង​​​នឹង​ប្រធានាធិបតី​​

media  
អ្នកបោះឆ្នោត​ប្រជាមតិ​ក្រៅផ្លូវការ ​នៅ​វ៉េណេស៊ុយអេឡា​ ថ្ងៃអាទិត្យ​១៦កក្កដា ២០១៧ Reuters

ថ្ងៃអាទិត្យ​ម្សិលមិញ ​ប្រជាជន​វ៉េណេស៊ុយអេឡា​ជាង​​៧លាន១សែន៨ម៉ឺននាក់​​បាន​នាំគ្នា​បោះឆ្នោត​ប្រជាមតិ​​ដែល​រៀបចំ​ដោយ​ក្រុម​ប្រឆាំង​​ប្រធានាធិបតី​ម៉ាឌូរ៉ូ។ ​​ប្រជាមតិ​​​​​នេះ​មានទិសដៅ​ទាត់ចោល​គម្រោង​រដ្ឋធម្មនុញ្ញ​របស់​លោក​ម៉ាឌូរ៉ូ ដាក់​សម្ពាធ​​លើ​​ប្រធានាធិបតី​​ថែមទៀត។ អ្នកបោះឆ្នោត​ជាង​៩៨ភាគរយ បានបោះឆ្នោត​ប្រឆាំង​លោក​ម៉ាឌូរ៉ូ។

​​ ​ប្រជាមតិ​នៅ​វ៉េណេស៊ុយអេឡា ថ្ងៃអាទិត្យ​ម្សិលមិញ ជាប្រជាមតិ​រៀបចំឡើង​ដោយ​ក្រុមប្រឆាំង​ប្រធានាធិបតី ម៉ាឌូរ៉ូ។ មិនមែន​ជា​ប្រជាមតិ​ផ្លូវការ​ទេ។ លោក​ម៉ាឌូរ៉ូ​បាន​ចាត់ទុក ​ប្រជាមតិ​នេះ ថា​ខុសច្បាប់។ ​ប៉ុន្តែ ក្នុង​ចំណោម​អ្នកបោះឆ្នោត​​១៩លាន៥សែននាក់​ ​ក្រុមប្រឆាំង​​អាច​ប្រមូលបាន​​អ្នកដែល​ទៅ​បោះឆ្នោត​បាន​​​​​ជាង​៧លាន​នាក់ ទាំងក្នុង​ប្រទេស​​និង​​ក្រៅប្រទេស។ អ្នកបោះឆ្នោត​​នៅបរទេស បើ​យោងតាម​ក្រុមប្រឆាំង​មាន​ដល់​១លាននាក់។ សូមបញ្ជាក់ដែរ​​ថា ​វ៉េណេស៊ុយអេឡា មាន​ប្រជាជន​សរុប​ជាង​៣០លាននាក់។ ​

ប្រជាប្រិយភាព​​ប្រធានាធិបតី​​ម៉ាឌូរ៉ូកំពុង​ធ្លាក់ចុះខ្លាំង ដោយសារ​វិបត្តិ​សេដ្ឋកិច្ច និង​បាតុកម្ម​​រ៉ាំរ៉ៃ​​៣ខែ​មកនេះ។​ អាជ្ញាធរ​បាន​បង្ក្រាប​​បាតុកម្ម​ ធ្វើអោយ​មាន​មនុស្សស្លាប់​ជាង​១០០នាក់។

ខ្លឹមសារ​ប្រជាមតិ​វ៉េណេស៊ុយអេឡា ម្សិលមិញ​នេះ​ ផ្តោត​លើ​សំនួរ​ចំនួន​៣ ដែល​អ្នកបោះឆ្នោត​ត្រូវឆ្លើយ។ អ្នកដែល​បាន​​បោះឆ្នោត​៩៨,៣ភាគរយ បាន​បោះឆ្នោត​ទាត់ចោល​​​​គម្រោង​រដ្ឋធម្មនុញ្ញ​របស់​ប្រធានាធិបតី​ និង​បង្ហាញ​បំណង​​ចង់​អោយ​កងទ័ព​ការពារ​រដ្ឋធម្មនុញ្ញបច្ចុប្បន្ន​នេះ​​ ព្រមទាំង​ចង់​អោយ​​​មាន​​​ការ​បោះឆ្នោត​​មុន​​អាណត្តិ ​នៅ​ឆ្នាំ​២០១៨។ ដោយឡែក ​​ម្សិលមិញ​នេះ​ មា​នស្ត្រីអាយុ៦១​ឆ្នាំ​ម្នាក់បាន​សម្លាប់ និង​មនុស្ស​៣នាក់​រងរបួស ដោយសារ​ការ​បាញ់​ប្រហារ ក្នុង​សង្កាត់​ជនក្រីក្រ​មួយ នៅ​ទីក្រុង​ការ៉ាកាស។ បើ​យោងតាម​​សម្ព័ន្ធ​ក្រុមប្រឆាំង​ ហិង្សា​នេះ​ជាស្នាដៃ​របស់​ក្រុមទាហាន​មួយក្រុម។ ​ ​

តាំងពី​ចាញ់ឆ្នោត​សភា​ឆ្នាំ២០១៥មក ប្រធានាធិបតី​ម៉ាឌូរ៉ូ​បាន​បដិសេធ​ទទួលស្គាល់​សភា និង​ ​ចង់​អោយ​មា​ន​រដ្ឋធម្មនុញ្ញ​មួយថ្មី ​មក​ជំនួស​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៩។ ​លោក​ម៉ាឌូរ៉ូ​ធ្លាប់ប្រាប់ថា រដ្ឋធម្មនុញ្ញ​នេះចេញផ្ទាល់​​មកពីប្រជាជន​និង​កម្មករ​ក្នុងស្រុកតែម្តង​ មិនមែន​ជា​រដ្ឋធម្មនុញ្ញគណបក្ស​នយោបាយ​​ទេ។ លោក​ចង់​អោយ​សមាជិក​សភា​មួយចំណែក ទទួល​បាន​ការបោះឆ្នោតគាំទ្រ​​ពី​មនុស្ស​គ្រប់ស្រទាប់​វណ្ណៈ​ក្នុងសង្គម បែបយ៉ាង អ្នកចូលនិវត្តន៍ ជនពិការ រឺ​ក៏​​ខាង​​ផ្នែក​សហគ្រាស​​ជាដើម៕​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ