អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

មេដឺកនាំ​​ក្រុមប្រឆាំង​​២រូប​​ នៅ​​វ៉េណេស៊ុយអេឡា​ ត្រូវបាន​​ចាប់ខ្លួន​

លោកLeopoldo Lopez ​ឡេអូប៉ូលដូ ឡុបពេ និងលោកAntonio Ledezma ​អង់តូនីញ៉ូ ឡេដេហ្សម៉ា ជា​មេដឺកនាំ​ក្រុមប្រឆាំង​ នៅ​វ៉េណេស៊ុយអេឡា ​ត្រូវបាន​ចាប់ខ្លួន នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ។ បើយោងតាម​គ្រួសារ​ពួកគាត់ គឺក្រុម​​​​ភ្នាក់ងារ​ចារកិច្ច​វ៉េណេស៊ុយអេឡា​ជាអ្នកចាប់ខ្លួន​ពួកគាត់។ ​

លោក Leopoldo Lopez (ឆ្វេង) និងលោក Antonio Ledezma ជាមេក្រុមប្រឆាំង​សំខាន់​២រូប​នៅ​វ៉េណេស៊ុយអេឡា
លោក Leopoldo Lopez (ឆ្វេង) និងលោក Antonio Ledezma ជាមេក្រុមប្រឆាំង​សំខាន់​២រូប​នៅ​វ៉េណេស៊ុយអេឡា Leopoldo LOPEZ / AFP
ផ្សាយពាណិជ្ជកម្ម

មេក្រុមប្រឆាំងសំខាន់​នៅ​​វ៉េណេស៊ុយអេឡា​ គឺ​លោក​ Leopoldo Lopez ​ឡេអូប៉ូលដូ ឡុបពេ និងលោក​ Antonio Ledezmaអង់តូនីញ៉ូ ឡេដេហ្សម៉ា ត្រូវបាន​គេស្គាល់ថា ជាអ្នក​ដែល​បាន​អំពាវនាវ​ អោយធ្វើពហិកា​បោះឆ្នោត​ជ្រើសរើស​សភា​ធម្មនុញ្ញ​ ក្នុង​សប្តាហ៍​កន្លងទៅ​នេះ។ បើយោងតាម​ក្រុមគ្រួសារ​ពួកគាត់ ​ក្រុម​ភ្នាក់ងារ​ចារកិច្ច​វ៉េណេស៊ុយអេឡា ជាច្រើន​នាក់ បាន​នាំខ្លួន​​​មេដឺកនាំប្រឆាំង​ទាំង២រូបនេះចេញទៅ នៅ​ថ្ងៃអង្គារ​នេះ។ ភរិយា​របស់​លោក​ឡុបពេ បានុចះផ្សាយ​រូបភាព​វីដេអូ ដែលគេអាច​មើលឃើញ​មាន​ក្រុម​ប៉ូលិសដាក់​​លោក​ឡុបពេ ចូលឡាន រួចនាំ​គាត់​ចេញទៅ។

ភរិយា​លោក​ឡុបពេ​ប្រាប់ថា មិនដឹងថា តើ​គាត់ត្រូវបាន​នាំខ្លួន​ទៅ​ទីណាទេ។ ​មុននឹង​ត្រូវ​ចាប់ខ្លួន លោក​ឡុបពេ​​ធ្លាប់ត្រូវ​តុលាការ​កាត់ទោស​ជាប់ពន្ធនគារ​ ១៤ឆ្នាំ ​កាលពី​ឆ្នាំ​២០១៤ ​ពីតួនាទី​ក្នុង​ចលនា​បាតុកម្ម​ ដែលធ្វើអោយ​មាន​មនុស្សស្លាប់​៤៣នាក់។ ក្រោយ​ជាប់ពន្ធនាគារជិត​៣ឆ្នាំ​កន្លះ​មក លោកបាន​អនុញ្ញាតអោយ​ចេញ​ពីពន្ធនាគារ ប៉ុន្តែត្រូវជាប់ឃុំ​ក្នុង​ផ្ទះ ក្រោមការ​ឃ្លាំមើល​ពី​អាជ្ញាធរ។ ចំណែក​មេក្រុម​ប្រឆាំង​មួយរូបទៀត គឺ​លោក​ឡេដេហ្សម៉ា គឺជា​ចៅហ្វាយក្រុង​ការ៉ាកាស តែ​ត្រូវរង​ការចោទ​ប្រកាន់​​​ពីបទ​ពុករលួយ។ ​

វ៉េណេស៊ុយអេឡា​​​​ទើបនឹង​​បោះឆ្នោតជ្រើសរើស​សភា​ធម្មនុញ្ញ​ស្រប​តាម​បំណង​របស់​ប្រធានាធិបតី​ម៉ាឌូរ៉ូ ដែលចង់​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី និង​រំលាយ​សភាចាស់ចោល។ សភា​ចាស់ ​​ស្ថិត​ក្រោម​ការគ្រប់គ្រង​​របស់ក្រុមប្រឆាំង​​​តាំង​ពី​ឆ្នាំ​២០១៦មក ក្រោយ​ក្រុមប្រឆាំង​ឈ្នះឆ្នោត។ ​​​សមាជិកសភា​ធម្មនុញ្ញ​៥៤៥នាក់ នឹងចូល​ធ្វើការ​ នៅ​សភា​នៅថ្ងៃពុធ​ស្អែកនេះ។ ​សហគមន៍​អន្តរជាតិ មិនទទួលស្គាល់​សភា​ធម្មនុញ្ញ​វ៉េណេស៊ុយអេឡា​ទេ។ ក្រោយ​ការបោះឆ្នោត​សភា​ធម្មនុញ្ញវ៉េណេស៊ុយអេឡា ​​សហរដ្ឋ​អាមេរិក​បាន​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ប្រធានាធិបតី​ម៉ាឌូរ៉ូ ដែល​អាមេរិក​ចោទថា​ជាមេដឺកនាំ​ផ្តាច់ការ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ