ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាមេរិក

អាមេរិកចង់​​បិទ​បញ្ចប់វប្បធម៌​ធ្លាយ​ព័ត៌មាន​ដាក់​បន្ទុក​លើ​ប្រធានាធិបតី

media លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​ប្រកាស​បិទ​បញ្ចប់​វប្បធម៌​ធ្លាយ​ព័ត៌មាន​ប្រាប់​អ្នក​កាសែត REUTERS/Yuri Gripas

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អាមេរិក លោក Jeff Sessions បាន​ប្រកាស​ថា​ចង់​បិទ​បញ្ចប់ “​វប្បធម៌​ធ្លាយ​ព័ត៌មាន” ដែលបើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី វា​បាន​​រំខាន​ដល់​រដ្ឋបាល​លោក ដូណាល់ ត្រាំ និង​បាន​រំខាន​មិន​រដ្ឋបាល​នេះ​មាន​ដំណើរ​ការ​ល្អ​ត្រឹម​ត្រូវ។ លោក Jeff Sessions បាន​ប្រកាស​បង្កើនបរិមាណ​​​អង្កេត​មួយ​ទ្វេជា​បី ស្តី​ពី​ការ​ផ្សព្វផ្សាយ​ដំណឹង​​ដោយ​គ្មាន​អនុញ្ញាត​​នូវ​រាល់​ព័ត៌មាន​​សម្ងាត់ និង​បាន​អះអាង​មាន​មនុស្ស​បួន​នាក់​បាន​ជាប់​អង្កេត​ក្នុង​រឿង​នេះ។

“វប្បធម៌​ធ្លាយ​ព័ត៌មាន​ត្រូវ​បញ្ចប់ !” នេះ​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​​ក្នុង​សន្និសីទ​កាសែតក្បែរ​នាយក​ភ្នាក់ងារ​ចារកិច្ច ដោយ​បាន​បរិហារ​បន្ថែម​ទៀត​ថា ការ​បែក​ធ្លាយ​ព័ត៌មាន​ខ្លះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខ​ជាតិ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ក្រសួង​យុត្តិធម៌​នឹង​បើក​អង្កេត​​ប្រឆាំង​នឹង​អ្នក​និយាយ​ច្រើន​ជ្រុល​​ទៅ​កាន់​សារព័ត៌មាន​ ហើយ​ព្រម​ទាំង​ត្រួត​ពិនិត្យ​អំពី​លទ្ធភាព​​តាម​ផ្លូវ​ច្បាប់​ ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្តេចបង្ខំ​​​ស្ថាប័ន​សារព័ត៌មានឱ្យ​ប្រាប់​ឈ្មោះ​បុគ្គល​លួច​ផ្តល់​ព័ត៌មាន។ ប៉ុន្តែវិធានការ​បែប​​នេះ​ផ្ទុយ​ស្រឡះ​នឹងវិជ្ជាជីវៈសារព័ត៌មាន។

សម្រាប់​នាយក​ភ្នាក់ងារ​​ចារកិច្ច​ទទួល​បន្ទុក​​អង្កេត​ការ​ទម្លាយ​ព័ត៌មាន​សម្ងាត់​ លោក Dan Coats បាន​រំលឹក​ថា រាល់​ការ​ទម្លាយ​ព័ត៌មាន​ក្រៅ​ក្របខណ្ឌ​អនុញ្ញា​ត​គឺ​ជា​បទ​ឧក្រិដ្ឋ ! ជន​ណា​ហ៊ាន​ល្មើស​​ អាច​នឹង​ត្រូវ​ជាប់​ទោស​​ជា​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្បត់​សហគមន៍​ចារកិច្ច​ និង​ពលរដ្ឋ​អាមេរិក។ លោក​ថែម​ទាំង​បាន​គម្រាម​ទៀត បើ​ជន​ណា​ហ៊ាន​ទម្លាយ​ព័ត៌មានសម្ងាត់​ទៅ​ឱ្យ​អ្នក​កាសែត អ្នក​នោះ​នឹង​ត្រូវ​ជាប់​អង្កេត រួច​បញ្ជូន​ទៅ​តុលាការ​ឱ្យ​កាត់​ទោស​តាម​ច្បាប់ !

ជា​មួយ​នឹង​ពាក្យ​គំរាម​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក៏បាន​ផ្តល់​ឧទាហរណ៍​ជាក់​ស្តែង​ថា​មាន​មនុស្ស​បួន​នាក់​ហើយ​កំពុង​ជាប់​អង្កេត​​​។ ថ្វី​បើ​គ្មាន​ការ​បង្ហាញ​អត្តសញ្ញាណ​ ​មែន ប៉ុន្តែ​ជន​ទាំង​បួន​នោះទំនង​ជាមន្ត្រី​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋបាល​។

ចំណាត់ការ​​បែប​នេះ ​នឹងអាច​ជួយលើក​មុខ​លើក​មាត់​លោក​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​ប្រាកដ​ ព្រោះ​ថា​លោក​ដូណាល់ ត្រាំ ខឹង​សម្បារ​​ខ្លាំងណាស់​នៅ​ពេល​ឃើញ​មាន​ការ​ទម្លាយ​ព័ត៌មាន​ម្តងៗ។ ការ​លេច​ធ្លាយ​ដែល​បាន​ធ្វើ​ឱ្យ​ភាព​ជា​ប្រធានាធិបតី​របស់​លោក អាប់​អួរ​ខ្លាំង និង​ពេល​ខ្លះ​ក៏​មាន​ភាព​​​ជ្រុល​ហួសហេតុ​ខ្លាំង។ ប៉ុន្តែ​​​ក្រុម​អ្នក​កាសែតបាន​​​ឆ្លើយ​ការពារ​​ ថា ​នេះ​គោលការណ៍​ការងារ​របស់ខ្លួនដែល​មាន​ភារៈជាឆ្មាំ ជា​​​​ឆ្កែការពារ​ពលរដ្ឋ​ទល់​នឹង​រាល់​សកម្មភាព​អាក្រក់​របស់​រដ្ឋាភិបាល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ