អានតួអត្ថបទ

វ៉េណេស៊ុយអេឡា​បង្ក្រាប​ចរ​ន្ត​បះបោរ​យោធា​បាន​ទាន់​ពេល​

អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​​ម្សិលមិញ ថា​បាន​បង្ក្រាប​ចរន្ត​បះបោរ​​យោធា​មួយ​ក្រុម និង​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់​បង្ក​ភេរវកម្ម​​ ប្រឆាំង​រដ្ឋាភិបាល​ចំនួន ៧​នាក់។ ហើយ​គឺ​រូប​ប្រធានាធិបតី​ លោក នីកូឡា ម៉ាឌុយរ៉ូ​ ផ្ទាល់​តែ​ម្តង​ ដែល​ចេញ​មុខ​ប្រកាស​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ។

ប្រធានាធិបតី​វ៉េណេស៊ុយអែរ ចាត់​ទុក​ការ​វាយប្រហារ​យោធា​ជា​ភេរវកម្ម
ប្រធានាធិបតី​វ៉េណេស៊ុយអែរ ចាត់​ទុក​ការ​វាយប្រហារ​យោធា​ជា​ភេរវកម្ម Miraflores Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បើតាម​ខ្សែ​វីដេអូ​បង្អោះ​ផ្សាយ​តាម​អ៊ីនធ័រនែត ចរន្ត​បះបោរ​ក្នុង​រង្វង់​យោធា​បាន​​កគ្នា​ឡើង​ដើម្បី​ស្តារ​​ប្រទេសពីភាព​តាន​តឹង​ ដោយប្រកាស​ទាមទារ​ឱ្យ​វ៉េណាស៊ុយអេឡា​​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ ! មាន​គ្នា​ប្រមាណ​ជាង​១០នាក់ ក្នុង​ឯកសណ្ឋាន​យោធា ទាហាន​ម្នាក់​បាន​ ដែល​ទំនង​ជា​អតីតមេទ័ព​កង​​ឆ្មាំសន្តិសុខ​ផង បាន​ប្រកាស​ថា​សកម្មភាព​របស់​ពួក​គេ​មិន​មែន​ជា​រដ្ឋប្រហារ​ទេ តែ​ជា​សកម្មភាព​ពលរដ្ឋ​និង​យោធា​ក្នុ​ងបំណង​រៀចំ​សណ្តាប់​ធ្នាប់ប្រទេស​តាម​ច្បាប់​​ធម្មនុញ្ញឡើង​វិញ។

ប៉ុន្តែចរន្ត​នេះបាន​ស្លាប់​មុន​កើត ! ​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ ​ បានលើក​សរសើរ​កងកម្លាំង​រដ្ឋាភិបាល ដែល​អាច​បង្ក្រាប​​និង​កម្ចាត់​ក្រុម​យោធា​បះបោរនេះ​ដែល​ហ៊ាន​​បើក​ការ​វាយប្រហារ​​នៅ​ក្នុង​បន្ទាយ​ទាហាន​​ ក្នុង​ខេត្ត​វ៉ាឡង់ស្យ៉ា មិន​ឆ្ងាយ​ប៉ុន្មាន​ពីរដ្ឋធានី​ការ៉ាកាស កាលពី​ព្រលឹម​ថ្ងៃ​សុក្រ​។

ការ​វាយប្រហារ​នេះ បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ និង​មាន​ការ​ចាប់​ខ្លួន​ជា​ច្រើន​នាក់ ជា​ជនស៊ីវិលផង ជា​ទាហានផង។ សម្រាប់​លោក​ប្រធានាធិបតី​ ទង្វើ​នេះ ជា​ការ​វាយប្រហារ​ភេរវកម្ម ! និង​ជា​ភេរវកម្ម​ដែល​រៀប​ចំ​ឡើងដោយ​បក្ស​ប្រឆាំង​ ព្រម​ទាំង​បាន​​ការ​គាំទ្រ​ហិរញ្ញវ​ត្ថុ​ពី​សហរដ្ឋ​អាមេរិក​និង​កូឡុំប៊ី។​ ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ លោក ម៉ាឌូរ៉ូ បាន​អះអាង​នៅ​មាន​ជន​បះបោរ​ជា​ច្រើន​នាក់​កំពុង​រត់​គេច​ខ្លួន ហើយ​យោធា​រដ្ឋាភិបាល​កំពុង​តាម​ស្វែរ​រក​ចាប់​ខ្លួន​ទៀត​នៅ​ថ្ងៃចន្ទ​នេះ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​​កង​​កម្លាំង​យោធា​យ៉ាង​សន្ធឹក​សន្ធាប់​​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​ក្រុង​វ៉ាឡង់ស្យ៉ា។

សម្រាប់​ក្រុម​ប្រឆាំង​ សកម្មភាព​របស់​យោធា​បះបោរ​មួយ​ក្រុម​នេះ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ជាក់​ស្តែង​របស់​សង្គម​វ៉េណេស៊ុយឡា ហើយ​ជឿជាក់​ថា​នឹង​មាន​ចរន្ត​ងើប​បះបោរ​ជា​បន្ត​បន្ទាប់​ទៀត។

សូម​បញ្ជាក់​ថា វ៉េណាស៊ុយអេឡា​​ធ្លាក់​ក្នុង​សម្ពាធ​នយោបាយ​និង​សង្គម​ យ៉ាង​តាន​​តឹង​បំផុត​ តាំង​ពី​ជាង​បួន​ខែមក ដោយ​មាន​ចលនា​បាតុកម្ម​ស្ទើរ​ជា​រៀងរាល់​ថ្ងៃប្រឆាំង​រដ្ឋាភិបាល​កាន់​អំណាច។ វិបត្ត​កាន់​តែ​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត នៅ​ពេល​មា​នការ​បោះឆ្នោតបង្កើត​សភា​ធម្មនុញ្ញ​កាលពី​ថ្ងៃទី ៣០​កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ