ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាមេរិក

អ.ស.ប.៖ ​អង្គការ​​​រដ្ឋអ៊ីស្លាម​​​នៅតែ​​​មាន​​​សមត្ថភាព​​​​​​​​វាយប្រហារ​​​ថ្វីត្បិត​តែ​​​​​មាន​​​ការ​​វាយ​​បង្ក្រាប​​​ពី​​​​កងទ័ព​​​អន្តរជាតិ​

media  
សមាជិក​​ក្រុម​អ៊ីស្លាម​ស្រែក​ជា​ពាក្យ​ស្លោក​តវ៉ា​ប្រឆាំង​នឹងក្​រឹត្យ​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ហ្សាកាតា​​វាយបំបែក​អង្គការ​រដ្ឋអ៊ីស្លាម​​​ REUTERS/Beawihart

យោង​តាម​របាយការណ៍​មួយ​របស់​អសប​​​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​​ឲ្យ​ដឹង​ថា​" ក្រុម​​ជីហាត​​អង្គការ​​រដ្ឋអ៊ីស្លាម​​និង​​ក្រុម​​ភេរវជន​​អៃកៃដា ​​នៅ​តែ​មាន​​សមត្ថភាព​​ក្នុង​​ការ​វាយប្រហារ​​ភេរវនិយម​​ដ៏​​សំខាន់ៗ​​នា​​អំឡុង​​ពេល​​​៦​​ខែ​​​ដើម​​ឆ្នាំ​ ២០១៧​​នេះ​​ បើ​ទោះបី​ជា​​មាន​​ការ​​វាយ​បង្ក្រាប​​​​ពី​​សំណាក់​​កងទ័ព​អន្តរជាតិ​​យ៉ាង​​ណា​ក្តី"។​

លោក​ Donald Trump ប្រធានាធិបតី​អាមេរិក កាលពី​ខែ​កក្កដា​មុន​ធ្លាប់​បាន​ថ្លែង​ថា​ “ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ឆាប់​រហ័ស​បំផុត​”​។ ការអះអាង​យ៉ាង​នេះ​របស់​​លោក ត្រំ គឺ​នៅ​ខណៈ​ពេល​ដែល​កងទ័ព​សម្ព័ន្ធ​អន្តរជាតិ បាន​វាយ​ដណ្តើម​បាន​​ទីក្រុង​Mossoul ​របស់​អ៊ីរ់ាក់​មក​វិញ​។ ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​មួយ​ភាគ​ធំ​របស់ អ.ស.ប. ពុំ​សូវ​ប្រាកដប្រជា​ក្នុងចិត្ត​ពេក​នោះទេ។​​​​

ពីព្រោះ ទោះបី​ជា​​កងទ័ព​អន្តរជាតិ ធ្វើការ​វាយបង្រ្កាប​យ៉ាង​​ខ្លាំងក្លា​នៅ​​អ៊ីរ៉ាក់​និង​នៅ​ស៊ីរី​ក្តី ​​ក៏ពួកភេរវជន​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​តែ​មាន​សមត្ថភាព​ទប់ទល់​ជានិច្ច ជាអាទិ៍​​ការ​ផ្ទេរ​មូលនិធិ​​ទៅ​ផ្គត់ផ្គង់​អោយ​ដល់​ក្រុមគ្នា​គេ​​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​តំបន់​សង្គ្រាម​នៅ​ដើម​បូព៌ា-នេះបើ​តាម​របាយការណ៍​របស់​អសប ​ដែល​បាន​ផ្សព្វ​ផ្សាយ​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ។ នៅ​ក្នុង​ការ​បញ្ជូន​មូលនិធិ នេះ ពួក​អង្គការ​ភេរវនិយម​ បាន​ប្រើ​ល្បិច​កល ដោយ​ធ្វើការ​ផ្ទេរ​ទឹកលុយ​​ក្នុង​ចំនួន​ដ៏​តិចតួច​ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​គេ​មាន​ការ​សង្ស័យ​ឬ​អាច​ចាប់ថ្នាក់បាន​។​

របាយការណ៍​របស់​អ.ស.ប.​ដែល​មាន​កម្រាស់​២៤​ទំព័រ​ បាន​លើក​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ភេរវជន​របស់​អង្គការរដ្ឋ​អ៊ីស្លាម នៅ​តែ​មាន​កម្លាំង​តស៊ូ​និង​ចិត្ត​មានៈ​​ដើម្បី​ធ្វើ​ការវាយ​ប្រហារ​នៅ​ក្រៅ​តំបន់​ដើមបូព៌ា ជាអាទិ៍​ផ្ទាំង​ស៊ីប​ជា​អាទិភាព​គឺ​អឺរ៉ុប។

យោងតាមអ្នកជំនាញ​របស់​អ.ស.ប.​ដដែល អង្គការ​រដ្ឋអ៊ីស្លាម មិន​គ្រាន់តែ​ធ្វើការ​វាយប្រហារ​នៅ​អឺរ៉ុប​ឬ​ក៏​នៅ​អាហ្វ្រិក​ខាង​កើត​និង​ខាង​លិច ឬ​ក៏​តំបន់​អាស៊ី​កណ្តាល​និង​ឧបទ្វីប​អារ៉ាប់​ប៉ុណ្ណោះ​ទេ តែ​ឥឡូវនេះ វា​បាន​លាត​សន្ធឹងរហូត​​ទៅ​រហូត​ដល់​តំបន់​អាស៊ី​ភូមិភាគអាគ្នេយ៍​ទៀត ជាពិសេស​នៅ​ក្នុង​ប៉ែក​ខាង​ត្បុង​នៃ​ប្រទេស​ហ្វីលីពីន​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​ចង់​យក​ធ្វើ​ជាទីតាំង​ថ្មី​របស់​ពួក​ខ្លួនទៀត​៕​​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ