ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អាមេរិក

ដំណើរ​ទស្សនកិច្ច​ដើម្បី​សន្តិភាព​របស់​សម្តេចប៉ាប ហ្វ្រង់ស័រ នៅ​ប្រទេស​កូឡុំប៊ី

media សម្តេច​សង្ឃប៉ាប ដែល​ជា​ប្រមុខ​សង្ឃ​​កាតូលិក ត្រូវ​បាន​ទទួលស្វាគម​ដោយ​ប្រធានាធិបតី​កូឡុំប៊ី លោកJuan Manuel Santos ជ័យលាភី​ណូបែល​សន្តិភាព កាលពី​ថ្ងៃ​ទី ៦​កញ្ញា ២០១៧ ©Osservatore Romano/Handout via REUTERS

ប្រមុខ​សាសនា​កាតូលិក សម្តេច​ប៉ាប ហ្វ្រង់ស័រ តាំង​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​កូឡុំប៊ី។ គោលដៅ​នៃ​ទស្សនកិច្ច រយៈពេល ៥​ថ្ងៃ របស់​ប្រមុខ​សាសនា​កាតូលិក គឺ​ដើម្បី ជំរុញ គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព ដ៏​ផុយស្រួយ ដែល​រដ្ឋាភិបាល​កូឡុំប៊ី ទើប​សម្រេច​ចុះ​បាន​ជាមួយ ក្រុមឧទ្ទាម​ទ័ពព្រៃ ចាស់ឆ្នាំ ហ្វាក FARC កាល​ពី​ឆ្នាំ​ទៅមិញ។

សម្តេចប៉ាប ហ្វ្រង់ស័រ មាន​វត្តមាន​ក្នុង​ទឹកដី​កូឡុំប៊ី ដើម្បី គាំទ្រ​នយោបាយ​ផ្សះផ្សារ​ជាតិ របស់​ប្រទេស​មួយនេះ។ នៅ កូឡុំប៊ី សម្តេចប៉ាប ហ្វ្រង់ស័រ​នឹង​ឆ្លៀត​លើកឡើង​ផងដែរ​រូបភាព​ផ្ទុយគ្នា​របស់​កូឡុំប៊ី ប្រទេស​មួយ​នៃ​តំបន់​អាមេរិក​ខាងត្បូង។ ផ្ទុយគ្នា ព្រោះថា ប្រជាជន​របស់​កូឡុំប៊ី​ជឿ​កាន់​គោរព​គ្រិស្តសាសនា ប៉ុន្តែ កូឡុំប៊ី​ក៏​ជា​ប្រទេស​ដែល​ហិង្សា​ណាស់​ដែរ។ កូឡុំប៊ី ដែល​សំបូរ​ដោយ​ការជួយដូរ គ្រប់ប្រភេទ មិនថា មនុស្ស ឬ​ថ្នាំញៀន ត្រូវ​បាន​គេ​ស្គាល់​ផងដែរ ថា​ជា​ប្រទេស​ដែល​សំបូរ​ដោយ​ចលនា​ទ័ព​ព្រៃ ប្រឆាំង​រដ្ឋាភិបាល។

សម្រាប់ ប្រមុខ​សាសនា​កាតូលិក ប៉ាប ហ្រ្វង់ស័រ ទស្សនកិច្ច​ទៅ​កូឡុំប៊ី​លើកនេះ ជា​ទស្សនកិច្ច​ពិសេស ដែល​នៅក្នុង​នោះ ព្រះអង្គ​នឹង​ជួយ​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​កូឡុំប៊ី លះបង់​ចោល អតីតកាល​ដ៏​ហិង្សា និង​យល់ព្រម ដើរ​ទៅមុខ នៅលើ​ផ្លូវ​សន្តិភាព ដែល​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​រ័ន ម៉ានុយអែល សាន់តូស ទើប​តែ​នាំ​យក​មក​ឲ្យ ប្រទេស កាលពី​ឆ្នាំ​មុន។ ជា​ប្រវត្តិសាស្រ្ត រដ្ឋាភិបាល​កូឡុំប៊ី ដឹកនាំ​ដោយ​ជ័យលាភី​ណូបែល​សន្តិភាព សម្រេច​ចុះបាន កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ពួកឧទ្ទាម​ទ័ពព្រៃ ហ្វាក ដើម្បី​បិទបញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ដ៏រ៉ាំរ៉ៃ ដែល​បាន​ញាំញី កូឡុំប៊ី រយៈពេល ៥២​ឆ្នាំ និង​ដែល​បាន​សម្លាប់​មនុស្ស ជិត​៣សែន (២៦០ ០០០នាក់ ស្លាប់ និង​ជនភៀសខ្លួន​ចំនួន ៧លាន​នាក់)។

សម្តេចប៉ាប​ហ្វ្រង់ស័រ ធ្វើដំណើរ​ទៅ​កូឡុំប៊ី នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​នេះ ទើប​បាន​ស្គាល់ ឡើងវិញ រសជាតិ​សន្តិភាព គួរ​ឲ្យ​ជឿជាក់ ព្រោះថា ក្រៅតែ​ពី​ទ័ពព្រៃ ជិត ៧ពាន់​នាក់​របស់​ក្រុមហ្វាក យល់ព្រម​ទម្លាក់​អាវុធ នៅ​ឆ្នាំនេះ​ហើយនោះ ចលនា​ឧទ្ទាម​ទ័ព​ព្រៃ​មួយទៀត ដែល​តូច​ជាង​ហ្វាក ក៏​ទើប​ចុះ​បាន​កិច្ចព្រមព្រៀង លើ​បទឈប់បាញ់ កាលពី​ថ្ងៃ​ចន្ទ កន្លងទៅ គឺ ៣​ថ្ងៃ​មុន ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខសង្ឃ​កាតូលិក ប៉ាប ហ្វ្រង់ស័រ នៅ កូឡុំប៊ី។

វត្តមាន​របស់​សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅ​បាន​បង្ក​ឲ្យ​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ មួយទៀត នោះ គឺ​សូម្បី​តែ​មេក្រុម​ម៉ាហ្វីយ៉ា ដ៏ល្បី​ឈ្មោះ​របស់​កូឡុំប៊ី Dario Usuga ឈ្មោះ​ហៅ​ក្រៅ Otoniel ក៏​បាន​យល់ព្រម ចេញមុខ​ជាលើក​ទី១ នៅ​ទូរទស្សន៍ និង​ចង់​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ដែរ។ លក្ខខណ្ឌ​អំណោយផល​ខាងលើ នឹង​ជួយ​ឲ្យ​សម្តេចប៉ាប​ហ្រ្វង់ស័រ កាន់តែ​មាន​កម្លាំងចិត្ត ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កូឡុំប៊ី លះបង់​ចោល​ទាំងស្រុង ប្រពៃណី ធ្វើសង្រ្គាម​ទ័ពព្រៃ និង​ត្រលប់​មក​រួមគ្នា ដើម្បី​ទទួល​យក​ប្រយោជន៍​ពី​សុខសន្តិភាព​ជានិរន្ត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ