អានតួអត្ថបទ

អៀម៉ាកាន់​តែ​កំណាច​ ​Florida ​ជម្លៀស​មនុស្ស​ជាង​៥​លាន​នាក់​

ព្យុះ​អៀម៉ា ដែលបាន​ឡើង​កម្លាំង​ក្លាយ​ជា​ព្យុះ​កំណាច​បំផុត​និង​​បាន​បោក​បក់​យ៉ាង​ខ្លាំង​លើ​កោះ​គុយបា ​នៅ​ថ្ងៃ​សុក្រ ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​។ ការ​ត្រៀម​ប្រឈម​​បាន​ជំរុញ​ឱ្យ​មាន​ការ​ជម្លៀស​ពលរដ្ឋ​ដល់​ទៅ​ប្រមាណ​ជាង​៥​លាន​នាក់។ ទន្ទឹម​គ្នា​ព្យុះ​​សង្ឃរ៉ា​ ស្ហូហ្សេ មួយ​ទៀត​កំពុង​កកើត​ឡើង​បក់​រំកិល​កាន់​មក​ជិត​តំបន់​អង់ទី ហើយ​ព្យុះ​ទី​បី​ ឈ្មោះ​ Katia បាន​មក​ដល់​​ម៉ិចស៊ិក​ ដែល​ទើប​រង​គ្រោះ​រញ្ជួយ​ដី​មរណៈ​កាលពី​ម្សិលមិញ។

រូបថត​ផ្កាយ​រណប​ ថត​ព្យុះ​ Irma  លើ​គុយប៉ា ថ្ងៃទី ៨ កញ្ញា ២០១៧
រូបថត​ផ្កាយ​រណប​ ថត​ព្យុះ​ Irma លើ​គុយប៉ា ថ្ងៃទី ៨ កញ្ញា ២០១៧ Courtesy NASA/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​សម្លាប់​ជីវិត​មនុស្ស​អស់ ១៩​នាក់ នៅ​ពេល​បោក​បក់​លើ​តំបន់​កោះ​ការ៉ាអ៊ីប តាំង​ពី​ថ្ងៃពុធ​មក អៀម៉ា​បាន​ឡើង​កម្លាំង​ខ្លាំង​ដល់​កំពូលវិញ ​នៅ​ពេល​ឆ្លង​កាត់​ប្រទេស​គុយបា ដែល​បាន​រង​គ្រោះ​ព្យុះ​ភ្លៀង​ខ្លាំង​ស្រេច​ទៅ​ហើយ និង​ដែល​បាន​​​ការ​ជម្លៀស​ពលរដ្ឋ​​​ដល់​ទៅ​ជាង​មួយ​លាន​នាក់ ជា​កិច្ចការពារ។ ក្រុង​ឡាហាវ៉ាន​ ក៏​បាន​ប្រកាស​អាសន្ន​។

សហរដ្ឋ​អាមេរិក​ក៏​កំពុង​ត្រៀម​អាសន្ន​ដែរ !

អៀម៉ា​ដែល​ទំហំ​ធំជាង​រដ្ឋFlorida​ នឹងវាយ​បោក​បក់​លើ​ក្រុង​មីអាមី​ក្នុង​ល្បឿន​២៤០​គមក្នុង​ម៉ោង។ អាជ្ញាធរ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​៥,៦​លាន​នាក់​ភៀស​ខ្លួន ព្រោះ​គ្មាន​តំបន់​ណាមួយ​នៃ​រដ្ឋ​ អាច​គេចរួច​ពី​ព្យុះ​សង្ឃរា​យក្ស​អៀម៉ា​បាន​ទេ។ ​កាលពី​ឆ្នាំ​១៩៩២ ព្យុះAndrew​ក្នុង​កំរិត​៥​ខ្ពស់​ខ្លាំង​ដូច​អៀម៉ា​ តែ​មាន​ទំហំ​តូច​ តូច​ជា​អៀម៉ា​ឆ្ងាយ​ណាស់។ ភាព​អាសន្ន​ត្រូវ​បាន​ចូល​ជា​ធរមាន​នៅរដ្ឋ Florida ​ហើយ ហើយ​បាន​ពន្លាត​ដល់​រដ្ឋ​ហ្ស័កហ្ស៊ី ការ៉ូលីនខាង​ត្បូង​និង​វៀហ្ស៊ីនីទៀត។

យោធា​អាមេរិក​ក៏​បាន​បញ្ចេញ​នាវា​ចម្បាំង និង​រថយន្ត​មុជទឹកបាន​ចំនួន​​ពីរ​គ្រឿង​ ផ្ទុក​កម្លាំង​សង្គ្រោះ​បី​រយ​នាក់ ឧទ្ធម្ភាចក្រ​២៧​គ្រឿង ព្រម​ទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ជា​ច្រើន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ជាក់​ស្តែង​​របស់​ជនរងគ្រោះ។

ចំណែក​នៅ​ខាង​តំបន់​ការ៉ាអ៊ីប ​​អៀម៉ាទៅ​ផុត​មិន​ទាន់​ស្រួលបួល​ផង ​José ដ៏​កំណាច​ខ្លាំង​ក្នុង​៤ នៃ​មាត្រដ្ឋាន​៥ បាន​មក​​​ដល់​។ ​ Saint-Martin​និង Saint-Barthélemy ដែល​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ពី អៀមា (អស់​ប្រមាណ​ដល់​ទៅ ១២០០​លាន​អឺរ៉ូ បើ​គិត​ពី​ទឹក​ប្រាក់​ត្រូវ​ផ្តល់​សំណង​ដល់​ពលរដ្ឋ តាម​ប្រព័ន្ធ​ធានារ៉ាប់រង​គ្រោះ​ធម្មជាតិ) បានប្រកាស​អាសន្នជា​ថ្មី​ទៀត។ ខាង​ម៉ិចស៊ិក​ ក៏​មិន​គ្រាន់​បើ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី ម៉ិចស៊ិច​ត្រូវ​រង​ការ​ប្រហារ​ពី​ព្យុះ​កេត្យា តែ​ជា​សំណាង​ល្អ​ព្យុះ​នេះ​បាន​​ចុះ​ខ្សោយ​ក្លាយ​ជា​ព្យុះ​ភ្លៀង​ធម្មតា​ ជាមួយ​នឹង​កម្លាំង​ខ្យល់​បោក​បក់​ ១២០​គ.ម.​ក្នុង​ម៉ោង​ នៅ​ពេល​ប៉ះ​ដែន​ទ្វីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ