អានតួអត្ថបទ
ខ្យល់​ព្យុះ​ គ្រោះ​មហន្តរាយ​ធម្មជាតិ​​

​លោក​​ Donald Trump ​ប្រកាស​​​​​​ស្ថានភាព​​​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​​​រដ្ឋ​ ​Florida​​

ខ្យល់​ព្យុះ​កំណាច​ Irma បាន​វាយប្រហារ​​តំបន់​​​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​នៃ​រដ្ឋ ​Florida នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ដល់​ថ្ងៃ​ចន្ទ​នេះ​ ដោយ​​បាន​បោក​បក់​យ៉ាង​ខ្លាំង​ក្លា​​និង​​ផ្តួល​រំលំ​ដើម​ដួង បង្គោល​ខ្សែភ្លើង​និង​ការ​ធ្លាក់​ទឹក​ភ្លៀង​យ៉ាង​សម្បើម​អស្ចារ្យ។​

បុរស​​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​ដើម​ឈើ​នា​ពេល​មាន​​ព្យុះ​ Irma កាលពី​ថ្ងៃ​ទី​១០​កញ្ញា​២០១៧​
បុរស​​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​ដើម​ឈើ​នា​ពេល​មាន​​ព្យុះ​ Irma កាលពី​ថ្ងៃ​ទី​១០​កញ្ញា​២០១៧​ Monroe County SheriffÕs Department/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ព្រមាន​របស់​មជ្ឈមណ្ឌល​អាមេរិក​ទទួល​បន្ទុក​ខាង​ផ្នែក​សា្រវជ្រាវ​​ខ្បល់​ព្យុះ​​(NHC) នៅ​យប់​ថ្ងៃ​អាទិត្យ​នឹង​ថ្ងៃ​ចន្ទ​ ព្យុះ Irma នឹង​នាំ​មក​​នួវ​​សន្ទុះ​ខ្យល់​​យ៉ាងខ្លាំងក្លា​​និង​ជំនោរ​​ព្យុះ​ដ៏​កាច​​សាហាវ​ នៅ​លើ​កោះ Keys ក៏​ព្រម​ទាំង​មួយ​ផ្នែក​ធំ​នៅ​ភាគ​កណ្តាល​និង​ភាគ​ខាង​លិច​នៃ ​រដ្ឋ​Florida។ មជ្ឈមណ្ឌល NHC​ បាន​​ព្រមាន​ប្រាប់​ដែរ​ថា​​ ព្យុះ​Irma នៅ​ថ្ងៃ​ចន្ទ​នេះ ប្រហែល​ជា​ជា​នឹង​ក្លាយ​ជា​ខ្យល់​ព្យុះ​ត្រូពិច​ជា​ថ្មី​ម្តង​ទៀត។

គួររំលឹកថា ព្យុះ​Irma ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទី​៤​ក្នុង​កំរិត​ទី​៥ បាន​វាយប្រហារ​បំផ្លិច​បំផ្លាញ ទូក​ ក​ប៉ាល់ ​និង ​ផ្ទះ​សម្បែង ​របស់​​ប្រជាជន​នៅ​កោះ Keys ​​ដែល​ពួក​គេ​បាន​បោះបង់​ចោល។​ ព្យុះ Irma នេះ ​បាន​បន្ត​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀត ​នៅ​ព្រឹកថ្ងៃអាទិត្យ​ក្នុង​​ រដ្ឋ​ Florida ​ដោយ​លើក​នេះ​​សំដៅ​ទៅ​លើ​កោះ​ Marco ​ក្នុង​សន្ទុះ​ល្បឿន​ ១៨៥​ គម ក្នុង​មួយ​ម៉ោង។

ចំណែក​លោក​​ដូណាល់​ត្រំ បន្ទាប់ពីបាន​ឈប់​សំរាក​នា​ចុង​សប្តាហ៍​នៅ​ ​Camp David ដែល​ជា​ទី​រមណីយដ្ឋាន​ជាផ្លូវការ​របស់​ប្រធានាធិបតី​អាមេរិក​មក​ បាន​ប្រកាស​ជាបន្ទាន់​កាលពី​ម្សិល​មិញ​​ ​ស្ថានភាព​គ្រោះ​មហន្តរាយ​ធម្មជាតិនៅ​រដ្ឋ ​Florida ក្នុងគោលដៅ​ដើម្បី​ជួយ​​ដល់​រដ្ឋនេះ​ ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតី​អាមេរិក បាន​ធ្វើការ​ជូន​ដំណឹង​ជា​រឿយៗ​​ អំពី​​ការ​វិវឌ្ឈន៍​​នៃ​​ស្ថានភាព​គ្រោះមហន្តរាយ​ធម្មជាតិនេះ ដោយ​លោក​ បាន​ជូន​ដំណឹង​​ផង​ដែរ អំពី​​ការ​​ធ្វើ​ដំណើររបស់លោក​​​​អញ្ជើញ​ទៅកាន់​តំបន់​​​​ចុង​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋ​អាមេរិក​​​​នាពេល​​ឆាប់ៗនេះ​ដែរ។

គួររំលឹកដែរថា នៅ​មុនពេល​វាយប្រហារនៅរដ្ឋ Florida ​ព្យុះ Irma បានវាយបោក​បក់ឥត​ត្រា​ប្រណី​​ទៅលើ​​ភាគខាងជើង​នៃ​ប្រទេសគុយបា​​កាលពីយប់ថ្ងៃ​សៅរ៍​ឆ្លងមក​ថ្ងៃ​អាទិត្យ​​ដោយ​​បានបង្ក​ជាទឹកជំនន់លិចលង់យ៉ាងខ្លាំងក្លា​និង ក៏​បាន​​បណ្តាល​ឲ្យមាន​ការ​​ដាច់​​ចរន្ត​អគ្គីសនី​​នៅ​​ក្នុងទីក្រុង​ La Havane ផងដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ