ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាមេរិក

នៅ​ពេលលោកត្រាំ​ប្រាប់សភា​ថាកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គ្មាន​ប្រយោជន៍ ...

media  
លោក ត្រាំ ទំនង​ជាមិន​ផ្តល់​ទំនុក​ចិត្ត​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀត​ទេ REUTERS/Kevin Lamarque

ជោគវាសនា​នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​ កំពុង​ស្ថិត​ក្នុង​ដៃ​​​សហរដ្ឋ​អាមេរិក​ ! លោក ដូណាល់ ត្រាំ ដែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចោទ​អ៊ីរ៉ង់​ថា​គ្មាន​ស្មារតី​គោរព​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ ទំនង​ជា​នឹង​​សម្រេច​ចិត្ត​ដក​ទំនុក​ចិត្ត​មែន​ទែនថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គ្មាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​សហរដ្ឋ​ទេ ! នេះ​បើ​គេ​ជឿ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អាមេរិក។ ប្រសិន​បើ​​ដូច្នេះ​មែន នោះសេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​​អ៊ីរ៉ង់ ជា​បន្ទុក​របស់​សភា​ហើយ !

តាំង​ពី​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ នៅ​ឆ្នាំ​២០១៥​មក ច្បាប់​អាមេរិក​បាន​តម្រូវ​ឱ្យ​លោក​ប្រធានាធិបតី ទៅ​អះអាង​នៅមុខសភា​ ជា​រៀង​រាល់​៩០​ថ្ងៃ​ម្តង ថា​អ៊ីរ៉ង់​ពិត​ជា​បាន​គោរព​កិច្ចព្រមព្រៀង ហើយ​ការ​លើក​ទណ្ឌកម្ម​ចេញពី​ប្រទេស​នេះ ពិត​ជា​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ផលប្រយោជន៍​ជាតិ​អាមេរិក​មែន។ កន្លង​មក​ប្រធានាធិបតី​អាមេរិក​តែង​បញ្ជាក់​ថា​ពិត​ជានិច្ច ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៥​តុលា​ខាង​មុខ លោក ត្រាំ ទំនង​ជាមើល​លែង​ឃើញ​ប្រយោជន៍​នៃ​​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ទៀត​ហើយ។ នេះ​បើ​តាម​កាសែត Washington Post ដែល​ទទួល​ព័ត៌មាន​ពី​មនុស្ស​ស្និទ្ធ​នឹង​ប្រធានាធិបតីចំនួន​៤​រូប។

កាសែត​New York Times ដែលស្រង់​ព័ត៌មាន​បាន​ពី​អ្នកកាន់​សំណុំ​រឿង បាន​សរសេរ​ថា លោក​ដូណាល់​ត្រាំ នឹងមិន​​ផ្តល់​ជំនឿ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ តែ​មិន​ដល់​ថ្នាក់​លុប​ចោល​ឡើយ ហើយ​ប្រគល់​ទំនួល​ខុស​ត្រូវ​ទៅ​ឱ្យ​សភា​ជា​អ្នក​សម្រេច។

នៅ​ក្នុង​ករណី​ប្រធានាធិបតីមិន​បញ្ជាក់​អំពី​​​ប្រយោជន៍នៃកិច្ចព្រមព្រៀង​​ ពេល​នោះ​សភាអាមេរិក​​មាន​ពេល​៦០​ថ្ងៃ​ នឹង​ធ្វើ​ការ​សម្រេច ថាតើ​ គួរ​​ដាក់​ទណ្ឌកម្មថ្មី​ប្រឆាំង​នឹង​អ៊ីរ៉ង់​ឬ​អត់។ បើ​ដាក់ នោះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ចុះ​នៅ​ឆ្នាំ​២០១៥ នឹង​ត្រូវ​អស់​ន័យ។

រដ្ឋបាល​លោក​ត្រាំ បាន​ផ្តល់​សារ​មិន​ច្បាស់​លាស់​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ វ៉ាស៊ីនតោនទំនង​​កំពុង​ស្វែងរក​ផ្លូវ​ដាក់​សម្ពាធ​លើក្រុង​តេអេរ៉ង់ ដោយ​មិន​បំផ្លាញ​កិច្ចព្រមព្រៀង​ផង និង​អាច​​ជា​យុទ្ធសាស្ត្រ​ល្បួង​ដៃគូ​អឺរ៉ុប​ឱ្យ​សន្យា​បើក​កិច្ចចរចា​ថ្មី​ឡើង​វិញ​ជាមួយ​អ៊ីរ៉ង់​ផង​។ ប៉ុន្តែ​ប្រសិន​បើ​សេណារីយោ​បើក​ចរចា​ឡើង​វិញ​មក​ដល់​មែន នោះពិភពលោក​នឹង​ធ្លាក់​ក្នុង​ភាព​មិន​ច្បាស់​លាស់​ជា​ថ្មី ! ​មិន​ដឹង​ថា​តើអ៊ីរ៉ង់​នឹង​ប្រកាន់​ជំហរ​យ៉ាង​ណាទេ៕​​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ