ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

រដ្ឋាភិបាល​​អាមេរិក​​ចេញ​បំរាម​​មិន​​ឲ្យ​​ក្រសួង​​មន្ទីរ​​សហព័ន្ធ​​​ប្រើប្រាស់​​កម្មវិធី​​កំចាត់​​មេរោគ​ ​Kaspersky​​

រដ្ឋាភិបាល​​អាមេរិក​​ចេញ​បំរាម​​មិន​​ឲ្យ​​ក្រសួង​​មន្ទីរ​​សហព័ន្ធ​​​ប្រើប្រាស់​​កម្មវិធី​​កំចាត់​​មេរោគ​ ​Kaspersky​​
 
ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ពី​ទីស្នាក់ការ​កណ្តាល​ទីភ្នាក់ងារ​សន្តិសុខជាតិ​ (NSA)​ នៅ​ ទីស្នាក់ការ​ Meade Maryland​ សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​មករា​ឆ្នាំ​ ២០១០​ REUTERS/Larry Downing/File Photo

ចាប់​តាំង​ពី​ពាក់កណ្តាល​ខែ​កញ្ញា​មក​ម្ល៉េះ​ រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ដល់​រាល់​ស្ថាប័នទាំង​អស់​ស្ថិត​ក្រោម​ចំណុះ​រដ្ឋាភិបាល​សហព័ន្ធ​ ឲ្យ​ដក​ចោល​កម្មវិធី​កំចាត់​មេរោគ​ ឬ​សន្តិសុខ​អ៊ិនធើណេត​ Kasperskyចេញ​ពី​កុំព្យូទ័រ។​ Kaspersky គឺ​ជា​កម្មវិធី​កំចាត់​មេរោគ​របស់​ក្រុមហ៊ុន​រុស្សី​មួយ។​ វិធានការណ៍​រឹត​បន្តឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដំណឹង​លេចលឺ​ថា​ មាន​ចោរ​ក្រុម​ព័ត៌មាន​វិទ្យា​បំរើ​ការ​ឲ្យ​រដ្ឋាភិបាល​រុស្សី​បាន​លួច​ជ្រៀត​ចូល​យក​ឧបករណ៍​បច្ចេកវិទ្យាស៊ើប​ការណ៍​សំងាត់​របស់ទីភ្នាក់​ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA)។ ​តើ​រឿង​រ៉ាវ​នេះ​មាន​ដំណើរ​ដើម​ទង​បែប​ណា?​

ឯកសារ​ណា​មួយ​ជា​ប្រភេទ​មេរោគ​ ដែល​គេ​ស្គាល់​ច្បាស់​ ឬជា​ប្រភេទ​កម្មវិធី​ដែល​ប្រើ​បច្ចេកទេស​ពិសេស​ណាមួយ​ កម្មវិធី​ ​ Kaspersky នឹង​បញ្ចូន​ព័ត៌មាន​ទាំង​នោះ​ទៅ​កាន់​ក្រុម​អ្នកជំនាញ​ផែ្នក​វិភាគ​កម្មវិធី​របស់​ក្រុមហ៊ុន។

​ហើយ​បើ​តាម​ការ​សន្និដ្ឋាន​ គឺ​ក្រុម​អ្នក​វិភាគ​របស់​ក្រុមហ៊ុន​ Kaspersky Lab បាន​ប្រមូល​ឯកសារ​សំងាត់​ទាំង​នោះ​ទុក។​ រដ្ឋាភិបាល​អាមេរិក​ហ៊ាន​សន្និដ្ឋាន​បែប​នេះ​ ក៏​ព្រោះ​តែ​កាល​ពី​កន្លង​មក​ ក្រុម​អ្នក​វិភាគ ​ Kaspersky នេះ​ហើយបាន​រកឃើញ​ល្បិច​កលលួច​ស៊ើបការណ៍​លើកុំព្យូទ័រ​បុគ្គល​ឯកជន​ទូទៅ។​ ​ហើយ​ក្រុម​អ្នក​វិភាគ​នោះ​បាន​ចង្អុល​មុខ​ចំៗ​ទៅ​លើ​​​ក្រុមចោរ​ព័ត៌មាន​វិទ្យា​មួយ​ឈ្មោះ​ Equation ថា​បាន​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឧបករណ៍​លួច​ព័ត៌មាន​ទាំង​នោះ។​ តើ​នរណា​គេ​ស្ថិត​នៅពីក្រោយ​ខ្នង​ក្រុម​ Equation?​ បើ​តាម​ការ​យល់​ឃើញ​របស់​ក្រុម​អ្នក​ជំនាញ​ផែ្នក​ព័ត៌មាន​វិទ្យាជា​ច្រើន​នាក់​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ចោរ​ Equation និង​ ទីភ្នាក់​ងារ​សន្តិសុខ​ជាតិ​អាមេរិក​ (NSA) គឺ​ជាក្រុម​បក្ស​ពួក​តែ​មួយ។​ ដូច​នេះ​ គេ​សង្ស័យ​ថា​ ក្រុមហ៊ុន​ Kaspersky Lab ប្រហែល​ជា​ស្ទាក់​ចាប់​បាន​បច្ចេក​វិទ្យា​ស៊ើប​ការណ៍​សំងាត់​ថ្មី​របស់​ក្រុម​នេះ។

សូម​បញ្ជាក់​ថា​ ក្រុម​អ្នក​វិភាគ​របស់​ក្រុមហ៊ុន​ Kaspersky Lab ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព​ខ្ពស់​ និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាយ​។ មក​ដល់​ពេល​នោះ​ ដោយសារតែ​កង្វះ​ព័ត៌មាន​បច្ចេក​ទេស​លំអិត​ និង​ភាព​​ស្រពិច​ស្រពិល​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​​ក្រុមហ៊ុន​ Kaspersky Lab បានស្រាវជ្រាវ​រកឃើញ​ស៊ីជំរៅ​ប៉ុណ្ណា​លើ​កម្មវិធី​ស៊ើបការណ៍​សំងាត់​នោះ?​ តើ​ក្រុមហ៊ុន​ Kaspersky Lab បាន​ប្រាប់​ព័ត៌មាន​នេះ​ទៅ​ក្រុម​ភ្នាក់​ងារ​សំងាត់​រុស្សី​?​ តើ​រដ្ឋាភិបាល​រុស្សី​បាន​ប្រើប្រាស់​ក្រុមហ៊ុន​ Kaspersky Lab​ ធ្វើ​ជា​ឈ្នាន់​ រួចខ្លួន​​ប្រើប្រាស់​វិធី​សាស្រ្ត​ផ្សេង​ទៀត​ ដើម្បី​​លួច​យក​ព័ត៌មាន​សំងាត់​ពី​ក្រុមហ៊ុន​នេះ?​

បើ​ទោះបី​ជា​ក្រុមហ៊ុន​ Kaspersky Lab ជា​អ្នក​ផ្សំ​គំនិត​ ឬ​ជាជន​រងគ្រោះ​ សំណុំ​រឿង​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​អ៊ិនធើណេត​រុស្សី​មួយ​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង។ សូម​បញ្ជាក់​ថា​ ៨៥% នៃ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ Kaspersky Lab គឺ​បាន​មក​ពី​ប្រភព​នាំ​ចេញ។ ពោល​ គឺ​តាម​រយៈ​ការ​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​នៅ​បរទេស។​ សព្វ​ថ្ងៃ​នេះ​ មាន​អ្នក​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ពិភព​លោក​កំពុង​តែ​ប្រើ​ប្រាស់​កម្មវិធី​សន្តិសុខ​អ៊ិន​ធើណេត Kaspersky នេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ