ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាមេរិក

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ពីប្រាក់​បំណុល​របស់​ប្រទេស​សមាជិក G ២០

media ប្រធាន​FMIលោកស្រី Christine Lagarde នៅក្នុង​វេទិកា​និយាយ​ពី​ក្រុមប្រទេស​G២០​រៀបចំ​ដោយ​វិទ្យាស្ថាន​ហិរញ្ញវត្ថុអន្តរជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃទី ១១​តុលា​២០១៧ ©REUTERS/Mike Theiler

ការកើនឡើង​នៃ​អត្រាការប្រាក់បំណុល​របស់​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ហើយ​និង​ប្រទេស​មហាឧស្សាហកម្ម​G២០ គឺ​ជា បញ្ហាប្រឈម​មួយ​ដ៏​សំខាន់​សម្រាប់​ការងើបឡើង​នៃ​ផ្នែកសេដ្ឋកិច្ច។ នេះ​ជា​ការព្រមាន​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF នៅ​ក្នុង​របាយការណ៍​មួយ ដែល​ចេញផ្សាយ នៅ​ថ្ងៃ​ពុធម្សិលមិញ។

សមាជិក​របស់​ប្រទេស​មហាឧស្សាហកម្ម ដូចជា អាមេរិក ឬ​ក្រុម​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ដូចជា​ចិន ប្រេស៊ីល និង​រុស្ស៊ី ជាដើម ថ្មី គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ហានីភ័យ ក្នុង​ករណី ដែល អត្រា​ការប្រាក់ បំណុល ត្រូវ​គេដំឡើង​ថ្លៃ នៅលើ​ទីផ្សារ​អន្តរជាតិ។ នេះ​បើតាម​ការព្រមាន​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។

ក្នុង​ផ្សាយ​របាយការណ៍ របស់​ខ្លួន ស្តីពី​ស្ថិរភាព​នៃ​ហិរញ្ញវត្ថុ​ក្នុងពិភពលោក មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្រើនរំលឹក​ឲ្យ​គេ​ប្រយ័ត្នប្រយែង នៅក្នុង​ការគ្រប់គ្រង ប្រើប្រាស់​ប្រាក់បំណុល​ជាតិ។ ប្រាកដណាស់​ថា នយោបាយ​បន្ធូរបន្ថយ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប ហើយ​និង​អត្រា​ការប្រាក់​ដ៏ទាប​របស់​ធនាគារ​កណ្តាល​អាមេរិក កន្លងមក បាន​ជួយ​ធ្វើ​ឲ្យ​អត្រា​ការប្រាក់ ​បំណុល​ចុះ​ទាប រហូត​លើកទឹកចិត្ត ឲ្យ​ប្រទេស​ជា​ច្រើន ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន ដោយ​ពឹងផ្អែក​លើ​នយោបាយ​ខ្ចី​ប្រាក់​បំណុល​ពី​បរទេស។

ប៉ុន្តែ សម្រាប់អ្នកជំនាញ​ហិរញ្ញវត្ថុ​របស់​មូលនិធិ​FMI ប្រទេស​ដែល​មាន​ដង្ហើម​សេដ្ឋកិច្ច ដោយសារ​ប្រាក់បំណុល​បរទេស​នឹង​ត្រូវ​ប្រឈម​ខ្លាំង នៅ​ពេល​ដែល​អត្រា​ការប្រាក់​បំណុលត្រូវ​បាន​ដំឡើង​ថ្លៃ។ មូលនិធិ​IMF ទាញ​សញ្ញា​ក្រើនរំលឹក នៅពេលនេះ នៅក្រោយ មានដំណឹងថា ធនាគារ​កណ្តាល​អឺរ៉ុប​គ្រោង​នឹង​បិទបញ្ចប់​នយោបាយ បន្ធូរបន្ថយ ដែល​ធ្លាប់​បាន​ជួយ​ឲ្យ​ប្រទេស​ជាច្រើន​ខ្ចីប្រាក់បំណុល​ជាមួយ​នឹង​អត្រា​ការប្រាក់ទាប។ លើសពីនេះទៀត ធនាគារ​កណ្តាល​អាមេរិក ដែល​ធ្លាប់​តែ​ផ្តល់​តម្លៃ​អត្រាការប្រាក់​ដ៏ទាប ក៏​គ្រោង​ផងដែរ នឹង​ដំឡើង​អត្រា​ការប្រាក់​ឲ្យ​ខ្ពស់​ជាង ១,២៥% នៅ​ខែ​ធ្នូ​ខាងមុខ។

តាម លោក​Tobias Adrian មន្រ្តី​ទទួល​ខុសត្រូវ​ផ្នែក​ទីផ្សារ​រូបិយវត្ថុ​របស់​IMF នៅពេល​អត្រាការប្រាក់​ត្រូវ​ដំឡើង​ខ្ពស់ ជាង​ពេល​បច្ចុប្បន្ន ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ គឺ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ដែល​មិនចេះ​ប្រើប្រាស់​ប្រាក់បំណុល​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ សម្រាប់​អ្នកជំនាញ​ហិរញ្ញវត្ថុ គ្មានថ្នាំទិព្វ​ធ្លាក់​ពី​លើ​មេឃ​នោះ​ទេ។ វិធីសាស្រ្ត​ដើម្បី​ទប់ទល់​គ្រោះហានិភ័យ ដែល​អាច​បង្កឡើង​ដោយ​ការដំឡើង​ការប្រាក់បំណុល​មានតែមួយ គត់ គឺ​នយោបាយ​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ និង​ម៉ត់ចត់​មួយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ